ក្ដៅៗ! ក្រសួងប្រៃសណីយ៍ ជ្រើសរើស Tech Startup ខ្លាំងៗទាំង១១ ឲ្យចូលរួមក្នុងកម្មវិធីពិសេសនេះ
ផែន ផាន់ណា
MAY 5 2026
នវានុវត្តន៍
134 views
2 mins read

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹងជាផ្លូវការអំពីលទ្ធផលនៃការជ្រើសរើសធុរកិច្ចថ្មីឌីជីថលកម្ពុជា ចំនួន ១១ ក្រុមហ៊ុន ឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលជុំទី២ (Innovate Cambodia Accelerator Program Batch 2) បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងសម្រិតសម្រាំងពីបេក្ខភាពសរុបចំនួន ៩០ ក្រុមហ៊ុន។

687943683 1359004762946293 8574686695215287746 N.jpg

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក.ប.ទ., មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា, និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) ក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីទាំងនោះទទួលបានការបណ្តុះបណ្តាល អភិវឌ្ឍផលិតផល ពង្រីកខ្លួនទៅកាន់ទីផ្សារតំបន់ ក៏ដូចជាទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមធុរកិច្ចថ្មីឌីជីថលទាំង ១១ ដែលទទួលបានជ័យលាភី៖

  • ១. E-Express៖ ធុរកិច្ចថ្មីផ្នែកសេវាដឹកជញ្ជូនក្នុងថ្ងៃតែមួយ និងការទូទាត់ប្រាក់ពេលទទួលបានទំនិញ ដើម្បីគាំទ្រអាជីវកម្មអនឡាញ។
  • ២. EinsteinAI៖ កម្មវិធីប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជួយអ្នកប្រើប្រាស់ត្រៀមខ្លួនសម្រាប់ការប្រឡង IELTS។
  • ៣. Karpia៖ ធុរកិច្ចថ្មីផ្នែកសន្តិសុខសាយប័រ ដែលផ្តល់សេវាការពារការវាយប្រហារតាមរយៈការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ។
  • ៤. Localize Tech Solution Co., Ltd៖ កម្មវិធីគណនេយ្យជួយសម្រួលការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម (SMEs)។
  • ៥. PharmKulen៖ វេទិកាភ្ជាប់ទំនាក់ទំនងអតិថិជនទៅកាន់ឱសថស្ថាន ដែលអនុញ្ញាតឱ្យស្វែងរកថ្នាំពេទ្យបានលឿននិងងាយស្រួល។
  • ៦. Prakot Solution៖ កម្មវិធីគ្រប់គ្រងការងារអាជីវកម្មរួមមានការលក់ ស្តុក និងបុគ្គលិក នៅក្នុងកន្លែងតែមួយ។
  • ៧. SalesCore Global Solutions៖ វេទិកា SaaS ជួយក្រុមហ៊ុនគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការដោយប្រើ Cloud និង AI។
  •  ៨. Spacianet (Stay25)៖ វេទិកាទេសចរណ៍អនឡាញសម្រាប់ការកក់កន្លែងស្នាក់នៅប្រកបដោយភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរក្នុងស្រុក។
  • ៩. Scholarar៖ វេទិកា AI ដែលភ្ជាប់សិស្សនិងនិស្សិតទៅនឹងអាហារូបករណ៍ និងសាកលវិទ្យាល័យនានា ព្រមទាំងផ្តល់ការគាំទ្រលើការដាក់ពាក្យ។
  • ១០. TobSar៖ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលប្រើ AI ដើម្បីជួយអ្នកលក់គ្រប់គ្រងស្តុក និងសម្រួលការទូទាត់ប្រាក់។
  • ១១. TheBoxes៖ ប្រព័ន្ធទិញទំនិញអនឡាញដែលជួយភ្ជាប់អតិថិជនជាមួយអ្នកផ្គត់ផ្គង់បានយ៉ាងងាយស្រួល ដើម្បីទទួលបានតម្លៃល្អ។

687954820 1359004702946299 212070642202580821 N.jpg

688900868 1359004746279628 3252544213090696079 N.jpg

686720029 1359004816279621 4557828921478327872 N.jpg

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ធុរកិច្ចថ្មីទាំង ១១ នេះនឹងទទួលបានអត្ថប្រយោជន៍ និងការគាំទ្រជាច្រើនពីកម្មវិធី រួមមាន ការចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍអាជីវកម្ម និងផលិតផល ព្រមទាំងទទួលបានការណែនាំពីអ្នកជំនាញអន្តរជាតិ (Mentorship) ដែលស្របតាមវិស័យជំនាញរបស់ខ្លួនដោយផ្ទាល់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia