កាលពីថ្ងៃទី24 ខែឧសភា ឆ្នាំ2025, ក្រុមហ៊ុន MG Cambodia បានបន្តបង្កើតភាពអស្ចារ្យម្តងទៀតនៅក្នុងវិស័យយានយន្តដោយការបើកបង្ហាញជាផ្លូវការកំពូលរថយន្ត MG RX9 សេរីថ្មីឆ្នាំ2025 ដែលជារថយន្ត SUV 7-កៅអី ដែលត្រូវបានរចនាឡើងយ៉ាងស័ក្តសមសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវដូចជាផ្លូវលាតទូទៅ ផ្លូវក្នុងក្រុង និងការបើកបរបែបផ្សងព្រេង។ ព្រឹត្តិការណ៍នេះបាននាំយកទស្សនីយភាពដ៏ល្អអស្ចារ្យ ដូចជាការជួបជុំដ៏រីករាយជាមួយគ្រួសារMG, ដៃគូរសហការណ៏, អតិថិជន VIP, អ្នកផលិតមាតិការ, និងសារព័ត៌មានជាច្រើន ដើម្បីជាការអបអរទទួលស្វាគមន៏សមាជិកថ្មីដែលពោរពេញដោយភាពច្នៃប្រឌិតនៃការរចនារូបរាងបែបទាន់សម័យ និងការប្រារព្ធពិធីជប់លៀងនៅមាត់សមុទ្រយ៉ាងល្អប្រណិត។
ពិធីសម្ភោធកំពូលរថយន្ត MG RX9 បានប្រព្រឹត្តទៅនៅឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយក្នុងខេត្តកែប ដែលបង្កើតបាននូវសមភាពដ៏ល្អឥតខ្ចោះរវាងភាពប្រណិតទំនើបនៃរថយន្ត និងសោភ័ណភាពធម្មជាតិនៃបរិយាកាសកម្មវិធី។ ចំណុចខ្លះៗអំពីកម្មវិធីដ៏អស្ចារ្យបំផុតនៃរាត្រីនោះ គឺការបើកបង្ហាញវត្តមានកំពូលរថយន្ត MG RX9 ដ៏ថ្មីបំផុត, របាំ LED ដ៏ទំនើបរាំបើកក្រណាត់ដើម្បីបើកសម្ពោធរថយន្តជាផ្លូវការ, ការបាញ់កាំជ្រួចអបអរសាទរវត្តមានកំពូលរថយន្តថ្មី អមដោយទស្សនីយភាពនៃការសម្តែងរបាំជូនពរ គុណល្បុក្កតោ និងការរាំកម្សាន្តពី DJ ដែលធ្វើឲ្យភ្ញៀវកិត្តិយសកាន់តែមានអារម្មណ៍រំភើប និងអស្ចារ្យបំផុត។
កំពូលរថយន្ត MG RX9 ស៊េរីថ្មីនេះបានកំណត់ស្ដង់ដារថ្មីក្នុងចំណោមរថយន្តប្រភេទ SUV ខ្នាតធំផ្សេងជាច្រើន។ ជាមួយការរួមបញ្ចូលគ្នានៃរចនាបទរូបរាងដ៏មានអំណាច, ការបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងសមត្ថភាពខ្ពស់នៃការបើកបរ ដោយរថយន្ត MG RX9 មិនត្រឹមតែបង្ហាញវត្តមានដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែតម្លៃវិញក៏កាន់តែទាក់ទាញត្រឹមតែ $55,990 ដែលពិតជាមានការប្រកួតប្រជែងខ្លាំងបើប្រៀបជាមួយរថយន្ត SUV ខ្នាតធំដទៃ។ បន្ថែមលើសពីនេះ គម្លាតក៏មុខទៅកង់ក្រោយរបស់រថយន្ត MG RX9 គឺមានប្រវែងវែងជាងរថយន្ត Lexus LX600 ទៅទៀត ដែលមានប្រវែងរហូតដល់ 2,915mm និងបានធ្វើឲ្យរថយន្ត MG RX9 ផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយជាងគេ, មានកន្លែងដាក់ជើងធំទូលាយ និងផ្តល់ផាសុកភាពខ្ពស់បន្ថែមទៀតដល់អ្នករួមដំណើរទាំងកៅអីមុខ កៅអីជួរទី២ និងជួរទី៣។ ដូចនេះរថយន្ត MG RX9 ពិតជាល្អស័ក្តសមសម្រាប់គ្រួសារធំៗ ដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយៗ រយៈពេលយូរ និងអ្នកដែលត្រូវការរថយន្តប្រណិតប្រើប្រាស់ក្នុងទីក្រុង។
កំពូលរថយន្ត MG RX9 ត្រូវបានផ្តល់ជូនតម្លៃទាបជាងដៃគូរប្រកួតនៅលើទីផ្សារ ដែលធ្វើឲ្យអតិថិជនទូទៅអាចទទួលបានបទពិសោធន៍បើកបររថយន្តប្រណិតយ៉ាងងាយស្រួល ដោយមិនចាំបាច់ចំណាយថវិការច្រើនពេក។ ខាងក្រោមនេះគឺជា ចំណុចពិសេសរបស់រថយន្ត MG RX9៖
• ការរចនារូបរាងខាងក្រៅ៖ ផ្នែកខាងមុខនិងខាងក្រោយមានអំណាច អមជាមួយតួរថយន្តវែងបែបសម័យថ្មី និងកង់អាលុយមីញ៉ូមលាយបញ្ចូលគ្នាពីពណ៌ទំហំ 21-អ៊ីញ បានផ្តល់ឲ្យកំពូលរថយន្ត MG RX9 កាន់តែទាក់ទាញ និងមើលមកមាំបែបមានគុណភាពខ្ពស់ ដែលអ្នកប្រើប្រាស់បានបើកបរហើយនឹងទទួលបានអារម្មណ៏ដ៏អស្ចារ្យយ៉ាងសំរិតសំរាំងបំផុត។ កាន់តែស៊ីវិល័យរថយន្ត MG RX9 បានរចនាជាមួយដៃកាន់ទ្វារលិបប្រភេទ Pop-Out Flush Door Handle ដែលវាលិបចូលពេល Lock និងលាតចេញពេល Unlock រថយន្ត ដែលនេះគឺពិតជារថយន្តថ្មីដែលមានភាពទាន់សម័យមែន។
• ការរចនាផ្នែកខាងក្នុង៖ ឈានជើងចូលក្នុងរថយន្ត MG RX9 ភ្លាមលោកអ្នកនឹងមានអារម្មណ៏ថាមានផាសុខភាពខ្ពស់ និងប្រណិតភាពបំផុតជាមួយការរចនាកៅអីដ៏ធំទូលាយ បំពាក់ដោយកៅអីពូកស្បែកពីរពណ៌ដែលជារចនាបទផ្ដោតលើការអង្គុយស្រួលខ្លួន។ រថយន្ត MG RX9 ផ្តល់នូវទំហំធំទូលាយសម្រាប់គ្រប់កៅអីអ្នករួមដំណើរទាំងកៅអីជួរទី២ និងទី៣ ហើយកៅអីទាំង២ជួរនេះគឺអាចបត់ឲ្យរាបស្មើរបានដើម្បីដឹកសម្ភារៈផ្សេងៗបានកាន់តែធំទូលាយ ដើម្បីធានាថាម្ចាស់រថយន្តអាចបត់បែនបានយ៉ាងល្អទោះត្រូវដឹកអ្នកដំណើរ ឬដឹកសម្ភារៈប្រើប្រាស់ក៏ដោយ។
• ទំហំរថយន្ត៖ រថយន្តនេះមានប្រវែងបណ្តោយ 4,983mm, ទទឹង 1,967mm, កម្ពស់ 1,786mm និងគម្លាតកង់មុខក្រោយប្រវែង 2,915mm។
• សមត្ថភាពបើកបរ៖ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ 2.0T Turbocharged ផ្តល់កម្លាំង 234 សេះ និងកម្លាំងរមួល 350 Nm។ ចំណែកកម្រិតស៊ីប្រេងឥន្ធនៈជាមធ្យមគឺ 8.9L/100Km។
• លក្ខខណ្ធនៃការបើកបរមាន 5 របៀបគឺ Auto, Sport, Snow និង Off-Road ដែលជាជម្រើសក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
• បច្ចេកវិទ្យា៖ មុខងារទំនើបៗជាច្រើនដូចជា ប្រព័ន្ធសាកថ្មទូរស័ព្ទដោយឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto, ឧបករណ៏បំពងសម្លេងម៉ាក BOSE ចំនួន12គ្រប់, អេក្រង់កម្សាន្តភ្លោះដែលមានទំហំ12.3 អ៊ីញផ្តល់ការបញ្ផាពត៌មានផ្សេងនៅលើដៃរបស់អ្នក និងផ្តល់ឲ្យគ្រប់ការបើកបរគឺមានអនុស្សាវរីយ៏ល្អបំផុត។
• ប្រព័ន្ធសុវត្ថិភាព៖ មានកាមេរ៉ា 360 ដឺក្រេសេនស័រមុខក្រោយ, ហ្វ្រាំង Rear Auto Brake, ពោងសុវត្ថិភាពចំនួន8គ្រប់, Blind Spot Monitoring, Lane Departure Warning, ប្រព័ន្ធកំណត់ល្បឿនថេរ។ល។ រថយន្តនេះក៏បានផលិតឡើងដោយដែកថែបនៃគ្រោងតួរថយន្តចំនួន 80% ដែលលើសពីរថយន្តទូទៅនិងធ្វើឲ្យរថយន្ត MG RX9 មានភាពរឹងមាំបំផុត។
លោក អ៊ុំ គីម ដែលជានាយកផ្នែកលក់រថយន្ត MG បានថ្លែងថា៖ “នេះជាពេលវេលាដ៏អស្ចារ្យសម្រាប់ទីផ្សារកម្ពុជាដែលម៉ាកយីហោចក្រភពអង់គ្លេស MG បានបង្កើនភាពល្បីល្បាញកាន់តែខ្លាំង និងបានផ្តល់ជម្រើសរថយន្តច្រើនជាងមុនដូចជាប្រភេទ Hatchback, Sedan, SUV, MPV និងរថយន្តអគ្គិសន៏។ រយៈពេលជាង 16 ឆ្នាំកន្លងមកដែលយើងបានអភិវឌ្ឍម៉ាក MG នៅក្នុងទីផ្សារកម្ពុជាដោយចាប់ផ្តើមពី showroom លក់រថយន្តតូចៗ រហូតដល់ showroom ធំស្តង់ដារដែលបច្ចុប្បន្ននេះយើងដំណើរការចំនួន4សាខាគឺនៅទឹកថ្លា, ផ្លូវ60m, ខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយនៅឆ្នាំ 2025 នេះយើងក៏កំពុងរៀបចំពង្រីកបន្ថែមសាខាថ្មីផងដែរ។ យើងខិតខំគ្រប់ពេល គ្រប់មធ្យោបាយ ដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាការរំពឹងរបស់អតិថិជន ដែលបាននាំឲ្យការលក់មានការកើនឡើងរហូតដល់ 60% នៅចុងឆ្នាំ 2024។ យើងខ្ញុំក៏សូមអរគុណដល់គ្រួសារ MG ទាំងអស់ ដែលគាំទ្រយើងតាំងពីថ្ងៃដំបូង រហូតដល់បច្ចុប្បន្ន និងទៅអនាគត។ យើងអាចមានថ្ងៃនេះក៏ដោយសារគ្រួសារ MG ទាំងអស់។”
ជាមួយនឹងការមកដល់របស់កំពូលរថយន្ត MG RX9 នេះគឺបានពង្រឹងកេរ្តិ៍ឈ្មោះ MG នៅកម្ពុជាកាន់តែល្បីខ្លាំងឡើងក្នុងការផ្តល់នូវមធ្យោបាយធ្វើដំណើរដ៏ទំនើបមានគុណភាពល្អ ដែលគួរឱ្យទុកចិត្ត និងអាចទទួលបានរថយន្តប្រណិតក្នុងតម្លៃសមរម្យបំផុត។ MG RX9 មិនត្រឹមតែជារថយន្ត SUV ខ្នាតធំប៉ុណ្ណោះទេ ប៉ុន្តែវាជាទិសដៅថ្មីសម្រាប់រថយន្តប្រណិតនៅកម្ពុជាផងដែរ។ និយាយអំពី ទំហំរថយន្ត ការរចនាបែបថ្មី និងតម្លៃ គឺមិនមានរថយន្តណាមួយក្នុងចំណោមរថយន្ត SUV ខ្នាតធំផ្សេងៗអាចប្រៀបបាននឹងរថយន្ត MG RX9 នោះទេ ដែលនេះជាជំហានដ៏អស្ចារ្យសម្រាប់អតិថិជននៅកម្ពុជាដែលចង់បានរថយន្តប្រណិត មានទំហំធំទូលាយ ទាន់សម័យ ដោយមិនចាំបាច់បង់ចំណាយប្រាក់ច្រើន។