មិនធម្មតា! ១វីដេអូអាចរកលុយបាន ១០ទៅ២០ដុល្លារ ខណៈប្រភេទមាតិកា ៣ នេះគេតែងមើលរំលង
Khunna - ឃុនណា
AUGUST 8 2025
ឌីជីថល
2.6 K views
1 min read

គោលការណ៍ថ្មីរបស់ YouTube (ដែលនឹងចាប់ផ្ដើមអនុវត្តពេញលេញចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ តទៅ) គឺផ្តោតសំខាន់លើ ភាពដើម និងគុណភាពនៃមាតិកា (Originality and Quality of Content)

New You Tube Subscribe Button Tn

គោលការណ៍ថ្មីរបស់ YouTube នៅឆ្នាំ ២០២៥

YouTube កំពុងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីធានាថាអ្នកបង្កើតមាតិកាដែលទទួលបានប្រាក់ចំណូលគឺពិតជាផលិត មាតិកាដែលមានតម្លៃពិតប្រាកដ និងប្លែក។ តែទោះជាយ៉ាងណាប្រសិនបើអ្នកចង់ផលិតមាតិកាដែលអាចរកចំណូលបានដែលជាមាតិកា Original ទោះបីជាធ្វើនៅខ្មែរក៏ដោយក៏អាចមានវិធីរកចំណូលច្រើនជាងនេះផងដែរ។

 1

ធ្វើវីដេអូសម្រាប់បរទេសមើល មានន័យថាវីដេអូ Original បែបពិភពលោកអាចទស្សានាបានដូចជា៖ 

  • មិនបញ្ជេញសម្លេង
  • មិនប្រើភាសានិយាយ ឬភាសាជាតិ (ដោយសារបរទេសមិនយល់)
  • មិនធ្វើលើសពី១០នាទី
  • ថតច្បាស់ល្អ គ្មានសម្លេងរំខាន
  • មិនកាត់តរញេរញ៉ៃ

Media Cache Article Cover 2018 07 Ff

ដូច្នេះមាតិកា ៣ ប្រភេទដែលអាចរកចំណូលបានពីចន្លោះ ១០-២០ ដុល្លារមានដូចជា៖

  • មាតិកាធម្មជាតិ៖ បោះជុំរុំ, ដំណើរកម្សាន្ត, សាងសងផ្ទះឬកន្លែងជ្រក, ស្ទូចត្រីតាមទន្លេរ, ជីកឬចាប់សត្វល្អិត, ដាំដុះឬប្រមូលផលដំណាំជាដើម។

T C Pic   2025 08 08 T102742.091

  • មាតិកាបច្ចេកទេស៖ ការជួសជុលឧបរករណ៍, របៀបប្រើគ្រឿងអេឡិចត្រូនិច, ធ្វើការពិសោធន៍វត្ថុនានាដែលមានសារជាតិព័ណ, Carshow ជាដើម។ 
  • មាតិកាចំណូល៖ ដោយសារមនុស្សចូលចិត្តរកចំណូលដូចេ្នះហើយអ្នកអាចប្រាប់ពីគន្លឹះក្នុងការរកចំណូលដោយប្រើភាសាអង់គ្លេស ឧទាហរណ៍និយាយពីចំណូលយូធូប គ្រីបតូ ចំណូលពីហ្វេសប៊ុក ពីតេឡេក្រាម ពីតិកតុកជាដើម។ 

T C Pic   2025 08 08 T103533.989

គូសបញ្ជាក់ផងដែរថាប្រសិនបើអ្នកចង់បានចំណូលច្រើនគួរតែធ្វើវីដេអូទាញបរទេសឲ្យចូលមើល ជាពិសេសបប្រទេសអូស្រ្តាលី អាមេរិក កាណាដា និងផ្សេងៗទៀតដែលឋិតនៅលោកខាងលិច។​ ព្យាយាមបង្កើតវីដេអូដោយខ្លួនឯង មិនចម្លងអ្នកដទៃ រៀនច្នៃដោយខ្លួនឯងទើបក្រុមហ៊ុនយូរធូបមិនជាប់ Copyright ធ្វើឲ្យខូចអាខោន។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia