តោះរៀនកូរ៉េ! មកស្គាល់ឆានែលយូធូបនៅខ្មែរ៣ បង្រៀនកូរ៉េឥតគិតថ្លៃ កម្រិតដំបូងៗ
ផែន ផាន់ណា
FEBRUARY 23 2023
គន្លឹះល្អៗ
1.3 K views
1 min read

មានភាសាជាច្រើនដូចជាអង់គ្លេស ថៃ ចិន បារំាង ជាដើម ដែលខ្មែរយើងនិយមរៀន។ យ៉ាងណាមិញភាសាកូរ៉េ ក៏ជាភាសាមួយ ដែលមានយុវជនប្រុសស្រីយើងមួយចំនួននិយមរៀនផងដែរ។ ដើម្បីសម្រួលដល់ការរៀននេះ យើងសូមណែនាំឆានែលយូធូបចំនួន៣នៅខ្មែរ និងបង្រៀនដោយគ្រូខ្មែរ សម្រាប់លោកអ្នកសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ជាមួយនឹងមេរៀនកម្រិតដំបូងៗ ឬសម្រាប់អ្នកមិនចេះសោះក៏អាចរៀនបាន៖

នេះគឺជាឆានែលយូធូបរបស់ខ្មែរ ដែលបង្រៀនភាសាកូរ៉េជាច្រើនវីដេអូ និងមានរៀបចំទៅតាមវគ្គនីមួយៗ ជាមួយនឹងការពន្យល់ជាភាសាខ្មែរងាយយល់ ងាយតាមដាន។ សម្រាប់មេរៀននៅក្នុងឆានែលនេះគឺបានរៀបចំយ៉ាងល្អដូចជាការរៀនស្រ: និង ព្យញ្ជនៈកូរ៉េ វិញ្ញាសា របៀបអាន របៀបនិយាយ ភាសាកូរ៉េខ្លីៗ និងការរៀនផ្សេងៗទៀត។ ចូលរៀន មេរៀន

Photo 2023 02 23 10 49 39

២. Learn Korean KC

ឆានែលទី២នេះ ក៏ជាឆានែលមួយដែលផ្ដោតសំខាន់ទៅលើការបង្រៀនភាសាកូរ៉េដូចគ្នាដែរ ពោលគឺមេរៀននីមួយៗ សុទ្ធតែត្រូវបានសម្រិតសម្រាំង ចងក្រង និងរៀបចំតាមលំដាប់លំដោយបានយ៉ាងល្អ ទាំងលំហាត់ វិញ្ញាសា និងការបង្រៀនមេរៀនពីចំណុចតូចៗ បង្រៀនដោយគ្រូខ្មែរផ្ទាល់ សម្រាប់អ្នករៀនកម្រិតដំបូងៗក៏អាចមើលយល់បាន។ ចូលរៀន មេរៀន

Photo 2023 02 23 10 49 39 (2)

៣. ENCI Cambodia

កន្លែងរៀនភាសាកូរ៉េបន្ទាប់នេះ គឺជាឆានែលយូធូបមួយបង្រៀនភាសាកូរ៉េ សម្រាប់អ្នកដែលកំពុងចង់ចេះ ឬអ្នកចេះខ្លះហើយ តែចង់អភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែម ក៏អាចចូលមករៀនក្នុងឆានែលនេះបានដែរ។ រាល់មេរៀនទាំងនេះសុទ្ធតែបានសម្រិតសម្រាំង ដោយគ្រូបង្រៀនខ្មែរ ជាមួយនឹងការពន្យល់តាមរយស្លាយមួយៗ អមដោយរូបភាពតុក្កតា ឲ្យយើងរៀនឆាប់យល់ផងដែរ។ លោកអ្នកអាចចូលរៀនជាមួយគាត់ដោយឥតគិតថ្លៃ។ ចូលរៀន មេរៀន

Photo 2023 02 23 10 49 39 (3)

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia