រដ្ឋាភិបាលថៃ ធ្លាប់ព្រមានថា ទីក្រុងបាងកកអាចលិចចូលសមុទ្រ ក្រោមហេតុផលទាំងនេះ នៅឆ្នាំ២០៣០
SOKLY - កូនផ្កាឈូក
MARCH 28 2025
ឌីជីថល
1.4 K views
1 min read

រដ្ឋាភិបាលថៃ អាចនឹងពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកក ទៅកន្លែងផ្សេងវិញ ព្រោះទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំ និងកម្ពស់ទឹកសមុទ្រកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។

មន្ត្រីជាន់ខ្ពស់នៃការិយាល័យបម្រែបម្រួលអាកាសធាតុ លោក Pavich Kesavawong បានប្រាប់ទៅកាន់ AFP កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «មានការព្យាករជាច្រើនបង្ហាញថារាជធានីបាងកកស្ថិតនៅក្នុងតំបន់ទំនាប ហើយប្រឈមនឹងហានិភ័យនៃការលិចលង់ដោយទឹកសមុទ្រនៅមុនដំណាច់សតវត្សនេះ។ តំបន់ភាគច្រើននៅក្នុងទីក្រុងបាងកក ក៏ប្រឈមមុខការជន់លិចក្នុងរដូវវស្សាដែរ។ ខ្ញុំស្រមៃឃើញទីក្រុងបាំងកកស្ថិតនៅក្រោមទឹករួចទៅហើយ ប្រសិនបើយើងបន្តស្ថិតនៅក្នុងស្ថានភាពដូចបច្ចុប្បន្ន»។

ក្នុងនោះលោកក៏បានព្រមានផងដែរថា ទីក្រុងបាំងកកប្រហែលជាមិនអាចសម្របខ្លួនជាមួយបម្រែបម្រួលអាកាសធាតុ និងកម្តៅដ៏ខ្លាំងដូចសព្វថ្ងៃបានទេ ខណៈសីតុណ្ហភាពពិភពលោកបានកើនឡើងលើសពី ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្មចាប់ផ្តើម។

គួរជម្រាបថាដើមឆ្នាំ២០២៥នេះ ទីក្រុងបាងកក ប្រទេសថៃ កំពុងរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ជាមួយនឹងជម្រៅ ១០គីឡូម៉ែត្រ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia