នៅមិនសុខទេ! អ្នកវិទ្យាសាស្រ្តរំអុកឲ្យ NASA ប្រញាប់បញ្ចូនអ្នកស្រាវជ្រាវទៅភពអ៊ុយរ៉ានុស ចង់ដឹងថាមានអ្វីខ្លះ
Raty Oun
APRIL 20 2022
ស្ទីម - STEAM
322 views
1 min read

កាលពីថ្មីៗនេះសមាគមន៍អ្នកវិទ្យាសាស្រ្តអាមេរិក កំពុងតែធ្វើការរំអុកឲ្យ NASA បញ្ចូនមនុស្សឲ្យទៅសិក្សាបន្ថែមអំពីភពអ៊ុយរ៉ានុស ដែលភពនេះមានលេខរៀងទី ៧បន្ទាប់ពីព្រះអាទិត្យខណៈភពផែនដីយើងនៅលេខរៀងទី ៣ពីព្រះអាទិត្យ។ មូលហេតុដែលអ្នកវិទ្យាសាស្រ្តចង់ឲ្យ NASA ទៅស្រាវជ្រាវនេះព្រោះគាត់ ចង់ដឹងឲ្យច្បាស់ថា តើមានធាតុផ្សំអ្វីខ្លះដែលធ្វើឲ្យមនុស្សមិនអាចរស់នៅទីនោះបាន? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge

ប្រភពដដែលបានបន្តថា NASA ធ្លាប់បានបញ្ចូនមនុស្សទៅភព អុ៊យរ៉ានុសលើកចុងក្រោយបំផុតនៅឆ្នាំ ១៩៨៦ ពោលគឺមានរយៈពេល ៣៦ឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្រ្តណាម្នាក់បានធ្វើការប្រកាសជាសារធារណៈថា ភពនោះផ្សំមានសារធាតុគីមីអ្វីខ្លះនោះទេ គ្រាន់តែមានការបង្ហើបឱ្យដឹងនិងយាយបន្ដគ្នាថា ភពអុ៊យរ៉ានុស ផ្សំឡើងពី ថ្ម ទឹកកក អ៊ីដ្រូសែន និង អេរីយ៉ូមប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ គោលបំណងធំរបស់អ្នកវិទ្យាសាស្រ្តគឺចង់ឲ្យ NASA ទៅសិក្សាមើលថាតើនៅលើភពអ៊ុយរ៉ានុសមានអ្វីខ្លះ? និងជាពិសេសគេចង់ដឹងថាតើស្មូលរបស់ភពអ៊ុយរ៉ានុស វាដូចទៅនឹងស្នូលផែនដីយើងដែលមាន ៣ស្រទាប់អ៊ីចឹងដែរឬយ៉ាងណា។

មែនទែនទៅ NASA មានគម្រោងនិងបញ្ចូនមនុស្សទៅសិក្សាអំពី ភពអ៊ុយរ៉ានុសនេះដែរ ប៉ុន្តែដោយសារការធ្វើដំណើរទៅកាន់ភពនេះមានចម្ងាយឆ្ងាយពេក ទើបត្រូវការចំណាយពេលយូរបន្ដិចក្នុងការរៀបចំ ហើយបើតាមកាលវិភាគរបស់ NASA គេគ្រោងនិងបញ្ចូនមនុស្សទៅគឺនៅចន្លោះ​ ខែកញ្ញា ឆ្នាំ ២០៣០។

គួរបញ្ចាក់ថា បើគិតពីផែនដីទៅកាន់ ភពអ៊ុយរ៉ានុស មានចម្ងាយ 3.2ពាន់លាន គីឡូម៉ែត នឹងចំណាយពេលរហូតទៅដល់ ៩ឆ្នាំកន្លះ ដើម្បីទៅដល់ទីនោះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia