ចង់រៀន IT ជាមួយសាកលលេខ១លើលោក កន្លែង៣នេះ បង្រៀនអត់គិតលុយសូម្បី១រៀល
Navasiri Morm
MARCH 28 2023
គន្លឹះល្អៗ
9.3 K views
1 min read

ជំនាញ IT គឺជាជំនាញដ៏ពេញនិយម និងមានតម្រូវការខ្ពស់មួយពីទីផ្សារ ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងណែនាំឱ្យអ្នកទាំងអស់គ្នាមកស្គាល់កន្លែងទាំង៣ ដែលអ្នកអាចរៀនជំនាញ IT និងជំនាញផ្សេងៗជាច្រើនទៀត ដោយឥតគិតថ្លៃ ដែលបង្រៀនដោយសាលាល្បីៗលំដាប់លេខ១ លើលោក ដូចជា Harvard និង​ Stanford ជាដើម។ ដោយកន្លែងទាំង៣នោះរួមមាន៖

១.edX.orgនៅក្នុងនេះ មានវគ្គសិក្សាជាច្រើន ដែលបង្រៀនដោយសាកលវិទ្យាល័យល្បីៗជាង១០០ ជុំវិញពិភពលោក ហើយអ្នកក៏អាចរៀនមេរៀនទាំងនោះ ដោយឥតគិតថ្លៃផងដែរ ប៉ុន្ដែប្រសិនបើចង់បានសញ្ញាបត្របញ្ជាក់អ្នកក៏អាចធ្វើការបង់ប្រាក់និងធ្វើការប្រលងក្រោយពីរៀនវគ្គណាមួយចប់ផងដែរ។

២. Coursera គឺជាកន្លែងបង្រៀនវគ្គសិក្សាជាច្រើន ទាំងវគ្គជំនាញបច្ចេកទេស IT និងជំនាញផ្សេងៗជាច្រើនទៀត។ ហើយអ្វីដែលពិសេសនោះ មេរៀនដែលមាននៅក្នុង Coursera គឺជាមេរៀនដែលបង្រៀនដោយសាកលវិទ្យាល័យនិងក្រុមហ៊ុនល្បីៗដំដាប់ពិភពលោកជាង២០០ស្ថាប័ន។ ប៉ុន្ដែយ៉ាងណាក៏ដោយ នៅក្នុងនេះមានមេរៀនខ្លះហ្វ្រីហើយមេរៀនខ្លះគិតថ្លៃ។

៣-MIT៖ Massachusetts Institute of Technology ជាសកលវិទ្យាល័យបច្ចេកវិទ្យាចំណាស់មួយ មានកម្មវិធីសិក្សាល្បីៗមិនចាញ់ Harvard ប៉ុន្មានទេ ។​ វិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសាឈូសេដ បានបង្កើតកម្មវិធីសិក្សាអនឡាញ MIT OpenCourseWare ដែលមានវគ្គសិក្សាប្រមាណ ២៤៥០ រៀនដោយឥតគិតថ្លៃ ព្រមទាំងផ្តល់សម្ភារៈសិក្សាដូចជាសៀវភៅ និងឯកសារស្រាវជ្រាវផ្សេងៗពី MIT ។

OpenCourseWare ត្រូវបានចែកជា ៤ ផ្នែកធំៗរួមមាន កម្មវិធីអប់រំសម្រាប់គ្រូ កម្មវិធីសម្រាប់ថ្នាក់វិទ្យាល័យ កម្មវិធីបង្រៀនមូលដ្ឋានសំខាន់សម្រាប់ថ្នាក់វិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ និងកម្មវិធីបំប៉ន់បន្ថែមតាមរយៈការផ្តល់ធនធានជាសៀវភៅ និងវីដេអូមេរៀន ។

ចុះឈ្មោះចូលរៀនជាមួយ MIT OpenCourseWare

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia