រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ថ្មីមានតម្លៃ ២០០.០០០ រៀល និងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស។ ការចេញផ្សាយនេះគឺដើម្បីអបអរសាទរខួបលើកទី ២០ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។