ថ្មីទៀតហើយ! ស្ងាត់ៗមេធំ ChatGPT បោះពាក្យសម្តីមួយម៉ាត់នេះ ក្រោយ CEO Nvidia ចុះចេញពីតំណែង
Khunna - ឃុនណា
•
NOVEMBER 17 2026
•
ឌីជីថល
•
103 views
•
2 mins read
•

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TechCrunch នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦​ នេះ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានថ្លែងជាសាធារណៈជាលើកដំបូងកាលពីថ្ងៃចន្ទថា វិស័យបញ្ញាសិប្បនិម្មិត (AI) នឹងនៅតែបន្តដំណើរការទៅមុខបានយ៉ាងល្អ បើទោះបីជាក្រុមហ៊ុនយក្ស Nvidia លែងមានវត្តមាននាយកប្រតិបត្តិលោក Jensen Huang ដឹកនាំក៏ដោយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក Huang បានលាលែងពីតំណែងកាលពីសប្តាហ៍មុន ក្រោយពីបានសារភាពអំពីទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថាជាចារនារីចិន។

Sam Altman

ថ្វីត្បិតតែលោក Altman ទទួលស្គាល់ថា លោក Huang គឺជាវីរបុរស ដែលបានដើរតួនាទីយ៉ាងពិសេសក្នុងការជំរុញបដិវត្តន៍ AI ប៉ុន្តែលោកជឿជាក់ថា តម្រូវការ និងប្រាក់ចំណូលក្នុងវិស័យនេះកំពុងកើនឡើងយ៉ាងខ្លាំង រហូតធ្វើឱ្យឧស្សាហកម្មទាំងមូលមិនងាយរង្គោះរង្គើឡើយ។ ការចាកចេញរបស់លោក Huang បានបង្កឱ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនាញ និងនាយកប្រតិបត្តិបច្ចេកវិទ្យាជាច្រើន រួមទាំងលោក Elon Musk និងនាយកប្រតិបត្តិក្រុមហ៊ុន Epic Games លោក Tim Sweeney ដែលបានចុះហត្ថលេខាលើលិខិតចំហទាមទារឱ្យ Nvidia តែងតាំងលោក Huang ចូលកាន់តំណែងវិញ។

1872973.jpegក្រុមអ្នកគាំទ្របារម្ភថា ការបាត់បង់មេដឹកនាំរូបនេះអាចនឹងធ្វើឱ្យ Nvidia ផ្លាស់ប្តូរគោលជំហរលើការវិនិយោគហិរញ្ញវត្ថុដ៏មហាសាលដែលជាឆ្អឹងខ្នងទ្រទ្រង់វិស័យ AI នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍ថា លោក Huang កំពុងប្រមូលផ្តុំក្រុមយុទ្ធសាស្ត្រនៅតំបន់ Silicon Valley ដើម្បីបញ្ចុះបញ្ចូលរកផ្លូវវិលត្រឡប់ទៅកាន់តំណែងចាស់របស់លោកវិញផងដែរ។

យ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការវិលត្រឡប់របស់លោក Huang លោក Altman បានបង្ហាញជំហរអព្យាក្រឹតដោយឆ្លើយថា លោកមិនដឹងរឿងរ៉ាវគ្រប់គ្រាន់ដើម្បីវាយតម្លៃនោះទេ ប៉ុន្តែលោកបានសម្តែងការយល់ចិត្តចំពោះស្ថានភាពនេះ ដោយប្រៀបធៀបទៅនឹងបទពិសោធន៍របស់លោកផ្ទាល់កាលដែលត្រូវបានក្រុមប្រឹក្សាភិបាល OpenAI បណ្តេញចេញកាលពីឆ្នាំ ២០២៣។ លោកបានលើកឡើងដោយសុទិដ្ឋិនិមដោយសង្កត់ធ្ងន់ថា វីរបុរសក៏មានចំណុចខ្វះខាតដែរ ហើយការបាត់បង់បុគ្គលសំខាន់ម្នាក់មិនមែនជាទីបញ្ចប់នៃភាពរីកចម្រើននោះឡើយ។

Jhh Oai Announce Sep25 Press 1920x1080 1504 1680x945

ចំពោះទំនាក់ទំនងអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ លោក Altman បានអះអាងថា លោកគ្មានការព្រួយបារម្ភឡើយចំពោះការធានាផ្នែកហិរញ្ញវត្ថុរបស់ Nvidia រួមទាំងកិច្ចព្រមព្រៀងធានាទឹកប្រាក់រហូតដល់ ១០៥ ពាន់លានដុល្លារសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យរបស់ OpenAI នៅរដ្ឋ Ohio ផងដែរ។ លោកបានបញ្ជាក់បន្ថែមថា Nvidia គឺជាក្រុមហ៊ុនដ៏ធំមហិមាមួយ ដែលទីផ្សារនៅតែផ្តល់ទំនុកចិត្តយ៉ាងមុតមាំ ហើយសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យា AI នាពេលនេះ គឺជារឿងពិតប្រាកដដែលមិនអាចរារាំងបានឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia