MSI បង្ហាញជាផ្លូវការនូវអេក្រង់ ម៉ូនីទ័រហ្គេម MAG 273QP QD-OLED X24 ល្បឿនលឿន កម្រិតពណ៌ច្បាស់ត្រជាក់ភ្នែក ក្នុងកម្រិតតម្លៃធូរខ្លាំង
Makara Rin
JUNE 30 2025
PR
3 mins read

ភ្នំពេញ – MSI បានប្រកាសចេញជាផ្លូវការនូវម៉ូនីទ័រហ្គេមជំនាន់ថ្មីរបស់ខ្លួនគឺ MAG 273QP QD-OLED X24។ អេក្រង់ទំហំ 26.5 អ៊ីញ ហើយត្រូវបានបង្កើតឡើងសម្រាប់អ្នកលេងហ្គេមដែលចង់បានល្បឿន កម្រិតភាពច្បាស់ និងបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យ។ វាបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា QD-OLED ដ៏ទំនើបជាមួយល្បឿន Refresh Rate 240Hz ដ៏រលូន ហើយអ្វីដែលកាន់តែពិសេសគឺវាមានកម្រិតនៃការឆ្លើយតបលឿនបំផុតត្រឹម 0.03ms ប៉ុណ្ណោះ។

 1

សម្រាប់ម៉ូនីទ័រជំនាន់ថ្មី MSI MAG 273QP QD-OLED X24 នេះគឺគេបានបំពាក់មកនូវមុខងារពិសេសៗជាច្រើន ដើម្បីបំពេញតម្រូវការអ្នកលេងហ្គេម អ្នកកាត់វីដេអូ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅផងដែរ។

ការបោះជំហ៊ានក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេក្រង់ម៉ូនីទ័រសម្រាប់ការលេងហ្គេមកាន់តែច្បាស់

បេះដូងរបស់ MAG 273QP គឺផ្ទាំងអេក្រង់ QD-OLED របស់ MSI ដែលវាបានផ្តល់នូវពណ៌ដ៏រស់រវើក ពណ៌ខ្មៅដិត និងកម្រិត Contrast Ratio ដ៏អស្ចារ្យរហូតដល់ទៅ 1,500,000:1 ។ ដូច្នេះ មិនថាអ្នកកំពុងលេងហ្គេមបាញ់ប្រហារដែលមានល្បឿនលឿនយ៉ាងណាក៏ដោយ ឬហ្គេម RPG ដែលមានរូបភាពស្រស់ស្អាតនោះទេ រាល់ Frame រូបភាពនឹងលេចចេញជារូបរាងយ៉ាងច្បាស់ ក៏ដូចជាអាចបង្ហាញនូវភាពលម្អិតបានយ៉ាងល្អផងដែរ។

3

លក្ខណៈពិសេសសំខាន់ៗបន្ថែមដែលធ្វើឲ្យ MAG 273QP លេចធ្លោ:

  • 240Hz Refresh Rate អាចផ្តល់មកជាមួយនឹងល្បឿននៃការលេងហ្គេមបានរលូនបំផុត ជាពិសេសនៅក្នុងហ្គេមដែលមានចលនាលឿនតែម្តង។
  • 0.03ms GtG Response Timeសម្រាប់បច្ចេកវិទ្យាមួយនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាលែងជួបជាមួយនឹងបញ្ហារូបភាពមិនច្បាស់ ព្រិលៗ  (Motion Blur) ឬក៏ Ghosting ទៀតនោះទេពោលគឺ មើលដោយស្រួលភ្នែកមិនមានការរំខាន។
  • DisplayHDR™ True Black 400 Certifiedបច្ចេកវិទ្យាមួយនេះវាអាចផ្តល់នូវ High Dynamic Range ជាមួយនឹងកម្រិតពណ៌ខ្មៅដិត និងកម្រិតពន្លឺរហូតដល់ 1000 nits
  • Wide Color Gamutវាមានជាមួយនឹងកម្រិតព័ណ៌ sRGB 138%, DCI-P3 99%, និង AdobeRGB 98%  ដូច្នេះវាអាចផ្តល់មកជាមួយនឹងពណ៌ដ៏ត្រឹមត្រូវ និងរស់រវើកថែមទៀតផង។

4

1

ភាពច្នៃប្រឌិតរួមជាមួយនឹងការប្រើប្រាស់បានយូរ

MSI គឺបានគិតគូរយ៉ាងខ្លាំងចំពោះភាពធន់ដែលមាននៅក្នុង OLED Care 2.0 ដោយវាអាចជួយកាត់បន្ថយភាពចាស់របស់អេក្រង់។ ហើយអេក្រង់នេះក៏មាន Graphene Cooling Film និង Custom Heatsink ផងដែរ ដែលជាការរចនាគ្មានកង្ហារដែលធានានូវភាពត្រជាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគ្មានសំឡេងរំខាន ព្រមទាំងពង្រីកអាយុកាលប្រើប្រាស់ថែមទៀតផង។

បង្កើតឡើងសម្រាប់ឧបករណ៍ទំនើប

  • ការភ្ជាប់:  រន្ធ HDMI 2.1 2x និង DisplayPort 1.4a 1x ដែលវាអាចគាំទ្រជាមួយនឹងកម្រិតបង្ហាញ WQHD (2560 x 1440) នៅក្នុងល្បឿន 240Hz
  • ភាពងាយស្រួលក្នុងការប្រើប្រាស់: ជើងទម្រដែលអាចបត់បែនទៅតាមការប្រើប្រាស់ ជាមួយនឹងមុខងារ Tilt, Swivel, Pivot, និងការដំឡើងឲ្យខ្ពស់ ទាប់ បានថែមទៀត។
  • ការរចនា: ផ្ទាំងរាបស្មើការពារចំណាំងផ្លាតដ៏ស្រស់ស្អាត គាំទ្រការភ្ជាប់ VESA Mount និង Bezels តូចបំផុតផងដែរ ។

3

ការដាក់លក់ និងការធានា

MAG 273QP QD-OLED X24 គឺដាក់លក់ក្នុងតម្លៃត្រឹមតែ $599 តែប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយការធានារយៈពេលរហូតទៅដល់ 3 ឆ្នាំ ថែមទៀតផង ។ សម្រាប់ព័ត៌មានលម្អិត អ្នកទាំងអស់គ្នាអាចធ្វើការទាក់ទងទៅកាន់ទំនាក់ទំនងខាងក្រោម៖

Facebook page: https://www.facebook.com/MSIGamingCambodia 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia