Dr. Tong, Dr. Vina និង លោកវិសាល ស្រីនា ចែករំលែកពីកត្តាជៀសវាសពីជំងឺទឹកនោមផ្អែមដោយប្រើនាឡិកាឆ្លាតវៃ HUAWEI WATCH FIT 5 Series
Mean Soty
JUNE 10 2026
PR
3 mins read

លោកដុកទ័រ Tong, ដុកទ័រ Vina, លោកហេង វិសាល ស្រីនា បញ្ជាក់ថាមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមបំពាក់លើនាឡិកាឆ្លាតវៃ Huawei Watch Fit 5 Pro ដាស់តឿនអ្នកប្រើប្រាស់ជៀសវាងពីជំងឺកាចសាហាវនេះ!

H6 

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនាឡិកាដៃឆ្លាតវៃ Huawei Watch Fit 5 Series លោកដុកទ័រ Tong និង ដុកទ័រ Vina បានបញ្ជាក់ថាការទទួលទានអាហារផ្អែម និងជាតិខ្លាញ់លើសកម្រិត កំពុងក្លាយជាកត្តាបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែមសម្រាប់មនុស្សគ្រប់វ័យ ហើយវាពិតជាពិសេសខ្លាំងណាស់ដែលនាឡិកាឆ្លាតវៃមានមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមបាន។ លោកវិសាល និងស្រីនា ក៏បានបញ្ជាក់បន្ថែមដែលថា មុខងារនេះពិតមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ព្រោះមនុស្សជាច្រើនមិនដឹងថាខ្លួនកំពុងប្រឈមនឹងហានិភ័យនេះ រហូតដល់ជំងឺវិវត្តទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ទៅមន្ទីពេទ្យពិនិត្យព្យាបាល ដូច្នេះការដឹងមុន គឺជាជំហានដ៏សំខាន់បំផុតក្នុងការការពារ។

H11 

លក្ខណៈពិសេសមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម៖

លទ្ធផលមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមនៅលើ Huawei Watch Fit 5 Pro ងាយស្រួលយល់ខ្លាំងណាស់មាន 3កម្រិត៖

-       Low Riskហានិភ័យទាប បង្ហាញថាកម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតល្អ។

-       Medium Riskហានិភ័យមធ្យម ដែលអាចបង្ហាញពីការកើនឡើងនៃជាតិស្ករ ដោយសារទម្លាប់ទទួលទានអាហារផ្អែម ឬជាតិខ្លាញ់ច្រើន។

-       និង High Riskហានិភ័យខ្ពស់ ដែលអាចជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមនឹងជំងឺទឹកនោមផ្អែម ឬដំណាក់កាលដំបូងនៃជំងឺនេះ។

ការដឹងហានិភ័យមុន អាចជួយអ្នកធ្វើការពិគ្រោះជាមួយអ្នកជំនាញ និងថែរក្សាសុខភាពបានទាន់ពេលវេលា។

ក្រៅពីមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម Huawei Watch Fit 5 Series នៅមានមុខងារសុខភាពជាច្រើនទៀត រួមមាន ECG Analysis, ការតាមដានចង្វាក់បេះដូង 24 ម៉ោង ទទួលបានវិញ្ញាបនបត្រពីសហភាពអ៊ឺរ៉ុប, Sleep Monitoring 5.0 និង Emotional Wellbeing 2.0

H7 

H10

H8

H9

ងាយស្រួលប្រើប្រាស់

Huawei Watch Fit 5 Series ប្រើថ្មបានរហូតដល់ 10 ថ្ងៃ គាំទ្រភាសាខ្មែរ 100% មានម៉ឺនុយ ក្តារចុច និងការជូនដំណឹងជាភាសាខ្មែរ ខលចេញចូល មានម៉េមម៉ូរីធំ 64ជីកាបាយ៍ ផ្ទុកចម្រៀងបានរាប់ពាន់បទ។

ការឌីហ្សាញស្អាតទាកទាញ

មិនត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ Huawei Watch Fit 5 Series ក៏មានការឌីហ្សាញប្រណីត និងរឹងមាំផងដែរ តួ bezel ផលិតពី Titanium កញ្ចក់ Sapphire Glass អេក្រង់ពន្លឺ 3000nits ច្បាស់ខ្លាំង ទម្ងន់ស្រាល ងាយស្រួលពាក់ប្រចាំថ្ងៃ។

មុខងារកីឡាមាន GPS ច្បាស់លាស់

សម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណ នាឡិកានេះមានមុខងារកីឡាជាង 100+ ប្រភេទ បំពាក់ Dual-Band GPS ជាមួយ 6 Satellite Systems សម្រាប់ការចាប់ទីតាំងបានច្បាស់លាស់។ Huawei Watch Fit 5 Series - ដឹងពីហានិភ័យមុន ការពារមុន, ការពារ ប្រសើរជាងព្យាបាល។

 H3

លោកអ្នកអាចរកទិញ Huawei Watch Fit 5 Series នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើង និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

H2

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia