ដឹងការពិតហើយញាក់សាច់! Honor ដូរលោហ្គោថ្មី ការពិតសហការជាមួយ ARRI នាំបច្ចេកវិទ្យាផលិតភាពយន្ត មកកាន់បទពិសោធន៍ថតរូបភាពតាមស្មាតហ្វូន
Sakada Techie
AUGUST 11 2026
អេឡិចត្រូនិក
62 views
4 mins read

ក្រុមហ៊ុន HONOR ដែលជាក្រុមហ៊ុនឈានមុខក្នុងប្រព័ន្ធអេកូឡូស៊ី បានរៀបចំព្រឹត្តិការណ៍ HONOR Imaging Technology Launch នៅទីក្រុង HENGDIAN ប្រទេសចិន ដោយបង្ហាញនូវសមិទ្ធផលចុងក្រោយបង្អស់ផ្នែកបច្ចេកវិទ្យារូបភាពលើស្មាតហ្វូន និងប្រកាសពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា ព្រមទាំងការបង្កើត Joint Imaging Technology Lab រួមជាមួយ ARRI ដែលជាស្តង់ដារនៃឧស្សាហកម្មភាពយន្តពិភពលោក។

ព្រឹត្តិការណ៍នេះបានកត់សម្គាល់នៃការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របច្ចេកវិទ្យារូបភាពរបស់ HONOR។ លើសពីការប្រកួតប្រជែងផ្អែកលើលក្ខណៈបច្ចេកទេសតែមួយមុខ HONOR កំពុងនាំយកលំហូរការងារផលិតភាពយន្តកម្រិតហូលីវូដ មកបញ្ចូលតាមរយៈ HONOR Robot Phone ដោយប្រែក្លាយវាឱ្យក្លាយជាកាមេរ៉ាផលិតភាពយន្តចល័តយ៉ាងពិតប្រាកដ។

ការច្នៃប្រឌិតនេះមិនត្រឹមតែបើកទំព័រថ្មីសម្រាប់ការបង្កើតវីដេអូដោយប្រើស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាសម្គាល់ដ៏សំខាន់នៃការបន្តពង្រឹងម៉ាកយីហោ HONOR នៅលើឆាកអន្តរជាតិ ដោយឆ្លុះបញ្ចាំងពីទស្សនវិស័យស្នូល "Dare to Be" និងការផ្លាស់ប្តូរពីក្រុមហ៊ុនផលិតស្មាតហ្វូន ទៅជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីឧបករណ៍ AI។

Photo 2026 08 11 10.00.08

នៅក្នុងព្រឹត្តិការណ៍នេះ HONOR បានបង្ហាញនូវគោលការណ៍ស្នូលនៃយុទ្ធសាស្ត្របច្ចេកវិទ្យារូបភាពរបស់ខ្លួន គឺ Optics-Intelligence Evolution ដែលផ្អែកលើទស្សនៈថា Optics គឺជាមូលដ្ឋាន ខណៈដែល AI Intelligence ជាកម្លាំងជម្រុញឱ្យបច្ចេកវិទ្យាឈានទៅកម្រិតកាន់តែខ្ពស់។

HONOR ជឿជាក់ថា ការអភិវឌ្ឍការបង្កើតមាតិកាដោយប្រើស្មាតហ្វូននាពេលអនាគត នឹងពឹងផ្អែកលើការវិវឌ្ឍរួមគ្នារវាងសមត្ថភាពនៃប្រព័ន្ធអុបទិក សម្រាប់ការចាប់យករូបភាព និងបច្ចេកវិទ្យា AI សម្រាប់ការដំណើរការ និងកែលម្អរូបភាពឱ្យកាន់តែឆ្លាតវៃ។
លោក Luo Wei Luo Wei ប្រធានវិស្វករផ្នែកបច្ចេកវិទ្យារូបភាពរបស់ HONOR បានមានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ បច្ចេកវិទ្យារូបភាពលើស្មាតហ្វូនតែងតែផ្តោតលើការប្រកួតប្រជែងផ្នែកចំនួនភីកសែល ទំហំសិនស័រ និងលក្ខណៈបច្ចេកទេសផ្នែក Hardware ប៉ុន្តែក្នុងយុគសម័យដែលមនុស្សគ្រប់រូបអាចបង្កើតវីដេអូបាន អ្នកប្រើប្រាស់ ត្រូវការឧបករណ៍ដែលអាចបង្ហាញពីគំនិតច្នៃប្រឌិតបានពេញលេញ និងគុណភាពដូចភាពយន្ត។ នេះគឺជាបេសកកម្មដំបូងនៃ HONOR AiMAGE ដែលមានគោលបំណងផ្តល់ឱ្យអ្នកប្រើប្រាស់គ្រប់រូបនូវសេរីភាពកាន់តែច្រើនក្នុងការថត និងបង្ហាញពីការច្នៃប្រឌិតរបស់ខ្លួន។»

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ HONOR បានអភិវឌ្ឍ AiMAGE Imaging Engine ដែលជាប្រព័ន្ធបច្ចេកវិទ្យារូបភាពពេញលេញ ភ្ជាប់ពី Chip – Device – Cloud រួមមាន៖
•    កម្រិតបន្ទះឈីប: HONOR បានបង្កើតប្រព័ន្ធ Native AI ISP ដោយផ្អែកលើ Transformer ដែលរៀបចំដំណើរការកែច្នៃរូបភាពឡើងវិញទាំងស្រុង។ ប្រព័ន្ធនេះធ្វើការរួមជាមួយបច្ចេកវិទ្យា Pixel Arrays ជំនាន់ថ្មី និង EVS Sensor ដើម្បីកំណត់ស្តង់ដារថ្មីនៃ AI Imaging នៅកម្រិត Hardware។ 
•    កម្រិតឧបករណ៍: HONOR បានរួមបញ្ចូល Three-axis Gimbal ផលិតពីលោហៈ Titanium Alloy ដែលមានទំហំតូចជាងគេក្នុងឧស្សាហកម្ម ជាមួយប្រព័ន្ធសេនស័រ ដំណើរការភ្លាមៗ ដើម្បីធ្វើឱ្យការទប់លំនឹងរូបភាព ការគ្រប់គ្រងចលនា និងគុណភាពរូបភាព ដំណើរការស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះ។ 
•    កម្រិត Cloud: HONOR បានពង្រីកសមត្ថភាពនៃការគណនាតាមរយៈបច្ចេកវិទ្យាកែលម្អរូបភាពក្នុង RAW Domain, បច្ចេកវិទ្យា Spatial Imaging និងឧបករណ៍ Imaging Agent ដែលគាំទ្រគ្រប់ដំណាក់កាល ចាប់ពីការថត ការកែលម្អរូបភាព រហូតដល់ការបង្កើតមាតិកាដោយ AI។ 

Photo 2026 08 11 10.01.34

តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ ARRI, HONOR បាននាំយកបទពិសោធន៍ជាងមួយសតវត្សនៃវិទ្យាសាស្ត្រពណ៌សម្រាប់ភាពយន្តកម្រិតវិជ្ជាជីវៈមកកាន់ស្មាតហ្វូន។ HONOR Robot Phone បានរួមបញ្ចូលបច្ចេកវិទ្យា ARRI LogC3, ARRI Wide Gamut 3 និង ARRI Looks ដើម្បីបង្កើតមូលដ្ឋានលំហូរការងារផលិតភាពយន្ត កម្រិតវិជ្ជាជីវៈ សម្រាប់អ្នកបង្កើតមាតិកាលើស្មាតហ្វូន។

ដើម្បីពង្រឹងកិច្ចសហការផ្នែកបច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅ HONOR និង ARRI បានប្រកាសបង្កើត Joint Imaging Technology Lab ដែលនឹងផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍលើបច្ចេកវិទ្យាសំខាន់ៗរួមមាន ការអភិវឌ្ឍប្រព័ន្ធអុបទិក និង សេនស័រកម្រិតខ្ពស់ ការពង្រឹង Dynamic Range ការបង្កើតលំហូរការងារផលិតភាពយន្តពេញលេញ ចាប់ពីការថតរហូតដល់ការកែសម្រួល ព្រមទាំងការកំណត់ស្តង់ដារសោភ័ណភាពនៃរូបភាពក្នុងយុគសម័យ AI។

លោក Harald Brendel នាយកផ្នែក Image Science របស់ ARRI បានមានប្រសាសន៍ថា៖ «កិច្ចសហការរបស់យើងជាមួយ HONOR មិនមែនគ្រាន់តែជាការសហការផ្នែកម៉ាក ឬការបន្ថែម Filter ប៉ុណ្ណោះទេ។ ជាលើកដំបូង វាបាននាំយកស្តង់ដារពណ៌ និងគំនិតលំហូរការងារផលិតភាពយន្តកម្រិតវិជ្ជាជីវៈ មកបញ្ចូលក្នុងស្មាតហ្វូនសម្រាប់អ្នកប្រើប្រាស់ទូទៅ។»
ក្នុងព្រឹត្តិការណ៍នេះ HONOR បានបង្ហាញការប្រើប្រាស់បច្ចេកវិទ្យារូបភាពក្នុងស្ថានភាពជាក់ស្តែង តាមរយៈស្នាដៃរបស់អ្នកថតភាពយន្តល្បីៗលំដាប់ពិភពលោក។

Photo 2026 08 11 10.02.02
លោក Claudio Miranda អ្នកថតភាពយន្តដែលឈ្នះពានរង្វាន់ Academy Award បានសម្តែងការថតឈុតភាពយន្តមួយដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ ដោយប្រើ HONOR Robot Phone ដើម្បីបង្ហាញថា ឧបករណ៍ចល័តអាចកាត់បន្ថយឧបសគ្គក្នុងការផលិតវីដេអូ និងភាពយន្តដែលមានគុណភាពកម្រិតវិជ្ជាជីវៈបានយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោក Wang Boxue អ្នកថតភាពយន្ត បានបង្ហាញខ្សែភាពយន្តខ្លី The Return Day ដែលថតក្នុងលំហតូចចង្អៀតបំផុតដោយប្រើ HONOR Robot Phone និងបច្ចេកទេសថតតែមួយដងជាប់គ្នា។

លោក Wang បានលើកឡើងថា៖ «សមត្ថភាពបង្ហាញពណ៌របស់ Robot Phone អាចរួមបញ្ចូលយ៉ាងរលូនទៅក្នុងដំណើរការកែសម្រួលភាពយន្តកម្រិតវិជ្ជាជីវៈ ខណៈដែលការរចនាតួខ្លួនតូច និងងាយស្រួលកាន់ប្រើ បានផ្តល់សេរីភាពក្នុងការផ្លាស់ទីកាមេរ៉ា ដែលអ្នកបង្កើតមាតិកាមិនធ្លាប់មានពីមុនមក។»

Photo 2026 08 11 10.02.32

Photo 2026 08 11 10.02.53

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia