Samsung Odyssey OLED G9 កំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី បានដាក់សម្ពោធជាផ្លូវការហើយ!
Sakada Techie
FEBRUARY 23 2025
PR
3 mins read

(ភ្នំពេញ) ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥៖ ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានបញ្ចេញសែស្រឡាយម៉ូនីទ័រជាច្រើនម៉ូឌែល សុទ្ធសឹងតែជាម៉ូនីទ័រដែលមានសមត្ថភាពខ្លាំងក្លាបំផុត។

ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការនូវកំពូលម៉ូនីទ័រដ៏អស្ចារ្យ Odyssey OLED G9 ប្រចាំយុគសម័យថ្មី និងដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលមានទំហំអេក្រង់រហូតដល់ទៅ 49 អ៊ិញ និងផ្ដល់កម្រិតភាពច្បាស់គ្រប់កាលៈទេសៈ។

ទន្ទឹមនឹងកម្មវិធីសម្ពោធនេះ ក្រុមហ៊ុន សាមសុង បានដាក់តាំងបង្ហាញនូវម៉ូនីទ័រជាច្រើនជម្រើស ថែមទៀត ក្នុងនោះមានជាប្រភេទម៉ូនីទ័រសម្រាប់ការងារការិយាល័យ Gaming និងធ្វើការឌីហ្សាញកាត់តវីដេអូ និងកាត់តរូបភាពផ្សេងៗជាដើម ដែលធ្វើឡើងនៅសណ្ឋាគារហ៊្វែរហ្វៀ បាយ ម៉ារៀត ភ្នំពេញ។

Photos Post 1

សម្រាប់ Samsung Odyssey OLED G9 ជាកំពូលម៉ូនីទ័រ Gaming ដែលនាំអ្នកប្រើប្រាស់ទៅរក បទពិសោធន៍លេងហ្គេមដ៏អស្ចារ្យជាមួយកំពូលអេក្រង់ធំ និងអាចបែងចែកអេក្រង់ រហូតដល់ទៅពីរក្នុងតែមួយ។ ពិសេសមិនត្រឹមតែជាម៉ូនីទ័រ Gaming ប៉ុណ្ណោះទេ ប៉ុន្តែយើងអាចរីករាយទស្សនាមាតិកាដែលយើងចូលចិត្តជាមួយ Smart TV App បានថែមទៀតផង។

ប្រសិនបើចង់ដឹងកាន់តែស៊ីជម្រៅជាងនេះ យើងមកមើលពីមុខងារដ៏សំខាន់ៗរបស់កំពូលម៉ូនីទ័រ Samsung Odyssey OLED G9 ទាំងអស់គ្នា៖

១- អេក្រង់ទំហំខ្នាត 32:9 មានលក្ខណៈធំទូលាយល្អជាមួយនឹងកម្រិតភាពច្បាស់ Dual QHD និង 110ភីកសែល ដើម្បីធ្វើការឌីហ្សាញ ឬកាត់តរូបភាពផ្សេងៗជាមួយនឹងអេក្រង់ធំទូលាយ ដោយការបែងចែកអេក្រង់ 1/2 ឬ 1/3 តាមតម្រូវការ។  

២- បច្ចេកវិទ្យាអេក្រង់ Glare Free (ភាពរលោងតិចជាង 54% និង UGR តូចជាង 10) ត្រូវបានចាត់ទុកថា ការប្រើប្រាស់មានភាពងាយស្រួលខ្ពស់បំផុត កាត់បន្ថយពន្លឺចាំងពីប្រភពពន្លឺខាងក្រៅ យ៉ាងសំខាន់ជាមួយពណ៌ដិតខ្មៅដ៏ល្អឥតខ្ចោះរបស់អេក្រង់ OLED ត្រូវបានបង្ហាញដោយគ្មានការរំខាន។ 

៣- OLED Dynamic Cooling System ធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តជាមួយនឹងការប្រើប្រាស់ជាប្រចាំរយៈពេលយូរម៉ោងក្នុង ១ ថ្ងៃៗ។ 

៤- ជាមួយបច្ចេកវិទ្យា CoreSync & CoreLighting+ បន្ថែមពណ៌ដ៏អស្ចារ្យនៅពីក្រោយអេក្រង់ ដើម្បីនាំអ្នកចូលទៅក្នុងពិភពដ៏អស្ចារ្យ។ 

៥- ដោយឡែក G-Sync Compatible មានមុខងារជួយរក្សា GPU ធ្វើការបានល្អ និងមានល្បឿនលឿនដូចផ្លេកបន្ទោរ គឺរហ័សបំផុតជាមួយនឹង 0.03 មិល្លីវិនាទី ប្រៀបដូចយើងកំពុងស្ថិតនៅក្នុងឈុតឆាកពិតៗអញ្ចឹង។ 

៦- ជាចុងក្រោយ ជាមួយនឹងមុខងារ SmartThings មានភាពងាយស្រួលក្នុងការគ្រប់គ្រងឧបករណ៍ជាច្រើនក្នុងពេលតែមួយ និងសន្សំសំចៃអគ្គិសនីដោយប្រើទូរសព្ទដៃ។

Photos Post 4 (1)

ឆ្លៀតក្នុងឱកាសនេះដែរ លោក Hyung Geun Lee អគ្គនាយក សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានបន្ថែមនូវចំណាប់អារម្មណ៍ដែរថា “យើងអាចនិយាយបានថា Samsung Odyssey OLED G9 ជាកំពូលម៉ូនីទ័រដ៏អស្ចារ្យប្រចាំយុគសម័យថ្មី ដែលបំពាក់មកជាមួយបច្ចេកវិទ្យាផ្ដល់រូបភាពគុណភាពកម្រិតខ្ពស់បំផុតជាមួយមុខងារ AI Upscaling។ បន្ថែមពីនេះ កំពូលម៉ូនីទ័រថ្មីនេះនឹងនាំអ្នកប្រើប្រាស់ទៅកាន់យុគសម័យថ្មី នៃការលេងហ្គេម OLED ដ៏អស្ចារ្យ” ។ 

ជាចុងបញ្ចប់ ក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណដល់គ្រប់អាជីវករលក់ដុំ និងលក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុង ទូទាំងប្រទេសកម្ពុជា ដែលតែងតែបន្តគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលរបស់សាមសុង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នក ក៏អាចចូលទៅកាន់ Facebook Page: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

Photos Post 8

Photos Post 7 (1)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia