ក្រុមហ៊ុន IQ Distribution ទទួលបានសិទ្ធិផ្តាច់មុខចែកចាយផលិតផលបច្ចេកវិទ្យាខ្សែបណ្តាញ LINK នៅកម្ពុជា
Sakada Techie
MARCH 5 2025
PR
2 mins read

ភ្នំពេញ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ - ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយជាមួយក្រុមហ៊ុន Interlink Communication Public Company Limited នៃប្រទេសថៃ ដោយទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយផលិតផលបច្ចេកវិទ្យាខ្សែបណ្ដាញ LINK របស់អាមេរិកនៅទូទាំងប្រទេសកម្ពុជា។

Img 0041

ការប្រកាសនេះធ្វើឡើងក្នុងសិក្ខាសាលាដ៏ជោគជ័យមួយដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ ដោយមាន​ការចូលរួមពីតំណាងក្រុម​ហ៊ុនទាំងពីរ និងតំណាងចែកចាយដៃគូរបស់ IQ Distributionព្រមទាំងវត្តមានលោក ប៉ានុវ៉ាត់ ម៉ាឡារ៉ាត់ (Mr.Panuwat Malarat)​ ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុម​ហ៊ុន Interlink Communication Public Company Limited និងលោកស្រី ទេព កល្យាណ ប្រធានប្រតិបត្តិការនៃក្រុម​ហ៊ុន IQ Distribution កម្ពុជា។

Img 0060

សិក្ខាសាលានេះបានផ្តល់ព័ត៌មានលម្អិតអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗរបស់ LINK ដែលមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។

LINK គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិតខ្សែបណ្តាញ​ប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាពដំណើរពេញលេញ។ ក្រុមហ៊ុនមានបទពិសោធន៍ជាង 30 ឆ្នាំ និងផ្តល់ការធានារយៈពេល 30 ឆ្នាំសម្រាប់ផលិតផលរបស់ខ្លួន។

ជាមួយខ្សែស្រឡាយផលិតផលដ៏ទូលំទូលាយរបស់ LINK រួមមាន ដំណោះស្រាយខ្សែ UTP (LAN), ដំណោះស្រាយសរសៃខ្សែអុបទិក, ដំណោះស្រាយ CCTV Analog/IP, ដំណោះស្រាយ FTTH/FTTR/FTTX, ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ, ដំណោះស្រាយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងដំណោះស្រាយខ្សែប្រព័ន្ធសុវត្ថិភាព និងគ្រប់គ្រង។

Img 9910

ក្រុមហ៊ុន IQ Distributionដែលជាអ្នកចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល LINK ទៅកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនមានបណ្តាញចែកចាយដ៏រឹងមាំ និងបទពិសោធន៍ក្នុងការផ្តល់សេវាកម្មដ៏ល្អដល់អតិថិជន។
ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញនៅកម្ពុជា និងផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាទំនើបៗដល់អាជីវកម្ម និងអ្នកប្រើប្រាស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
•  អ៊ីមែល៖ [email protected]
•  ទូរស័ព្ទ/Telegram៖ 012 980 075 | 012 980 076 | 093 646 555
•  Facebook៖ IQ Distribution

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia