ចូលរៀន Free! ក្រសួងប្រៃសណីយ៍សហការជាមួយ TikTok បង្រៀនពីរបៀបរកលុយសម្រាប់អ្នកនៅខ្មែរ
SOKLY - កូនផ្កាឈូក
MARCH 14 2025
ឌីជីថល
9.7 K views
1 min read

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍ (ក.ប.ទ) បានឱ្យដឹងថា (ក.ប.ទ)បានសហការជាមួយ ក្រុមហ៊ុន TikTok ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok។

សិក្ខាសាលាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ បង្កើតឡើង ក្នុងគោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា ឧត្តមានុវត្តន៍នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។

គួរជម្រាបផងដែរថា សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ.។

ទន្ទឹមនឹងនេះ ក.ប.ទ. នឹងបើកឱកាសជូនទៅអ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជន អាចចូលរួមដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tiktok20250319 ឱ្យបានមុនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយអ្នកចូលរួមមានចំនួនកំណត់៕

Img 8650
Img 8649

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia