យុគសម័យថ្មីត្រូវបាន​ចាប់ផ្តើម រថយន្តភីកអាប់​ (Pickup) ដំបូងរបស់ Kia​ គឺរថយន្ត Tasman បានមកដល់កម្ពុជាហើយ។​ រថយន្តនេះនឹងបើកទំព័រថ្មីនៃទីផ្សាររថយន្ត ភីកអាប់​ នៅកម្ពុជា។
Hang Chhengly
SEPTEMBER 9 2025
យានយន្ត
67 views
3 mins read

 

ភ្នំពេញ, កម្ពុជា ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ – ទីផ្សាររថយន្តកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាមួយនឹងការសម្ពោធរថយន្ត Kia Tasman។ វត្តមាន​ Tasman នៅក្នុងប្រទេសកម្ពុជា មានការទន្ទឹងរងចាំខ្លាំង ពីសំណាក់អ្នកស្រឡាញ់រថយន្ត ភីកអាប់ និងអ្នកពាក់ព័ន្ធក្នុងវិស័យយានយន្ត។ ហើយរថយន្តនេះត្រូវបានសម្ពោធជាផ្លូវការ ត្រូវបានគេរៀបចំឡើងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥។

Tasman នេះត្រូវបាននាំចូលនិងចែកចាយដោយ A&A Auto Group ដែលជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងឧស្សាហកម្មរថយន្តនៅកម្ពុជា និង ដែលមានបទពិសោធន៍ បរិក្ខា ហរដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រណិតគ្មានគូប្រៀប។ ក្នុងនាមជាអ្នកចែកចាយដែលទទួលសម្គាល់ពី Kia, A&A Auto Group តែងតែផ្តល់ជូនអតិថិជននូវ ទំនុកចិត្តនិងភាពជឿជាក់ លើសេវាកម្ម និងផលិតផល កម្រិតពិភពលោក។5.kia

Kia Tasman មិនគ្រាន់តែជារថយន្តថ្មីមួយប៉ុណ្ណោះទេ តែជាសក្តានុពលមួយដែលមិនអាចមើលរំលង។ វារួមបញ្ចូលគ្នានូវ ការរចនាយ៉ាងលម្អិត និងផ្ចិតផ្ចង់ ហើយឆ្លើយតបសម្រាប់ការប្រើប្រាស់ជាក់ស្តែង ដើម្បីបំពេញតម្រូវការនៃទីផ្សារប្រទេសកម្ពុជា។ មិនថាការធ្វើដំណើរក្នុងទីក្រុង ឬដំណើរផ្សងព្រេងថ្មីៗ Tasman ត្រូវបានរៀបចំរួចរាល់សម្រាប់នាំលោកអ្នកឲ្យដល់គោលដៅ។

រូបរាងថ្មី ការផ្សងព្រេងថ្មីៗ! មិនមើលទៅរូបរាងដដែលៗ នេះជារូបរាងដែលប្លែពិសេសមិនធ្លាប់ឃើញកន្លងមក។ រថយន្តនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តភាពស្វាហាប់ សម្ថភាពខ្លាំងក្លា ដែលនឹងផ្តល់ជូនថាមពលគ្មានគូរប្រៀប។

2.kia
Kia Tasman បំពាក់មុខងារជាច្រើន ដើម្បីឈ្នះបញ្ហាប្រឈមនានា៖

  • ប្រសិទ្ធភាពក្លៀវក្លា៖ មុខងារបើកបរតាមស្ថានភាពផ្លូវសំខាន់ៗដូចជា  មុខងារ 4L Mode និង X-TREK  ដ៏ប្លែកថ្មី ដែលផ្តល់លំនឹង និងថាមពលយ៉ាងសមស្រប។
  • ប្រព័ន្ធកាមេរ៉ាទំនើប៖ អេក្រង់បង្ហាញស្ថានភាពដី (GVM) និង អេក្រងបង្ហាញផ្នែកខាងក្រោយ (RVM) ដោយមានទិដ្ឋភាពពីលើ និង ចំពីក្រោយ អាចមើលបាន ៥៤០ដឺក្រេ។
  • សមត្ថភាពផ្ទុកខ្ពស់៖ សមត្ថភាពផ្ទុករហូតដល់ ១,១៤៥ គីឡូក្រាម ទ្រុងដឹកទ្រទម្ងន់បានរហូតដល់ ៧០០ គីឡូក្រាម និងសមត្ថភាពសណ្តោរហូតដល់ ៣,៥០០ គីឡូក្រាម។ Tasman គឺជាម៉ាស៊ីនដ៏មានប្រសិទ្ធភាពសម្រាប់ការងារ និងការកម្សាន្ត។ មុខងារសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានដូចជា ឌុយអគ្គីសនីខាងក្រោយ, និង តុបត់ បង្កើនភាពងាយស្រួលសម្រាប់ដំណើរទៅកាន់តំបន់ដាច់ស្រយាល។
  • ខាងក្នុងធំទូលាយ និងមានមុខងារឆ្លាតវៃ៖ កៅអីជួរទីពីរទូលាយ អាចរំកិល និងទម្រេតបាន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ប្រព័ន្ធកម្សាន្ត ccNC ចុងក្រោយ ប៉ះបញ្ជារហ័ស ផ្តល់ជូនទំនាក់ទំនង និងការកម្សាន្តយ៉ាងរលូន។
  • សុវត្ថិភាពខ្ពស់បំផុត៖ មុខងារការពារកម្រិតខ្ពស់ដូចជា ប្រព័ន្ធចាប់គន្លងផ្លូវ (LFA2) នៅតែដំណើរការបានដោយធម្មតាទោះបីកំពុងសណ្តោងរ៉ឺម៉កក៏ដោយ ជាមុខងារថ្មីសម្រាប់រក្សារសុវត្ថិភាព។
  • ជាប់ធន់៖ បានសាកល្បងសមត្ថភាព និង ភាពធន់ ចំនួន ១៨ ០០០ ដង នៅគ្រប់ស្ថានភាពផ្លូវ និង អាកាសធាតុ។4.kia

ទោះបីជា Tasman គឺជាម៉ូឌែលថ្មីមួយក៏ដោយ តែជាផលិតផលរបស់ Kia ដែលជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះជាសកលក្នុងវិស័យយានយន្ត។ ដោយមានវត្តមាននៅជាង ១៩០ ប្រទេស។ Kia បានរក្សា និង ពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមួយនឹងផលិតផលដ៏មានភាពធន់ និងទំនើប។ ហើយរថយន្ត Tasman ត្រូវបានរួមបញ្ចូលនូវសម្ធិផល និងបទពិសោធន៍ទាំងនេះរបស់ Kia3.kia

សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត Tasman

ទូរសព្ទ៖ 095999191

ទីតាំង៖ https://maps.app.goo.gl/1vaSmkkKEYv6mBVe7

តេឡេក្រាម: t.me/kiamotorskh

ទិកតុក (Tiktok): kiacambodia

យូធូប (Youtube): KiaCambodiaOfficial

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia