កម្មវិធីទាំង៥នេះជាម្រើសដ៏ល្អបំផុតសម្រាប់អ្នកចង់ចាប់ផ្តើមធ្វើមតិការតាម Social Media, ដែលអាចឲ្យអ្នកចាប់ផ្តើមពីចំណុចសូន្យទៅបាន។ មិនត្រឹមតែងាយស្រួលប្រើនោះទេវាក៏មានមុខងារ AI មួយចំនួនដើម្បីសម្រាលបន្ទុកដល់យើងក្នុងការកាត់តវីដេអូផងដែរ។
1. CapCut គឺជាកម្មវិធីកាត់វីដេអូឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកវីដេអូទៅលើ Social Media បាន និងជាកម្មវិធីមួយដែលល្អសម្រាប់អ្នកទើបតែចាប់ផ្តើមរៀនកាត់តវីដេអូ អាចប្រើបានទាំងលើទូរស័ព្ទ និងកុំព្យូទ័រ។ សម្រាប់អ្នកដែលចង់ប្រើប្រាស់គ្រាន់តែចូលទៅកាន់ App Store ឬ Play store និងវាយពាក្យ Capcut ក្នុងកន្លែងស្វែងរក បន្ទាប់មកចុចពាក្យ Get ឬ Downlaod រួចជាការស្រេច។ ដូច្ចេះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងពីរបៀបកាត់ទេអាចចូលមើលពីរបៀបប្រើប្រាស់បានតាមរយៈ Channel YouTube https://youtu.be/7QzCCiRpf6k?si=pN4kas0e9oCeYKpe
2. Inshort ជាកម្មវិធីកាត់តដែលងាយស្រួលប្រើ អាចបង្កើត vlogs មានភាពរលូន និងជួយឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលបត់បែន កាត់តតាមចិត្តជាពិសេសអាចយកវីដេអូទាំងនោះផុតលើ YouTube, Instagram, TikTok, WhatsApp, Facebook ដើម្បីរកលុយបានថែមទៀតផង។ កម្មវិធីនេះក៏អាចប្រើប្រាស់ Font អក្សរខ្មែរបានដែរ ជាពិសេសប្រើបានដោយឥតគិតថ្លៃងាយស្រួលប្រើ និងអាចទាញយកវីដេអូដោយមិនជាប់ Logo ឬ Watermark ។
សម្រាប់អ្នកដែលចង់ប្រើប្រាស់គ្រាន់តែចូលទៅកាន់ App Store ឬ Play store និងវាយពាក្យ Inshort ក្នុងកន្លែងស្វែងរក បន្ទាប់មកចុចពាក្យ Get ឬ Downlaod រួចជាការស្រេច។ ដូច្ចេះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងពីរបៀបកាត់ទេអាចចូលមើលេពីរបៀបប្រើប្រាស់បានតាមរយៈ Channel YouTube https://youtu.be/vqx8Sa_pMxM?si=5wF5iHnq_7hJCSVf
3. Spring អាចបង្កើនភាពងាយស្រួលក្នុងការបង្កើត vlogs,បង្កើតវីដេអូតន្ត្រី, បង្កើតការបញ្ចាំងស្លាយ បង្កើតវីដេអូទម្រង់ខ្លី អាចជ្រើសរើសទំហំមួយសេរីមិនថាជា YouTube Shorts, Instagram Reels និងច្រើនទៀត កម្មវិធីនេះក៏មានមុខងា AI ជំនួយផងដែរ។ សម្រាប់អ្នកដែលចង់ប្រើប្រាស់គ្រាន់តែចូលទៅកាន់ App Store ឬ Play store និងវាយពាក្យ Spring ក្នុងកន្លែងស្វែងរក បន្ទាប់មកចុចពាក្យ Get ឬ Downlaod រួចជាការស្រេច។ ដូច្ចេះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងពីរបៀបកាត់ទេអាចចូលមើលពីរបៀបប្រើប្រាស់បានតាមរយៈ Channel YouTube https://youtu.be/Ggi3nmdELxU?si=2H9HhooOsPh5cat7
4. VN អាចរៀបចំវីដេអូរបស់អ្នកបានយ៉ាងងាយស្រួល និងបង្កើតវីដេអូដ៏អស្ចារ្យជាច្រើនជម្រើស។ អ្នកអាចកែសម្រួលវីដេអូ 4K បានយ៉ាងងាយ អាចផលិតវីដេអូដែលមានគុណភាពខ្ពស់ ដោយអាចទាញយកវីដេអូមិនជាប់ Watermark ។ សម្រាប់អ្នកដែលចង់ប្រើប្រាស់គ្រាន់តែចូលទៅកាន់ App Store ឬ Play store និងវាយពាក្យ VN ក្នុងកន្លែងស្វែងរក បន្ទាប់មកចុចពាក្យ Get ឬ Downlaod រួចជាការស្រេច។ ដូច្ចេះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងពីរបៀបកាត់ទេអាចចូលមើលពីរបៀបប្រើប្រាស់បានតាមរយៈ Channel YouTube https://youtu.be/-5gC_Qb0xqI?si=mCZS-tC3J8D3NwIg
5. Viva Video ជាកម្មវិធីមួយដែលអ្នកមិនទាន់ចេះកាត់វីដេអូក៏អាចប្រើបានដូចជាការកាត់ត Emoji, Effect, ពណ៌, រចនារូបដោយចលនាស្អាតៗ និងចម្លែកៗជាច្រើន អាចកាត់តសម្លេង បញ្ជូលរូបភាព, បញ្ជូលសម្លេងជាដើម។ សម្រាប់អ្នកដែលចង់ប្រើប្រាស់គ្រាន់តែចូលទៅកាន់ App Store ឬ Play store និងវាយពាក្យ Viva Video ក្នុងកន្លែងស្វែងរក បន្ទាប់មកចុចពាក្យ Get ឬ Downlaod រួចជាការស្រេច។ ដូច្ចេះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងពីរបៀបកាត់ទេអាចចូលមើលពីរបៀបប្រើប្រាស់បានតាមរយៈ Channel YouTube https://youtu.be/RiRY2B2Hvsw?si=0KZyPPXZwMVD0cge
គូសបញ្ជាក់ដែរថាក្រៅពីការកាត់តវីដេអូសម្រាប់ផុសលេងកម្សាន្តលេងធម្មតា កម្មវិធីទាំង ៥ ក៏អាចជួយដល់អ្នកប្រើប្រាស់យកវីដេអូទាំងនោះទៅផុសលើបណ្តាញសង្គមដើម្បីរកប្រាក់ចំណូលបន្ថែមផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា