ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
Makara Rin
JULY 20 2025
PR
4 mins read

ពិតជាពិសេស និងជោគជ័យខ្លាំងមែនទែនជាមួយចំនួនកក់ទុកដ៏ច្រើនលើសលប់! ត្រឹមតែរយៈពេល 3 ថ្ងៃដែលក្រុមហ៊ុនស្មាតហ្វូន OPPO ប្រកាសឲ្យអតិថិជនទូទាំងប្រទេសធ្វើការ Pre-order នូវស្មាតហ្វូន AI ស៊េរីថ្មី OPPO Reno14 Series 5G

ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូង ឬ First Sale របស់ OPPO Reno14 Series 5G កាលពីម្សិលមិញវិញម្តងថាមានអ្វីពិសេសបានជាម្នាក់ៗនាំគ្នាសម្រុកទៅផ្សារទំនើប AEON MALL Sensok យ៉ាងច្រើនកុះករបែបនេះ?

5

2

6

បើតាមព័ត៌មានផ្លូវការ កាលពីម្សិលមិញនេះគឺជាថ្ងៃបើកលក់ដំបូងរបស់ស្មាតហ្វូន OPPO Reno14 Series 5G ដោយឃើញមានអតិថិជនទៅតម្រង់ជួរទិញ និងទៅទទួលទូរស័ព្ទដែលខ្លួនបានកក់យ៉ាងច្រើនកុះករនៅឯផ្សារទំនើប AEON MALL SenSok ក្នុងកម្មវិធី «Tena Fan Meet & Greet» និង «Reno14 Series 5G First Sale Event» ដែលបញ្ជាក់ថា លើកនេះក្រុមហ៊ុន OPPO ពិតជាទទួលបានការគាំទ្រខ្លាំង និងជោគជ័យខ្លាំងលើការបញ្ចេញនូវស្មាតហ្វូនត្រកូល Reno ជំនាន់ចុងក្រោយរបស់ខ្លួនគឺ OPPO Reno14 Series 5G

1 2

1

7 2

បើងាកទៅមើលបរិយាកាសនៅក្នុងកម្មវិធីកាលពីម្សិលមិញវិញឃើញថាមានការបកស្រាយចម្រៀងពីរោះៗរបស់លោក ថេណា ការលេងហ្គេមសប្បាយៗ និងការសំណេះសំណាលជាមួយហ្វេន។ លើសពីនេះកាន់តែភ្ញាក់ផ្អើលជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ដែលព្រះនាង ជេនណាក៏បានអញ្ជើញចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសពិសេសដែលធ្វើឲ្យបរិយាកាសកម្មវិធីទាំងមូលកាន់តែអស្ចារ្យ និងរីករាយខ្លាំងតែម្តង។ មិនទាន់អស់នោះទេ សម្រាប់ហ្វេនៗគ្រប់រូបដែលចូលរួមក៏ទទួលបានកាដូអនុស្សាវរីយ៍ដូចជា Photo Cards និង Tena Merchandises រួមនឹងរង្វាន់ជាច្រើនផ្សេងទៀតពី OPPO ផងដែរ។

14

16

22

21

ខាងក្រោមនេះគឺជាតម្លៃរបស់ OPPO Reno14 Series 5G ទាំង 3 ម៉ូដែល ៖

* Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB*+256GB) $379
* Reno14 5G (24GB*+256GB) $499
* Reno14 Pro 5G (24GB*+512GB) $699

ថែមកាដូជាច្រើនដូចជា ៖ កាតាប OPPO ដ៏ទាន់សម័យ | OPPO Care+ | ស៉ីមកាតលេខពិសេសតម្លៃ $168 | បណ្ណធានា ​1ឆ្នាំ និងសេវាថែទាំ ។

 A

ងាកមកដឹងពីលក្ខណៈសម្បត្តិរបស់ OPPO Reno14 Series 5G ៖ សុទ្ធតែមានស្ទីលរចនាបថបែបកន្ទុយទេពមច្ឆា ប្លែកពីគេតែមួយគត់ ហើយគឺជាទូរស័ព្ទដែលមានជំនាញថតរូបស្អាតជាមួយ AI Flash ដោយគ្រាន់តែចុចមួយប៉ក់អាចផ្តិតយកទិដ្ឋភាពពេលរាត្រីដ៏ភ្លឺច្បាស់។ បន្ថែមពីនេះវាក៏មកជាមួយ AI Editor 2.0 សំខាន់ៗដូចជា AI Eraser, AI Reflection Remove, AI Unblur) និងមុខងារថតក្នុងកម្រិត 4K ជាមួយគុណភាពកាន់តែខ្ពស់ ជាមួយមុខងារថតក្នុងទឹក IP69 ផងដែរ។

 26

ជាមួយគ្នានេះ វានាំមករូបរាងស្តើងទម្ងន់ស្រាល អមមកជាមួយលក្ខណៈសម្បត្តិ បន្ថែមមកជាមួយមុខងារ AI កែប្រែទឹកមុខ, AI កែប្លង់រូបភាព, AI ចម្លងស្ទីលរូបភាព ព្រមទាំងបំពាក់នូវ AI សំខាន់ៗជាច្រើនទៀតផងដែរ។ សម្រាប់ Reno14 F បំពាក់ទំហំថ្ម 6000mAh ជាមួយកម្លាំងសាក 45W ចំណែក Reno14 5G & Reno14 Pro 5G មានទំហំថ្ម 6200mAh ជាមួយកម្លាំងសាក 80W និង Arivooc 50W សម្រាប់ Reno14 Pro 5G

 27

ក្រៅពីនេះ វាអាចលេងហ្គេមបានរលូនដោយមិនឡើងកម្តៅខ្លាំងព្រោះតែមានបន្ទះបន្ថយកម្តៅ AI Ultra-thin Dual Drive Cooling System និង មានមុខងារ AI HyperBoost 2.0 ធ្វើឲ្យការលេងហ្គេមិនទាក់ទេ បន្ថែមពីនេះសេវាទូរស័ព្ទនៅតែខ្លាំង និងមានស្ថេរភាពល្អទោះនៅកន្លែងដែលមានមនុស្សកកកុញ សូម្បីតែនៅកន្លែងដែលបិទជិតក៏អ្នកអាចប្រើប្រាប់អ៊ីនធើណេតបានរលូនជាមួយមុខងារ AI LinkBoost 3.0 ។ លើសពីនេះនៅលើ Reno14 Series 5G ក៏បានបំពាក់នូវ AI មួយឈុតទៀតដូចជា AI Call Summary សម្រាប់សង្ខេបការ Call, AI Voice Script បំម្លែងសម្លេងទៅជាអក្សរ, AI Translate សម្រាប់បកប្រែភាសា និងជំនួយការដ៏វៃឆ្លាត Google Gemini ដែលអាចសួរបានលឿន។ ចុងក្រោយនោះគឺការផ្ទេររូបភាព ឯកសារទៅកាន់ iPhone បានលឿនរហ័សតាមរយៈ O+ Connect App

 34

30

28

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia