នរណាខ្លះហ្វេន Apple? ទូរស័ព្ទ iPhone អាចនឹងហក់ឡើងដល់តម្លៃនេះ ព្រោះច្បាប់ពន្ធគយថ្មី
SOKLY - កូនផ្កាឈូក
APRIL 10 2025
ឌីជីថល
277 views
1 min read

ការធ្វើកំណែទម្រង់ច្បាប់ពន្ធគយថ្មីរបស់ប្រធានាធិបតី អាម៉េរិក លោក Donald Trump បើទោះបីជាបានប្រកាសឱ្យផ្អាកដំណើរការរយៈពេល៩០  រាប់ចាប់ពីថ្ងៃទី១០ ខែមេសា  នេះសិនក៏ដោយ ក៏វានៅតែអាចជះឥទ្ធិពលទៅលើតម្លៃនៃផលិតផលប្រើប្រាស់ ជាពិសេសគឺអាចនាំឱ្យគ្រឿងអេឡិចត្រូនិកឡើងថ្លៃ ដូចជាទូរស័ព្ទដៃ iPhone ជាដើម។ 

ជាក់ស្ដែងបើតាម  អ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក Dan Ives  បានប្រាប់ទៅកាន់ CNN ថា តាមរយៈការវិភាគរបស់លោកផ្ទាល់ ប្រសិនបើ iPhone ផ្លាស់មកផលិតនៅសហរដ្ឋអាមេរិក វាអាចនឹងឡើងថ្លៃគុណនឹង៣ ធៀបនឹងតម្លៃបច្ចុប្បន្ន ពោលគឺអាចនឹងឡើងដល់ខ្ទង់ 3500$ ឯណោះក្នុងមួយគ្រឿង។

អ្នកជំនាញរូបនេះបានពន្យល់បន្ថែមថា ការឡើងថ្លៃនេះ ក៏ព្រោះតែ ផលិតកម្មរបស់ Apple ភាគច្រើនធ្វើឡើងនៅអាស៊ី ដែលកម្លាំងពលកម្ម និងសម្ភារៈមានតម្លៃថោកជាង។ ការកសាងប្រព័ន្ធផ្គត់ផ្គង់ដូចគ្នានេះឡើងវិញនៅសហរដ្ឋអាមេរិកនឹងមានតម្លៃថ្លៃណាស់ ហើយចំណាយពេលច្រើនឆ្នាំដើម្បីស្តារ។

គួរជម្រាបផងដែរថា សព្វថ្ងៃនេះ ប្រមាណ 90% នៃទូរស័ព្ទ iPhone ត្រូវបានផ្គុំនិងផលិតនៅក្នុងប្រទេស ចិន។ ប្រភពដដែលបានឱ្យដឹងទៀតថា ចាប់ពីការប្រកាសពន្ធគយថ្មីមក បានធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ 25% ហើយអ្នកវិនិយោគមានការព្រួយបារម្ភអំពីរបៀបដែលការផ្លាស់ប្តូរទាំងនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុន Apple ទាំងមូលផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia