យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅលើបណ្តាញសង្គមថា អតីតនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook គួរតែឡើងមកជំនួសតំណែងលោក Jensen Huang ជា CEO ថ្មីរបស់ក្រុមហ៊ុន Nvidia។

លោក Jensen Huang បានលាលែងពីតំណែងជា CEO និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមានរបាយការណ៍ថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីពាណិជ្ជករជនជាតិចិនម្នាក់ ដែលអាជ្ញាធរអាមេរិកសង្ស័យថាជាភ្នាក់ងារស៊ើបការណ៍។ ជុំវិញការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Nvidia បានប្រកាសថា នាយកផ្នែកហិរញ្ញវត្ថុលោកស្រី Colette Kress នឹងត្រូវឡើងកាន់តំណែងជា CEO បណ្តោះអាសន្ន ខណៈដែលលោក ត្រាំ បានបញ្ជាក់ថា លោកបាននិយាយជាមួយលោក Huang រួចហើយដែរជុំវិញរឿងរ៉ាវពាក់ព័ន្ធនេះ។

គូសបញ្ជាក់ផងដែរថា លោក Jensen Huang បានកាន់តំណែងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nvidia អស់រយៈពេល ៣៣ ឆ្នាំ មកហើយ (គិតត្រឹមឆ្នាំ ២០២៦ នេះ) ដោយលោកបានសហការបង្កើតក្រុមហ៊ុននេះឡើង និងចាប់ផ្តើមកាន់តំណែងជា CEO តាំងពីខែមេសា ឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយលោក Jensen Huang គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតម្នាក់របស់លោក ត្រាំ នៅតំបន់ Silicon Valley ចាប់តាំងពីឆ្នាំ ២០២៥។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក Huang តែងតែបង្ហាញការគាំទ្រចំពោះរបៀបវារៈរបស់រដ្ឋបាលលោក ត្រាំ និងបានបង្ហាញខ្លួនជាញឹកញាប់នៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលក្រុមហ៊ុន Nvidia ព្យាយាមស្វែងរកការលក់បន្ទះឈីបកម្រិតខ្ពស់ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
