ជារឿងដ៏គួរឱ្យកោតសរសើរខ្លាំងមែនទែន ដែលក្រុមហ៊ុនកូនខ្មែរ Calypso Motors មានសមត្ថភាព ផលិតនូវម៉ូតូ ដែលមានរូបរាងទាន់សម័យទាក់ទាញ ជាពិសេសគឺមានតម្លៃពិសេសខ្លាំង និងមានដល់ទៅ២ម៉ូដែលសម្រាប់ជ្រើសរើសថែមទៀតផង៖
ទី១- Calypso Nijia៖ ម៉ូតូ Nijia បំពាក់ដោយបច្ចេកវិទ្យា Apple CarPlay អាចប្រើកម្មវិធី Google Maps ទទួលព័ត៌មានអំពីការហៅចូល ដំណឹងអំពីសារផ្សេងៗ ក្នុងពេលបើកបរ អាចរីករាយជាមួយតន្ត្រី ដែលមុខងារទាំងអស់នេះ ផ្ដល់ភាពងាយស្រួលក្នុងការបើកបរ ដូចបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្ត។ ជិះ Nijia មិនចាំបាច់ប្រើទូរស័ព្ទដៃពេលបើកបរ វាជួយបង្កើនទំនុកចិត្ត និងធានាសុវត្ថិភាពនៅលើដងផ្លូវ ធ្វើដំណើរប្រកបដោយភាពងាយស្រួល និងស៊ីវីល័យ។
អ្វីដែលរឹតតែពិសេស គឺវាមានមុខងារតាមដានគ្រោះថ្នាក់ បើសិនជាមានការដួលរលំ វានឹងលោតសារចូលទៅកាន់ទូរស័ព្ទដៃ បើសិនជាអ្នកបើកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ វាអាចបញ្ជូនព័ត៌មានទៅកាន់សមាជិកគ្រួសារ ដោយភ្ជាប់ជាមួយនឹងទីតាំងកន្លែងកើតហេតុថែមទៀតផង។ ឃើញថាមានគុណសម្បត្តិច្រើន ប៉ុន្តែរឿងដែលមិនគួរឱ្យជឿនោះគឺ Calypso Nijia មានតម្លៃមិនដល់ ២ពាន់ដុល្លារឡើយ។
ទី២- Calypso Ori 125cc៖ ជាមួយនឹងតម្លៃមិនដល់ ២ពាន់ដុល្លារ ប៉ុន្តែ Calypso Ori មិនត្រឹមតែជាតែផ្តោតទៅលើការរចនាប្លែកពីគេនោះទេ សុវត្ថិភាព និង គុណភាពក៏ជាផ្នែកដ៏ចំបងរបស់ក្រុមហ៊ុនកាលីបសូផងដែរ។ ចំណុចពិសេសរបស់ម៉ូតូមួយម៉ូដែលនេះគឺ ប្រើចង្កឹះលេខ 4លេខ ដូច Honda Dream 125 ស្រួលជិះ ម៉ាស៊ីនស្ទុះល្អ ជីះឡើងភ្នំ ចូលព្រៃម៉ាអេម ចង្កៀង LED និងកុងទ័រ ឌឺជីថលប្រភេទ Car play Touchscreen អេក្រង់ធំល្អ អាចជិះបែបផ្សងព្រេង និងក្នុងទីក្រុងក៏បាន។
សម្រាប់លោកអ្នកដែលចង់ស្វែងយល់បន្ថែមអំពីម៉ូតូដែលផលិតនៅប្រទេសកម្ពុជា ទាំង២ម៉ូដែលខាងលើនេះ អាចទំនាក់ទំនងទៅកាន់ ផេក Calyso Motors ឬទាក់ទងទៅកាន់លេខ 090 222 781 / 085 222 781៕