ទាញយក Free! កម្មវិធីខ្មែរ ២ នេះបង្រៀនពីប្រវត្តិសាស្រ្តកម្ពុជាបានយ៉ាងក្បោះក្បាយ
Khunna - ឃុនណា
AUGUST 5 2025
អេឡិចត្រូនិក
2.4 K views
1 min read

ប្រវត្តិសាស្ត្រកម្ពុជាគឺជាប្រវត្តិសាស្ត្រដ៏យូរលង់និងសម្បូរបែប ដែលបានឆ្លងកាត់សម័យកាលសំខាន់ៗជាច្រើន។ ការសិក្សាពីប្រវត្តិសាស្ត្រជាតិ គឺជាគន្លឹះដ៏សំខាន់ដើម្បីស្វែងយល់ពីអត្តសញ្ញាណ វប្បធម៌ និងអរិយធម៌ខ្មែរ។

 Angkor Wat Delaporte1880

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់សិក្សាបន្ថែមក្រៅពីសៀវភៅ ចង់អានដោយបញ្ជូលអារម្មណ៍ជាមួយរូបភាព និងអាចស្វ័យសិក្សាបន្ថែមបានតាមរយៈកម្មវិធី២ខាងក្រោម៖

App Learning on the Khmer Rouge History 6  Scaled

  • កម្មវិធី Khmer Rouge History (ប្រវត្តិសាស្ត្រខ្មែរក្រហម)៖ កម្មវិធីនេះគ្រប់គ្រងដោយលោក Chea Sopheap ដែលកម្មវិធីមួយនេះបានផ្ដោតសំខាន់លើសម័យខ្មែរក្រហម ដោយមានឯកសារចម្រុះជាច្រើនដូចជា វីដេអូ រូបថត សំឡេង និងអត្ថបទដែលបានបកប្រែជាភាសាខ្មែរយ៉ាងច្បាស់លាស់។ ខ្លឹមសារត្រូវបានរៀបចំឡើងដោយមានការត្រួតពិនិត្យពីអ្នកជំនាញ។

1200x600wa (1)

Khmer Rouge History App

  • កម្មវិធី Khmer Histories (ប្រវត្តិសាស្ត្រខ្មែរ)៖ កម្មវិធីនេះគ្រប់គ្រងដោយលោក Cheab Kunthea ដែលកម្មវិធីមួយនេះគ្របដណ្ដប់លើប្រវត្តិសាស្ត្រកម្ពុជាជាច្រើនសម័យកាល ចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ។ ខ្លឹមសារនៅក្នុងកម្មវិធីនេះក៏ជាភាសាខ្មែរផងដែរ ដែលងាយស្រួលសម្រាប់អ្នកសិក្សា។

Unnamed (1)

Photo 2025 08 05 16 04 55

ដើម្បីង្ខេបពីរបៀបទាញយកកម្មវិធី "Khmer Rouge History" និង "Khmer Histories" អ្នកគ្រាន់តែចូលទៅកាន់ Google Play Store (សម្រាប់ Android) App Store (សម្រាប់ iPhone)

1.    នៅផ្នែកស្វែងរក សូមវាយឈ្មោះកម្មវិធីដែលអ្នកចង់បាន (ឧទាហរណ៍៖ "Khmer Rouge History")

2.   បន្ទាប់មក ចុចលើកម្មវិធីនោះ ហើយចុចប៊ូតុង "Install" "Get" ដើម្បីទាញយក និងដំឡើង។ បន្ទាប់ពីដំឡើងរួច អ្នកអាចបើកកម្មវិធីទាំងនោះដើម្បីសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាបានភ្លាមៗ។

C2e99b4fd4fb354d3052a23dc9b3e81c 1000x1000

គូសបញ្ជាក់ផងដែរថា កម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយឱ្យយុវជន និងសាធារណជនទូទៅអាចស្វែងយល់ពីប្រវត្តិសាស្ត្រជាតិរបស់ខ្លួនបានកាន់តែងាយស្រួលតាមរយៈទូរស័ព្ទដៃ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia