ភ្នំពេញ, [២៩ កញ្ញា ២០២៥] – ក្រុមហ៊ុន nubia មានកិត្តិយសសូមប្រកាសពីការមកដល់នៃ nubia Neo 3 ជាស្មាតហ្វូនជំនាន់ទី ៣ ក្នុងស៊េរី Neo ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុតមានបំពាក់នូវបន្ទះឈីបខ្លាំង ជាមួយថ្មទំហំធំ និងមានមកជាមួយ AI Features យ៉ាងពេញលេញ តម្លៃក្រោម 2០០ ដុល្លារ។
nubia Neo 3 ទទួលបានការឌីហ្សាញរចនាបថរូបរាងថ្មីបែប Mecha ដ៏ទំនើប និងទាក់ទាញ ជាមួយនឹងភ្លើង RGB ខ្នងក្រោយដែលអាចផ្លាស់ប្តូរបានដល់ទៅ 5 ពណ៌ ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានពិសោធន៍ថ្មីមួយបែបទៀតហើយ ការរចនា 3D ដ៏ស្រស់ស្អាតលើផ្ទៃខាងក្រោយបានជួយបង្កើនភាពលេចធ្លោរបស់ស្មាតហ្វូននេះមួយកម្រិតទៀត។ ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់ជូនអ្នកលេងហ្គេមនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងតម្លៃសមរម្យ។
ដើម្បីផ្តល់នូវការគ្រប់គ្រងហ្គេមអោយកាន់តែល្អឥតខ្ចោះ nubia Neo 3 បានបំពាក់នូវ ប៊ូតុង Shoulder Triggers សម្រាប់ជំនួយការលេងហ្គេម ចំនួន២ នៅផ្នែកចំហៀងដែលអាចកំណត់តាមតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់បញ្ជាបានយ៉ាងរហ័សនិងត្រឹមត្រូវ។ ម៉្យាងទៀត nubia Neo 3 ក៏មានម៉ូទ័រ Z-axis ជួយផ្តល់អារម្មណ៍រំញោចពេលកំពុងលេងហ្គេម ដូចជាការបាញ់ប្រហារ ឬការវាយប្រយុទ្ធគ្នា។ អ្នកអាចបើកមុខងារ Game Space បានយ៉ាងឆាប់រហ័ស គ្រាន់តែចុចប៊ូតុង Triggers ទាំងពីរនេះរួចជាការស្រេច។
nubia Neo 3 បំពាក់មកជាមួយអេក្រង់ធំទំហំ 6.8” FHD+ ដែលមានល្បឿន 120Hz និងកម្រិតពន្លឺ 1000 nits ផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏រស់រវើក និងរលូនបំផុតដែលមិនធ្លាប់មាន។ ទូរស័ព្ទនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ version Android 15 ដែលរួមមានមុខងារប្លែកៗជាច្រើនដូចជា Live Island 2.0, Z-SmartCast និង Z-Pop។
ចំពោះសមត្ថភាពវិញ ស្មាតហ្វូននេះត្រូវបានបំពាក់ដោយបន្ទះឈីបហ្គេម UNISOC T8100 2.2GHz 6nm Octa-core, RAM Dynamic 16GB (8+8)GB, និងប្រព័ន្ធបំពងសំឡេង DTS:X Ultra Dual Stereo Speakers វាក៏មានប្រព័ន្ធគ្រប់គ្រងកម្តៅដ៏ល្អ និងមានប្រព័ន្ធការពារធូលី និងជម្រាបទឹកស្របតាមស្តង់ដារ IP54 ផងដែរ។
ថ្មប្រើបានយូរ៖ ជាមួយនឹងថាមពលថ្ម 6,000mAh អាច Stand by រហូតដល់ 100 ម៉ោងជាង និងការលេងហ្គេមធ្ងន់ៗបាន 11 ម៉ោង។ លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W Fast Charging និងបច្ចេកវិទ្យា Bypass Charge ជាមុខងារសាកថ្មទៅម៉ាស៊ីនផ្ទាល់ដែលធានាលើសុវត្ថិភាពពេលលេងហ្គេម និងជួយអោយអាយុថ្មប្រីបានយូរ។
បច្ចេកវិទ្យា AI កម្រិតខ្ពស់ គឺជាចំណុចលេចធ្លោមួយទៀតរបស់ nubia Neo 3៖
- AI Game Space 3.0: ធានាបាននូវការលេងហ្គេមដ៏រលូន។
- AI Trigger: ជួយចាប់យកសកម្មភាពដដែលៗ និងបើកមុខងារជំនួយបានដោយស្វ័យប្រវត្តិ។
- AI Behavioral Learning: រៀនពីទម្លាប់ប្រើប្រាស់របស់អ្នកលេង ដើម្បីរៀបចំគ្រាប់ចុចហ្គេមដែលស័ក្តិសមបំផុត។
បន្ថែមពីនេះ AI Photography ក៏ត្រូវបានបំពាក់លើកាមេរ៉ាក្រោយទំហំ 50MP ផងដែរ ដែលរួមមានមុខងារ AI Super Night Shot, AI Snapshot និងមុខងារ AI Magic Photos ដូចជា Magic Editor, Magic Eraser, Portrait Light ជាដើម។
nubia Neo 3:
- អេក្រង់: 6.8" FHD+ និងល្បឿន 120Hz
- ឈីបខ្លាំង: Unisoc T8100 Octa-core 2.2GHz
- ទំហំផ្ទុក: 16GB Dynamic RAM (8GB+8GB) ROM 128GB
- កាមេរ៉ា: គោលក្រោយ 50MP AI, កាមេរ៉ាមុខ 16MP
- បាស់បំពងសំឡេង: Stereo Dual Speakers ជាមួយប្រព័ន្ធ DTS:X Ultra
- ផ្តល់ភាពងាយស្រួល: ប៊ូតុងចុចសម្រាប់លេងហ្គេម និងប្រព័ន្ធ AI Game Space 3.0
- បច្ចេកវិទ្យាផ្សេងៗ: ប្រព័ន្ធបំភាយកម្តៅ ម៉ូទ័រ Z-axis ផ្តល់អារម្មណ៍រំញោចពេលលេងហ្គេម
- ទំហំថ្មធំ: 6000mAh និងសាកថ្មលឿន 33W Fast Charging
- ប្រព័ន្ធការពារ: ធូលី និងជម្រាបទឹកកម្រិត IP54
ព័ត៌មានបន្ថែម:
ទីតាំងមជ្ឈមណ្ឌលសេវាកម្ម: ផ្ទះលេខ ៤៨-៥០, ផ្លូវ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា, ភ្នំពេញ
ទំនាក់ទំនងលេខទូរស័ព្ទ: +855 15 666 826 (Telegram)
អាសយដ្ឋានអ៊ីមែល: [email protected]
សូមតាមដាន ហ្វេសបុកផេក: https://www.facebook.com/NubiaSmartphoneKHOfficial
ដើម្បីទទួល ពត៌មានថ្មី។