ជាទូទៅទោះបីជាបណ្តាញសង្គមដូចជា Facebook, TikTok, ឬ YouTube មិនមានប៊ូតុងDownload ផ្ទាល់នៅក្នុង App ក៏ដោយ ក៏នៅមានវេបសាយ ឬកម្មវិធីជំនួយជាច្រើនដែលអនុញ្ញាតឲ្យយើងទាញយកវីដេអូទាំងនោះបាន។
នៅពេល Download វីដេអូពីបណ្តាញសង្គម អ្នកគួរតែគិតគូរពីសិទ្ធិម្ចាស់កម្មសិទ្ធិ (Copyright): វីដេអូទាំងនោះជារបស់ម្ចាស់ដើម។ ការ Download សម្រាប់មើលផ្ទាល់ខ្លួនគឺអាចធ្វើបាន ប៉ុន្តែការយកទៅ Post បន្ត ឬប្រើប្រាស់ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត អាចជាការរំលោភលើច្បាប់កម្មសិទ្ធិបញ្ញា។
ដូច្នេះខាងក្រោមនេះជាវេបសាយ ៤ សម្រាប់ Download វីដេអូពីបណ្តាញសង្គម៖
- SaveFrom.net ជាវេបសាយដ៏ល្បីល្បាញ ដែលអាចទាញយកវីដេអូពីវេទិកាជាច្រើនដូចជា YouTube, Facebook និងបណ្តាញសង្គមផ្សេងៗទៀត។ វាមានភាពងាយស្រួលប្រើ និងដំណើរការបានល្អ។
- SSSTik.io នេះជាវេបសាយដ៏មានប្រជាប្រិយបំផុតសម្រាប់អ្នកដែលចង់ទាញយកវីដេអូពី TikTok ដោយគ្មាន Logo ឬ Watermark ជាប់។ គ្រាន់តែបិទ Link ចូលទៅ វីដេអូក៏រួចជាស្រេច។
- FDown.net សម្រាប់តែអ្នកចង់ទាញយកវីដេអូពី Facebook វេបសាយនេះជាជម្រើសដ៏ល្អបំផុត។ វាអនុញ្ញាតឱ្យអ្នកជ្រើសរើសគុណភាពវីដេអូ (HD ឬ SD) មុនពេលទាញយក។
- SnapSave.app គឺជាវេបសាយដ៏មានប្រសិទ្ធភាពមួយទៀត ដែលអាចជួយអ្នកទាញយកវីដេអូពី Facebook និង TikTok បានយ៉ាងងាយស្រួល និងលឿនរហ័ស។ វាមានមុខងារស្រដៀងទៅនឹងវេបសាយដែលបានរៀបរាប់ពីមុនដែរ គ្រាន់តែចម្លង (Copy) Link រួចបិទ (Paste) ចូលជាការស្រេច។
គូសបញ្ជាក់ផងដែរថា របៀបទាញយក គ្រាន់តែ Copy Link វីដេអូដែលអ្នកចង់បាន រួចយកទៅ Paste ក្នុងវេបសាយណាមួយដែលបានណែនាំ ហើយចុច Download ជាការស្រេច។ ទោះជាយ៉ាងណាដោយសារតែវាជាសេវាកម្មឥតគិតថ្លៃ វេបសាយទាំងនោះអាចនឹងមានការបង្ហាញផ្ទាំងពាណិជ្ជកម្ម (Ads) ឬ Pop-up មួយចំនួន។ អ្នកគ្រាន់តែបិទផ្ទាំងទាំងនោះចោលទៅ គឺអាចប្រើបានធម្មតា។