ទក់សាច់! Influencers ល្បីៗលេងយក ស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G តម្លៃ 329$ និង HONOR X9c Smart តម្លៃ 279$ ទម្លាក់ផង ខួងផង ដាក់ត្រាំទឹកក្តៅត្រជាក់ផង ថតនៅក្នុងអាងទឹកផង
Sakada Techie
FEBRUARY 25 2025
PR
5 mins read

ភ្នំពេញ, ថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2025 – ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី តាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ត្រជាក់ -30c លេងហ្គេមស្មូស ថតរូបអែម គឺម៉ូដែល HONOR X9c 5G តម្លៃ 329$ ថែមកាដូសរុប 89$ និង HONOR X9c Smart 5G តម្លៃ 279$ ថែមកាដូសរុប 60$ ផ្អើល តារាកត្តិយស ភ្ញៀវកិត្តិយស និង មិត្តអ្នកសារព័ត៌មាន នៅ Morgan Tower។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចធ្វើការកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មីតាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c គឺម៉ូដែល HONOR X9c 5G តម្លៃ 329$ នឹងទទួលបានកាដូ កាស់ប្លូ៊ធូ EARBUD X7 lite, Bluetooth Speaker, Case  និងស្រ្គីន សរុបជាទឹកប្រាក់ 89$ និង ម៉ូដែល HONOR X9c Smart 5G តម្លៃ 279$ នឹងទទួលបាន កាដូ កាស់ប្ល៊ូធូ EARBUD X7 lite, Case  និងស្រ្គីន សរុបជាទឹកប្រាក់ 60$ នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស។ 

Event Honor.00 33 37 08.still175

កាន់តែពិសេសពីជំនាន់មុន HONOR X9c 5G តាន់បែប AI គ្រប់ជ្រុងជាងមុនរហូតដល់ទៅ 200% ដោយបន្ថែមមកជាមួយភាពតាន់កម្រិត ផ្កាយ 5 ពីប្រទេសស្វីស មានការកាពាររហូតដល់ទៅកម្ពស់ 2M ភ្ជាប់មកជាមួយហ្នឹងការធន់ជាមួយទឹកក្តៅ និងទឹកត្រជាក់ដល់ទៅ -30c។ បំពាក់បន្ថែមជាមួយគ្រឿងបង្គុំទប់រំញ័រ 2.0 ដែលអាចថែរក្សារនូវគ្រឿងក្នុងពីការធ្លាក់បានយ៉ាងមានប្រសិទ្ធភាព។ ជាមួយហ្នឹងសមាសធាតុផ្សំឡើងពីតួខ្លួនយ៉ាងរឹងមាំទាំងមូល បូករួមទាំងកញ្ចក់កាម៉េរាខាងក្រោយក៏បានដាក់មកដូចគ្នាទៅហ្នឹងកញ្ចក់អេក្រង់ Super Double Tempered Glass AGC DT star2 Plus ផងដែរ។

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរស័ព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G គឺជាការកំណែរទម្រង់ អាប់ដេតដ៏អស្ចារ្យក្នុងជំនាន់AI ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជននាពេលបច្ចុប្បន្ន មានរូបរាងស្អាត ទាន់សម័យ ស៊ីវិល័យ អេក្រង់តាន់រឹងមុំាធន់នឹងការធ្លាក់200% (x2)  តាន់គ្រប់ជ្រុង ភ្ជាប់បច្ចេកវិទ្យាការពារជម្រាបទឹក IP 65M កម្រិតខ្ពស់ 3ស្រទាប់ការពារ ធន់នឹងសីតុណ្ហភាព ទាំងទឹកក្តៅ និងទឹកត្រជាក់ -30c ហើយអាចចុច ប្រើប្រាស់បានយ៉ាងSmooth ធម្មតា ទោះបីជាសើម ឬទឹកនៅលើអេក្រង់ក៏ដោយ ជាមួយនឹងមុខងារពិសេសចុងក្រោយ Wet hand touch control។ 

Event Honor.00 29 31 10.still157

HONOR X9c 5G បំពាក់នូវកាម៉េរាភ្ជាប់មកជាមួយហ្នឹង Len គោលធំទំហំ 108MP មានប្រព័ន្ធទប់លំនឹង Stabilize OIS និង EIS អាចថតរូប Portrait បានដល់ទៅ 3X និង កម្រិត វីដេអូដល់ទៅកម្រិត 4K  មានមុខងារAI Eraser អនុញ្ញាតឲ្យយើងលុប ឬ កែប្រែរូបភាពដែលយើងបានថតហើយនៅកន្លែងដែលមានមនុស្សច្រើនឲ្យដូចយើងនៅតែម្នាក់ឯង ឬ យករូបភាពចាស់ៗ មកកែសម្រួលក៏បានដូចគ្នា។ មួយវិញទៀតមុខងារ AI motion Capture អាចចាប់យកចំនុចរូបភាពដែលល្អឥតខ្ចោះ ទោះបីជាយើងពុំបានចុចថតក៏ដោយ។

Event Honor.00 00 31 13.still005

HONOR X9c 5G មានថាមពលថ្មធំ 6600mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 66W សាកម្តងប្រើបានបួនថ្ងៃ បំពាក់នូវ Chipset ទំហំត្រឹមតែ 4nm អាចសន្សំសំចៃថាមពលថ្មបានកាន់តែយូរ មានRAM ធំដល់ទៅ 24GB (12GB+12GB) និង ទំហំផ្ទុកដល់ទៅ 256GB ដែលអាចអូសបាននូវកម្មវិធី ធំៗ កាត់រូប កាត់វីដេអូ លេងហ្គេមបានយ៉ាង Smooth ក្នុងកម្រិត Refresh Rat 120hz និង អាចផ្ទុកនូវ រូបភាព វីដេអូ ឯកសារ បានយ៉ាងគ្រប់គ្រាន់។ 

Event Honor.00 09 37 21.still072

អ្វីដែលកាន់តែពិសេសនោះគឺ HONOR X9c 5G បំពាក់មកជាមួយអេក្រង់កោងទំនើប មានកម្រិតល្បឿនអូសបានដល់ទៅ 120hz និងអាចបើកបង្ហាញពន្លឺបានដល់ 4000nits ជាមួយពណ៍នៃអេក្រង់ AMOLED 1ពាន់លានពណ៍ បង្ហាញរូបបានដិតស្រស់ និង មិនចាញ់ពន្លឺថ្ងៃទោះបីប្រើប្រាស់នៅ Outdoor ក៏ដោយ ហើយក៏មិនភ្លេចគិតគូរដល់សុខភាពភ្នែករបស់អ្នកប្រើប្រាស់ផងដែរជាមួយនឹង អេក្រង់កាពារភ្នែក កម្រិតខ្ពស់លេខមួយ ដែលមាន PWM Dimming ដល់ទៅ 3840hz អាចការពារភ្នែកបានយ៉ាងល្អ។

នៅមិនទាន់អស់នោះទេ HONOR X9c 5G មានSpeakers 2គ្រាប់លើក្រោម កម្រិតសម្លេង Stereo អាចបើកបន្ថែមអស់ដល់ទៅ 300% ពិតជាបំពេញតម្រូវការកំសាន្ត និង ប្រើប្រាស់ទូទៅរបស់អ្នកបានយ៉ាងល្អ ទាំងនៅក្នុង ឬ នៅក្រៅ។ 

អតិថិជនក៏អាចជ្រើសរើសនូវ Model HONOR X9c Smart 5G បានផងដែរ ដែលមាន អេក្រង់តាន់ជំនាន់ AI តាន់ជាមួយទឹកក្តៅ និងទឹកត្រជាក់ -30c AI កាម៉េរា ទំហំ 108MP អាចប្រើប្រាស់ AI Eraser លុបរូបភាព RAM 24GB Memory 256GB មានទំហំថ្មធំ 5800mAh កម្លាំងសាកថ្ម 35W  អេក្រង់ LCD 120hz 850nit ជាមួយនឹង Speaker នៅខាងក្រោម ដែលមានតម្លៃទាបជាង បងប្រុស HONOR X9c 5G។

និយាយរួមជ្រើសរើសស្មាតហ្វូនស៊េរីថ្មី HONOR X9c 5G តម្លៃ 329$ និង HONOR X9c Smart 5G តម្លៃ 279$ តាន់គ្រប់ជ្រុង ជំនាន់AI ធន់នឹងទឹកក្តៅ ទឹកត្រជាក់ -30c លេងហ្គេមSmooth ថតរូបម៉ាអែម ពិតជាមិនខកបំណងឡើយ បានទាំងទូរសព្ទគុណភាពល្អ និងកាដូបន្ថែមជាទីគាប់ចិត្តថែមទៀតផង។

Event Honor.00 02 16 08.still021

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia