ចនឌារ បើកសម្ពោធមជ្ឈមណ្ឌលសេវាកម្មថ្មីនៅឱរ៉ាល់ និងបង្ហាញជាផ្លូវការនូវត្រាក់ទ័រស៊េរី 6B សម្រាប់ទីផ្សារកម្ពុជា
Sakada Techie
MAY 21 2026
PR
3 mins read

ឱរ៉ាល់ ខេត្តកំពង់ស្ពឺក្រុមហ៊ុន អ អិម អេ (ខេមបូឌា) .ក ដែលជាតំណាងចែកចាយផ្លូវការគ្រឿងយន្តកសិកម្ម ចនឌារ (John Deere) នៅប្រទេសកម្ពុជា បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្ម ចនឌារ ថ្មី ប្រចាំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ក្រុមហ៊ុនក៏បានបើកបង្ហាញជាផ្លូវការនូវត្រាក់ទ័រ ចនឌារ ស៊េរី 6B ថ្មីជាគ្រឿងយន្តកសិកម្មកម្លាំងខ្លាំង និងឆ្លាតវៃ ណែនាំជូនអតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

កម្មវិធីនេះមានការចូលរួមជាអធិបតីពីលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) .ក និងលោក ទុំ ហេង នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ព្រមទាំងភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋាន អតិថិជន គណៈគ្រប់គ្រង និងបុគ្គលិក នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) .ក សរុបជាង ៣០០ នាក់ដែលបង្ហាញពីទំនុកចិត្ត និងការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍កសិកម្មក្នុងតំបន់។

Photo 2026 05 21 16.15.12

មជ្ឈមណ្ឌលសេវាកម្មថ្មីនេះ មានទីតាំងស្ថិតនៅភូមិតានិល ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាតំបន់ដែលមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម ជាពិសេសសម្រាប់ឧស្សាហកម្មអំពៅ។ ការបើកដំណើរការមជ្ឈមណ្ឌលនេះ មានគោលបំណងស្នូលក្នុងការកាត់បន្ថយចម្ងាយ និងពេលវេលា ដែលអតិថិជនត្រូវប្រើប្រាស់ដើម្បីទទួលបានសេវាកម្មជួសជុល និងគ្រឿងបន្លាស់សុទ្ធដែលជារឿងចាំបាច់បំផុតក្នុងរដូវការដាំដុះ និងប្រមូលផល ពេលវេលាមានតម្លៃជាងគ្រប់អ្វីទាំងអស់។

មជ្ឈមណ្ឌលនេះមានលក្ខណៈស្តង់ដារ ធំទូលាយ និងផាសុកភាព ព្រមទាំងបានត្រៀមខ្លួនផ្តល់សេវាកម្មជួសជុល និងថែទាំគ្រឿងយន្ត ចនឌារ គ្រប់ប្រភេទ ទាំងត្រាក់ទ័រ ម៉ាស៊ីនច្រូតអំពៅ និងឧបករណ៍ផ្សេងៗទៀត ព្រមទាំងផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ ចនឌារ ផ្ទាល់ ដើម្បីធានាឱ្យអតិថិជនក្នុងតំបន់ទទួលបានការគាំទ្របានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Photo 2026 05 21 16.15.37

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖

ទីតាំងនេះ គឺជាទីតាំងធំទី៦របស់ត្រាក់ទ័រ ចនឌារ នៅកម្ពុជា ដែលមិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញត្រាក់ទ័រ និងគ្រឿងបន្លាស់ប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលសេវាកម្មពេញលេញ ដែលមានក្រុមជាងជំនាញប្រចាំមូលដ្ឋានផ្ទាល់ អាចឆ្លើយតប និងជួយអតិថិជនបានលឿនរហ័ស ដើម្បីធានាថាការងាររបស់ម្ចាស់ចំការមិនមានការរាំងស្ទះក្នុងរដូវប្រមូលផល និងដាំដុះ។

ក្នុងឱកាសនេះដែរ ក្រុមហ៊ុនក៏បានបើកបង្ហាញជាផ្លូវការនូវត្រាក់ទ័រ ចនឌារ ស៊េរី 6B ថ្មី ដែលត្រូវបានអភិវឌ្ឍឲ្យកាន់តែមានប្រសិទ្ធភាព និងរចនាឡើងសម្រាប់ការងារកសិកម្មខ្នាតធំ មានកម្លាំងខ្លាំង ប្រើប្រាស់បានគ្រប់សណ្ឋានភាពដី និងអាចបំពាក់ជាមួយឧបករណ៍កសិកម្មធំៗជាច្រើន ជាមួយនឹងជម្រើសកម្លាំងចាប់ពី 95 សេះ ដល់ 150 សេះ ដែលស័ក្ដិសមសម្រាប់ចម្ការអំពៅ ពោត ដំឡូងមី ម្នាស់ និងដំណាំខ្នាតធំផ្សេងៗទៀត។

Photo 2026 05 21 16.16.09

Photo 2026 05 21 16.16.11

ត្រាក់ទ័រ ចនឌារ ស៊េរី 6B ក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធ JDLink™ — បច្ចេកវិទ្យាតាមដានពីចម្ងាយ ដែលអនុញ្ញាតឱ្យម្ចាស់ត្រាក់ទ័រ ឬអ្នកគ្រប់គ្រងចម្ការ អាចត្រួតពិនិត្យស្ថានភាពម៉ាស៊ីនរបស់ខ្លួន តាមពេលវេលាជាក់ស្ដែង គ្រប់ពេល គ្រប់ទីកន្លែង តាមរយៈកម្មវិធី John Deere Operations Center នៅលើទូរស័ព្ទ ឬកំព្យូទ័រ។ ព័ត៌មានដែលអ្នកអាចតាមដានរួមមាន៖

  ទីតាំង និងស្ថានភាពប្រតិបត្តិការរបស់ម៉ាស៊ីនបច្ចុប្បន្ន

  តាមដានចលនា និងប្រវត្តិធ្វើដំណើររបស់ត្រាក់ទ័រ

  ម៉ោងប្រើប្រាស់ និងម៉ោងបញ្ឆេះចោល

  កម្រិតប្រើប្រាស់ប្រេង

  ស្ថានភាពសុខភាពម៉ាស៊ីន និងផែនការធ្វើសេវាកម្ម

  តំបន់ការងារកំណត់ និងម៉ោងអនុញ្ញាតឲ្យប្រើប្រាស់ ។ល។

JDLink™ ជួយឱ្យម្ចាស់ម៉ាស៊ីន ឬម្ចាស់ចម្ការ និងអ្នកគ្រប់គ្រងកសិដ្ឋានធ្វើការសម្រេចចិត្តបានលឿន ផ្អែកលើទិន្នន័យពិត ដែលនាំទៅដល់ការបង្កើនប្រសិទ្ធភាព ការសន្សំប្រេង និងការកាត់បន្ថយការខូចខាតដែលមិននឹកស្មានជំហានមួយឆ្ពោះទៅរកកសិកម្មទំនើបប្រកបដោយចីរភាព។

Photo 2026 05 21 16.16.54

Photo 2026 05 21 16.16.56

 

ទំនាក់ទំនងព័ត៌មាន

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) .ផ្នែកគ្រឿងយន្តកសិកម្ម

លេខទូរស័ព្ទឥតគិតថ្លៃ: 1800 208 086

ហ្វេសប៊ុក: ត្រាក់ទ័រ ចនឌារ - RMA Cambodia Plc.  (https://www.facebook.com/RMACAgricultureEquipment)

Photo 2026 05 21 16.16.59

Photo 2026 05 21 16.17.09

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia