លក់ដាច់ចំណូ.លកើន! AI ៣ក្រុមនេះ ល្អបំផុតសម្រាប់អ្នកធ្វើការផ្នែកលក់ ជួយឱ្យភ្ញៀវកើន
SOKLY - កូនផ្កាឈូក
MARCH 4 2025
នវានុវត្តន៍
134 views
2 mins read

នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ AI ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលនូវការងារជាច្រើនរបស់មនុស្សយើងស្ទើរតែគ្រប់វិស័យ ហើយខាងក្រោមនេះជា ក្រុម AI ទាំង៣ ដែលអាចជួយសម្រួលការងារបុគ្គលិកផ្នែកលក់បានច្រើន ដើម្បីបង្កើនការលក់ ក៏ដូចជាកាត់បន្ថយបញ្ហាក្នុងការងារផងដែរ៖

ក្រុមទី១. AI សម្រាប់ការលក់ និងការគ្រប់គ្រងអតិថិជន៖ សំដៅដល់ការប្រើប្រាស់នូវសញ្ញាសិប្បនិមិត្តដើម្បីធ្វើស្វ័យប្រវត្តិកម្ម បង្កើនប្រសិទ្ធភាព​ និងពង្រឹងដំណើរការនៃការលក់ និងអន្តរកម្មអតិថិជន កែលម្អប្រសិទ្ធភាពការកំណត់ផ្ទាល់ខ្លួន និងការសម្រេចចិត្តផ្សេងៗ។ AI Tools ដែលទទួលបានការណែនាំមានដូចជា HubSpot Sale Hub, Zoho CRM, Salesforce Einstien AI។ លោកអ្នកអាចសាកល្បងចូលទៅកាន់គេហទំព័ររបស់កម្មវិធី AI ដែលបានលើកឡើងដើម្បីសាកល្បងបាន។

យ៉ាងណាមិញនៅក្នុងស្រុកខ្មែរយើងក៏មានក្រុមហ៊ុនដែលផ្ដល់នូវសេវាកម្ម​ Software ដំណើរការដោយ AI ដែលមានសមត្ថភាពក្នុងការជួយសម្រួលការងារជាច្រើន មិនត្រឹមតែផ្នែកលក់ប៉ុណ្ណោះទេ លោកអ្នកក៏អាចសាកល្បងស្វែងរកសេវាកម្មក្នុងស្រុកដើម្បីសាកល្បងបានដែរ។

ក្រុមទី២. AI សម្រាប់ជំនួយអតិថិជន និង Chatbotsសំដៅលើការប្រើប្រាស់សញ្ញាសិប្បនិមិត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដោយស្វ័យប្រវត្តិ ឬការផ្លើយតបភ្លាមៗ តាមរយៈ Chatbots និងជំនួយការនិម្មិត។ AI Tools ដែលទទួលបានការណែនាំមានដូចជា ChatGPT, Tidio, Drift AI និង Zendesk ជាដើម ដែលសុទ្ធសឹងតែជួយក្នុងការឆ្លើយតបទៅអតិថិជនបានលឿន និងមាន ChatBots សម្រាប់ឆ្លើយតបដោយស្វ័យប្រវត្តិ។

ក្រុមទី៣. AI សម្រាប់ទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយសង្គម៖ សំដៅលើការប្រើប្រាស់សញ្ញាសិប្បនិមិត្តដើម្បីវិភាគទិន្នន័យ បង្កើតមាតិកាដោយស្វ័យប្រវត្តិ និងបង្កើនប្រសិទ្ធភាពនៃការចូលរួមនៅក្នុងវេទិកាឌីជីថល ដើម្បីបង្កើនការលក់។ AI Tools ដែលទទួលបានការណែនាំមានដូចជា Canva AI, Jasper AI, Adzooma និង Hootsuite AI ជាដើម ដែលមួយក្រុមនេះ មានមុខងារជួយទៅដល់ការបង្កើតរូបភាព វីដេអូ និងផលិតនូវពាណិជ្ជកម្មយ៉ាងសម្បូរបែប សម្រាប់ការផ្សព្វផ្សាយលើអ៊ីនធឺណេត។

គួរជម្រាបផងដែរថា ក្រុម AI ដែលបានលើកឡើងខាងលើនេះ មានខ្លះអាចចូលប្រើប្រាស់បានដោយសេរី និងខ្លះទៀតអាចមានគិតកម្រៃសមាជិក។ លោកអ្នកអាចសិក្សាពី​ AI tool នីមួយៗបន្ថែមដើម្បីស្វែងរកមួយណាដែលត្រូវជាមួយអ្នក តាមរយៈការចូលសាកល្បងនៅក្នុង Website របស់ AI នីមួយៗ៕

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia