ទីបំផុតកំពូលថេប្លេត កម្រិត Flagship ជំនាន់ថ្មី HUAWEI MatePad 12X ប្រើប្រាស់ Office ជំនួសអោយកុំព្យូទ័រ Word, Excel , PowerPoint ចេញជាផ្លូវការហើយ
Makara Rin
MARCH 19 2025
PR
4 mins read

កាលពីថ្ងៃទី 18 មីនា ក្រុមហ៊ុនហួវៃបានសម្ពោធនូវផលិតផល Innovative Product launch ដែលមានដូចជាកំពូលថេប្លេតហួវៃកម្រិត Flagship ជំនាន់ថ្មី HUAWEI MatePad 12X , ស្មាតហ្វូន AI Huawei nova 13 Series និង នាឡិកាសុខភាព Huawei Band 10  ដោយមានការចូលរួមពី អ្នកបង្កើតមាតិការល្បីឈ្មោះ លោក Jerry Thai សិស្សឆ្នើមនិន្ឬិស A លោក ហៅ ហៀង  អ្នកគំនូរ Digital អាជីពល្បីឈ្មោះកញ្ញ Lisa Mam ចូលរួមចែករំលែកនូវបទពិសោធន៍ការប្រើប្រាស់ផ្ទាល់ ។ 

Ds C01022

Ds C01019

Ds C00822

Ds C00794

Ds C00795

HUAWEI MatePad 12x មានចំណុចពិសេសជាច្រើនដូចជា៖

ចំណុចពិសេសទី 1   ការប្រើប្រាស់ជំនួស Laptop ទៅលើការងារ Office, Word , Excel , PowerPoint ប្រើអក្សរខ្មែរជាង 400ហ្វុន ដំណើរការដោយរលូនលឿនជាងជំនាន់មុន 60%  បើក PowerPoint ទំហំ 1GB ត្រឹម 1 វិនាទី ផ្តល់ជូន ឡៃសិន៍ Office ឥតគិតថ្លៃមួយជីវិតតែម្តងដោយមិនចាំបាច់ចំណាយលុយបន្ថែមលើការទិញឡៃសិន៍បន្ថែមឡើយ ដោយភ្ជាប់មកជាមួយ Huawei Original Keyboard & Huawei Original Mouse ប្រើប្រាស់ជា សេត ដូច Laptop តែម្តង ដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមតាមខ្លួនជាជាងស្ពាយ Laptop ដែលមានទម្ងន់ធ្ងន់ នឹង មានឆ្នំាងសាកធំផងដែរ ។

Ds C00845

Ds C00826

Ds C00835

Ds C00830

Ds C00850

ចំណុចពិសេសទី 2   បំពាក់អេក្រង់គ្មានចំណាំងផ្លាតជំនាន់ថ្មី PaperMatte Display(ភែបផឺមេតឌីសភ្លេ) និង​ មិនប៉ះពាល់ដល់ភ្នែក ជាមួយនិងកម្រិតពន្លឺរហូតដល់ 1000នីត ផ្តល់កម្រិតបង្ហាញរហូតដល់ 2.8K ល្បឿន 144ហឺត។ ការប្រើប្រាស់ដោយគ្មានចំណាំងផ្លាត សរសរ ឬ គូរូប ដូចក្រដាស់សៀវភៅ បើនិយាយពីបច្ចេកវិទ្យាអេក្រង់ Paper Matte នេះ គឺមានបំពាក់តែលើ iPad Pro  ដែលមានតម្លៃខ្ទង់ 2ពាន់ដុល្លា ឯនោះ! 

Ds C00948

Ds C01011

Ds C00877

ចំណុចពិសេសទី 3 RAM ធំរហូតដល់ 12GB និង បំពាក់នៅថ្មធំរហូតដល់ 10100មីលីអំពែ ចាក់វីដេអូជាប់លើអេក្រង់ បានរហូតដល់ 14 ម៉ោង។ ប្រើប្រាស់ធម្មតាបានរហូតដល់ 34 ថ្ងៃ ទៅតាមការប្រើប្រាស់ ងាយស្រួលយកតាមខ្លួនមិនហត់រឿងសាកថ្ម។ ជាពិសេសបានភ្ចាប់មកជាមួយនិងឆ្នាំងសាកថ្មល្បឿនលឿនរហូតដល់ 66W  មានរូបរាងប្រណិត ពណ៍ទាក់ទាញ និង ស្តើង ជាង iPad Air (អាយភែទអ៊ែរ)ទៅទៀត។ មានកំរាស់ត្រឹមតែ 5.9mm តែប៉ុណ្ណោះ គឺសាកសមបំផុត សម្រាប់កាងារយកទៅខាងក្រៅ ។ 

Ds C00977

Ds C01039

Ds C00808

ចំណុចពិសេសទី 4 ផ្តល់ជូននៅកម្មវិធីគូរគំនូរបែបឌីជីថលបែបអាចជីពគឺកម្មវិធី GoPaint (ហ្គូភែន) ឥតគិតថ្លៃមួយជីវិញ ដែលមុខងារអាជីបដូចទៅនឹងកម្មវិធីគូររូប ProCreate (ប្រូគ្រីអេត) នៅលើ iPad  តែនៅលើ iPad អ្នកទំាងអស់គ្នាតម្រូវអោយទិញទើបអាចប្រើបាន បើនិយាយពីប៊ិចឆ្លាតវៃ Huawei M-Pencil ជំនាន់ទី 3 ដំណើរការដោយរលូនជាមួយច្ចេកវិទ្យា Nearlink (នៀរលីង) លឿនជាង Bluetooth 6 ដង​ នឹង កម្រិតសង្កត់ រហូតដល់ជាង 10000+ Pressure Level  កម្រិតសង្កត់ខ្លំាងជាង Apple Pencil Pro  (អេបផលផែនសលប្រូ) រហូដល់ជាងជាង 50% 

Ds C01125

Ds C01122

សម្រាប់អតិថិជនអាចធ្វើការជាវនូវ Huawei MatePad 12X តម្លៃលក់ផ្លូវការ 599ដុល្លា  ដោយទទួលបានកាដូជាច្រើនដែលមានតម្លៃជាង 300ដុល្លា មានដូចជា Huawei Original Smart Keyboard​ ប្រើបច្ចេកវិទ្យា Nearlink មានតម្លៃ $129, Huawei Original Bluetooth Mouse មានតម្លៃ  $39 , ផ្តល់ជូនកម្មវិធី Office , កម្មវិធី GoPaint និង Huawei Notes ឥតគិតថ្លៃមួយជីវិតតែម្តង នៅការដូរ Surprise គឺថែម $1 ទទួលបាន Huawei Band 10 ដែលមានតម្លៃ $39 និង ថែមត្រឹម $50 ទទួលបាន Huawei Original M-Pencil ជំនាន់ទី 3 ដែលមានតម្លៃដើមរហូតដល់ $129 !

Ds C01141

ក្រុមហ៊ុនក៍បាននាំយកមកនូវ Huawei Nova 13 Series ផ្តោតលើមុខងារ​ AI Selfie , AI Portrait , ​មុខងារ​ថតវីដេអូ Vlog កម្រិត 4K តម្លៃចាប់ពី 300ដុល្លាជាង និង​ Huawei Band 10 នាឡិកាសុខភាពតាមដានដំណេក និង មុខងារហែលទឹកជម្រៅ 50ម៉ែត្រ តម្លៃចាប់ពី $39 មកកាន់ទីផ្សារប្រទេសកម្ពុជាផលដែរ ។

Ds C01144

Ds C01146

Ds C01148

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia