ប្រយ័ត្នបាត់ចំណូល! ការងារទាំង១១នេះ នឹងត្រូវជំនួសដោយ AI ទាំងស្រុង ក្នុងឆ្នាំ២០២៥
SOKLY - កូនផ្កាឈូក
MARCH 11 2025
នវានុវត្តន៍
371 views
1 min read

យោងតាមរបាយការណ៍ពី Forbes បានបង្ហាញឱ្យឃើញថាការងារទាំ១១ ខាងក្រោមនេះត្រូវបានជំនួសដោយ បញ្ញាសិប្បនិម្មិត (AI) ទាំងស្រុង នៅក្នុងឆ្នាំ២០២៥៖

  1. ការងារផលិត៖ មានដូចជា ប្រតិបត្តិការម៉ាស៊ីន ការគ្រប់គ្រងទំនិញ ការធ្វើតេស្ត ការវេចខ្ចប់ និងការគ្រប់គ្រងស្ដុក ជាដើម។
  2. ការលក់រាយ ឬសេវាអតិថិជន៖ មានដូចជា Customer Services​​ អ្នកបម្រើសេវាអតិថិជន ការគ្រប់គ្រងភ័ណ្ឌ និងការវិភាគការក្លែងបន្លំជាដើម។
  3. ការងារដឹកជញ្ជូន៖ នៅតាមបណ្ដាប្រទេសមួយចំនួន អ្នកដឹកជញ្ជូនមនុស្សត្រូវបានជំនួសដោយយានយន្តស្វយ័ត មនុស្សយន្ត ឬទ្រោនយន្តជាដើម។
  4. ការបញ្ចូលទិន្នន័យមូលដ្ឋាន ការវិភាគ
  5. ការវិភាគហិរញ្ញវត្ថុ និងតួនាទីព្យាករណ៍
  6. ភ្នាក់ងារទេសចរណ៍ និងអ្នកផ្តល់សេវាធ្វើដំណើរ
  7. អ្នកបកប្រែ
  8. ការរៀបចំសារពើពន្ធ និងការកត់ត្រាកម្រិតចូល និងតួនាទីគណនេយ្យ
  9. ខាងក្រោមនេះជាតួនាទី៣ផ្សេងទៀត ស្ថិតក្នុងហានិភ័យខ្ពស់ ដែលនឹងមានតម្រូវការតិចជាងធម្មតា៖

    1. Proofreaders
    2. Paralegals
    3. អ្នករចនាក្រាហ្វិក (Graphic Designers)

    យ៉ាងណាមិញបើទោះបីជា AI ជឿនលឿនខ្លាំងប៉ុណ្ណា ការប្រើប្រាស់មនុស្សដើម្បីធ្វើការនៅតែជាជម្រើសល្អជាង ដរាបណាបុគ្គលនោះមានជំនាញច្បាស់លាស់ បូកផ្សំនឹងគំនិតច្នៃប្រឌិត​​ ព្រមទាំងការផដល់នូវសញ្ញាណរម្មណ៍នៅក្នុងការងារ ដែល AI មិនអាចធ្វើដូចឡើយ។​ ហេតុនេះសូមបន្តពង្រឹងសមត្ថភាពដើម្បី ឱ្យអាជីពការងារកាន់តែរីកចម្រើនទៅមុខ​ បើធ្វើជាបុគ្គលិកគេ ត្រូវតែជាបុគ្គលិកទ្រព្យរបស់ក្រុមហ៊ុន៕

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia