យោងតាមការការចុះផ្សាយនៅលើគណនីផ្លូវការរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា «ជាទូទៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើរួចរាល់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ»។
ប្រភពដដែលបានឱ្យដឹងថា ប្រសិនបើស្ថិតក្នុង ករណីហួសពេលនេះ លោកអ្នកអាចទៅសាកសួរព័ត៌មាននៅកន្លែងធ្វើ ឬ Download កម្មវិធី GDI eServices ដើម្បីមើលព័ត៌មាន ឬទាក់ទងមកលេខ ១២៧១ ។
ទី១. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានាភ្នំពេញ)
ទី២. ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ
ទី៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
ទី៤. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
ទី៥. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត៕