ស្របពេលដែលមនុស្សនៅជុំវិញពិភពលោក កំពុងប្រើប្រាស់ទូរស័ព្ទ ស្ថាបនិក ហ្វេសប៊ុក លោក Mark Zuckerberg បែរជានិយាយថា មិនប៉ុន្មានឆ្នាំទៀតទេនឹងផុតរជ្ជកាលទូរស័ព្ទដៃហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Galaxy។
ប្រភពដដែលបានឱ្យដឹងថា លោក Mark ទស្សន៍ទាយច្បាស់ៗថា របស់ដែលនឹងមកជំនួស ទូរស័ព្ទដៃគឺ Smart Glasses (វ៉ែនតាឈ្លៀសវៃ)។
គួរជម្រាបផងដែរថា បើគិតមកដល់ពេលនេះគឺ រយៈពេលជិត៣ទសវត្សរ៍មកហើយ ដែលស្មាតហ្វូនបានគ្របដណ្ដប់នៅលើពិភពលោករបស់យើង។ ដោយឡែកលោក Mark បញ្ជាក់យ៉ាងច្បាស់ថានៅសល់រយៈពេលមិនដល់១ទសវត្សរ៍ទៀតទេ វែនតាឈ្លៀសវៃ នឹងចូលមកជំនួសដំណែងស្មាតហ្វូនហើយ៕