សមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប្រកាសសម្ពោធជាផ្លូវការជាមួយមុខងារ AI កាន់តែអស្ចារ្យ!
Makara Rin
MARCH 18 2025
PR
3 mins read

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥៖ គ្រាន់តែឮថាក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជា ភ្លែត។

ហើយក៏មិនឱ្យរង់ចាំយូរ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើ ឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី។ Photo 2025 03 18 13 26 47

ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន Influencer ល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនដែលបាន ចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្ដផ្ទាល់នូវត្រកូលស្មាតហ្វូន Galaxy A Series ដែលបានបំពាក់ នូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត។ 

លើសពីនេះ ក៏មានការប្រកាសចូលរួមសហការរវាងក្រុមហ៊ុន សាមសុង ជាមួយនឹងក្រុមកីឡាអេឡិកត្រូនិក Galaxy ESports និងមានការបង្ហាញពីសមត្ថភាពនៃការលេងហ្គេមនៅលើស្មាតហ្វូន Galaxy A36 5G ផងដែរ។

 Photo 2025 03 18 13 26 50

Photo 2025 03 18 13 26 54ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង ប្រចាំ ប្រទេសកម្ពុជា ក៏បានបញ្ចេញនូវចំណាប់អារម្មណ៍ផងដែរថា ក្នុងឱកាសនេះ យើងមិនត្រឹមតែធ្វើ ការសម្ពោធជាផ្លូវការនូវសមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញនូវមុខមាត់ថ្មីទៅលើមុខងារពិសេសៗដែលបំពាក់នៅលើស្មាតហ្វូន Galaxy A Series ផងដែរ ដូចជា មុខងារ AI ជំនាន់ថ្មី Circle to Search និងការ Upgrade ទៅលើសមត្ថភាពកាមេរ៉ា ជាដើម ដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងស្មាតហ្វូនលំដាប់ថវិកានេះ Photo 2025 03 18 13 26 58

រីឯចំណុចពិសេស និងមុខមាត់ថ្មីរបស់ស្មាតហ្វូន Galaxy A Series វិញ គឺមានបំពាក់នូវមុខងារដ៏ទាក់ទាញដូចជា៖

 Galaxy A56 5G

- បំពាក់មុខងារថត Selfies និង Video ច្បាស់ Detail ដោយបង្កើនសមត្ថភាពលើការថតវីដេអូ Selfie កាន់តែអស្ចារ្យនៅពេលរាត្រី

- ការថតរូបភាព និង វីដេអូ នៅពេលយប់កាន់តែទាក់ទាញជាមួយនឹងទំហំគ្រាប់ Pixel ធំជាង មុន

- បំពាក់មុខងារកាត់បន្ថយគ្រាប់ Noise រំខានបានយ៉ាងល្អទៅលើកាមេរ៉ាខាងមុខ

- ថតវីដេអូចេញមកបានស្អាត រស់រវើកក្នុង 10 ប៊ីត HDR, កាម៉េរាមុខថតច្បាស់ជាងមុន និងមានទឹក ពណ៌ដិតល្អ

- មុខងារ Best Face ផ្តិតយកទម្រង់មុខបានច្បាស់ស្អាតបំផុត

Photo 2025 03 18 13 26 43

1

 ចំណែក Galaxy A36 5G

- បំពាក់អេក្រង់ធំ និងកម្រិតភាពច្បាស់ខ្ពស់ មើលវីដេអូ ឬ មើលមាតិកាផ្សេងៗបានយ៉ាងពេញលេញ និងជក់ចិត្តបំផុត

- សមត្ថភាពដំណើរខ្លាំង លេងហ្គេមដោយរលូន និងលេងបានកាន់តែយូរជាមួយថាមពលថ្មធំរហូត ដល់ 5,000mAh

Galaxy A26 5G

- ទំហំអេក្រង់ធំ និងកម្លាំងថ្មខ្លាំង អាចលេង TikTok បានម៉ាសប្បាយ ថែមទាំងមានមុខងារស្វែងរក ចំណងជើងបទចម្រៀងបានយ៉ាងងាយស្រួលជាមួយ Circle to Search ថែមទៀតផង

តស់! នៅចាំអីទៀត! មិនងាយរកបានទេជាមួយស្មាតហ្វូនលំដាប់ថវិកា ប៉ុន្តែបំពាក់មុខងារសុទ្ធតែ ខ្លាំងៗ មិនថាកម្លាំងម៉ាស៊ីន ឬ សមត្ថភាពកាមេរ៉ា នោះទេ ពិសេស មុខងារ AI ហ្នឹងតែម្ដង។ 

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញទូរស័ព្ទមានប័ណ្ណធានាត្រឹមត្រូវ។ 

 Photo 2025 03 18 13 27 01

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia