POS Electronics នាំយកដំណោះស្រាយម៉ាស៊ីនគិតលុយឆ្លាតវៃ POSWELL និងប្រព័ន្ធ Smart Lock ទំនើប បង្ហាញវត្តមានក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ FOOD TECH & CAMBUILD 2026 នៅកោះពេជ្រ
Sakada Techie
•
SEPTEMBER 30 2026
•
PR
•
3 mins read
•

នៅក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មលំដាប់អន្តរជាតិ FOOD TECH & CAMBUILD 2026  ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ  ក្រុមហ៊ុន POS Electronics  បានចូលរួមដាក់តាំងបង្ហាញផលិតផល ឧបករណ៍ និងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុតរបស់ខ្លួន  ដើម្បីជួយជំរុញការធ្វើបរិវត្តកម្មឌីជីថល  និងលើកកម្ពស់ស្តង់ដាគ្រប់គ្រងអាជីវកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួល។

Photo 2026 09 30 11 03 03

Photo 2026 09 30 16.16.14

នៅក្នុងស្តង់ពិព័រណ៍លេខ C062 ក្រុមហ៊ុន POS Electronics បានរៀបចំការតាំងបង្ហាញ និងផ្ដល់ឱកាសឱ្យម្ចាស់អាជីវកម្មបានទស្សនា និងសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើន រួមមាន៖

១. ម៉ាស៊ីនគិតលុយ POS Hardware Solutions ម៉ាក POSWELL៖ ម៉ាស៊ីនគិតលុយទំនើបជំនាន់ថ្មី ដែលមានទាំងប្រភេទអេក្រង់ទោល និងអេក្រង់ភ្លោះ ។ អេក្រង់ទីពីរសម្រាប់អតិថិជន ជួយបង្ហាញព័ត៌មានទំនិញ តម្លៃ និងផ្ទាំងស្កេនទូទាត់ប្រាក់ KHQR បានយ៉ាងច្បាស់លាស់។ ប្រព័ន្ធដំណើរការរហ័ស រលូន ងាយស្រួលគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រងស្តុកទំនិញ និងការទាញរបាយការណ៍ហិរញ្ញវត្ថុលម្អិត ដែលឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះហាងទំនិញ ផ្សារទំនើប ភោជនីយដ្ឋាន និងហាងកាហ្វេ។

Photo 2026 08 29 17 45 12

២. ម៉ាស៊ីន POS ចល័តឆ្លាតវៃ៖ ឧបករណ៍គិតលុយ និងចេញវិក្កយបត្រតាមទូរស័ព្ទដៃ/Tablet ដំណើរការដោយប្រព័ន្ធ Android ដែលមានភ្ជាប់មកជាមួយម៉ាស៊ីនព្រីនបង្កាន់ដៃក្នុងខ្លួន  និងក្បាលស្កេនបាកូដ/QR Code រហ័ស។ ឧបករណ៍នេះជួយឱ្យបុគ្គលិកអាចដើរទទួលការកុម្ម៉ង់ពីភ្ញៀវផ្ទាល់ដល់តុ ព្រមទាំងទទួលការទូទាត់ប្រាក់ និងព្រីនវិក្កយបត្របានភ្លាមៗ កាត់បន្ថយការកកស្ទះ និងបង្កើនល្បឿនសេវាកម្ម។

៣. គ្រឿងបរិក្ខារ និងឧបករណ៍បច្ចេកវិទ្យាផ្គួបបន្ថែម៖ ការផ្គត់ផ្គង់នូវគ្រឿងបរិក្ខារស្ដង់ដាគុណភាពខ្ពស់ រួមមាន ម៉ាស៊ីនព្រីនបង្កាន់ដៃកម្ដៅ (Thermal Receipt Printer) ម៉ាកល្បីៗដូចជា Zywell ដែលដំណើរការព្រីនបានលឿន ស្ងាត់ និងមានភាពធន់ខ្ពស់, ក្បាលស្កេនបាកូដ និង QR Code (1D/2D Barcode/QR Scanner) ដែលស្កេនបានរហ័សទោះបីជាកូដស្រអាប់, កេសដាក់ប្រាក់សុវត្ថិភាព ព្រមទាំងក្រដាសព្រីនវិក្កយបត្រគ្រប់ទំហំ និងស្ដង់ដា។

៤. ប្រព័ន្ធសោរទ្វារឆ្លាតវៃ៖ ដំណោះស្រាយសន្តិសុខ និងសុវត្ថិភាពបច្ចេកវិទ្យាឆ្លាតវៃ ផ្តល់នូវជម្រើសដោះសោរច្រើនបែបបទដូចជា ស្កេនស្នាមម្រាម, លេខកូដសម្ងាត់, កាតឆ្លាតវៃ (RFID Smart Card), កូនសោរមេកានិច និងការបញ្ជាពីចម្ងាយតាមទូរស័ព្ទដៃដែលស័ក្តិសមបំផុតសម្រាប់សណ្ឋាគារ ខុនដូ អាផាតមិន បុរី និងការិយាល័យទំនើប។

Photo 2026 09 30 16.09.40

Photo 2026 09 30 16.09.56

Photo 2026 09 30 16.10.53

ការចូលរួមរបស់ POS Electronics នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ FOOD TECH & CAMBUILD 2026   នេះ បានផ្តល់ឱកាសយ៉ាងល្អសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច មធ្យម និងធំ (MSMEs) ក្នុងការស្វែងយល់ផ្ទាល់ពីដំណើរការនៃប្រព័ន្ធគ្រប់គ្រងការលក់ដ៏ឆ្លាតវៃ ដែលជួយដោះស្រាយបញ្ហាប្រឈមធំៗរបស់អាជីវកម្ម៖

•  បង្កើនល្បឿនសេវាកម្ម និងប្រសិទ្ធភាពការងារ៖ កាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជនក្នុងដំណើរការកុម្ម៉ង់ និងទូទាត់ប្រាក់ ធ្វើឱ្យប្រតិបត្តិការហាងប្រព្រឹត្តទៅដោយរលូន។

•  ទប់ស្កាត់ការបាត់បង់ និងបង្កើនតម្លាភាព៖ ប្រព័ន្ធតាមដានស្តុកទំនិញ និងលំហូរសាច់ប្រាក់ដោយស្វ័យប្រវត្តិ ជួយលុបបំបាត់កំហុសឆ្គងពីការកត់ត្រាដោយដៃ និងការពារការបាត់បង់ថវិកា។

•  គាំទ្រការទូទាត់បែបឌីជីថល៖ សម្រួលការទូទាត់រហ័សតាម KHQR និងបច្ចេកវិទ្យាទូទាត់អេឡិចត្រូនិក ឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។

•  ការសម្រេចចិត្តផ្អែកលើទិន្នន័យជាក់ស្តែង៖ ប្រព័ន្ធរបាយការណ៍លក់ស្វ័យប្រវត្តិនឹងផ្តល់នូវទិន្នន័យចំណូល-ចំណាយ និងស្ថិតិមុខទំនិញលក់ដាច់បំផុត ដើម្បីឱ្យម្ចាស់អាជីវកម្មរៀបចំយុទ្ធសាស្ត្រលក់កាន់តែចំគោលដៅ។

Photo 2026 09 30 16.12.04

Photo 2026 09 30 16.12.25

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សេវាកម្ម ឬការប្រឹក្សាយោបល់លើប្រព័ន្ធគ្រប់គ្រងអាជីវកម្ម សូម ទាក់ទងមកកាន់៖

•  ទំព័រហ្វេសប៊ុកផ្លូវការ (Facebook)៖ POS Electronics

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia