បច្ចុប្បន្ននេះ បញ្ហាខ្វះខាតលុយចាយចុងខែ លែងជាកង្វល់ធំទៀតហើយ ដោយសារតែមានការច្នៃប្រឌិតកម្មវិធីទូរសព្ទដៃ (App) ក្នុងស្រុកដ៏ឆ្លាតវៃមួយ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីជួយឱ្យប្រជាពលរដ្ឋខ្មែរអាចគ្រប់គ្រង និងរៀបចំផែនការចំណូល-ចំណាយផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ កម្មវិធីនេះមិនត្រឹមតែជួយកត់ត្រារាល់តារាងចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារវិភាគទម្លាប់នៃការប្រើប្រាស់ប្រាក់ និងផ្តល់គន្លឹះសន្សំសំចៃជាក់ស្តែង ដែលជួយឱ្យអ្នកប្រើប្រាស់មានទំនុកចិត្ត និងភាពម្ចាស់ការលើជីវិតហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀតផង។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កម្មវិធីខ្មែរ Spentify ត្រូវបានអភិវឌ្ឍឡើងដោយកូនខ្មែរ ដើម្បីដើរតួជាជំនួយការហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងប្រាក់កាសបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់កត់ត្រា និងតាមដានចំណូលចំណាយប្រចាំថ្ងៃ ដើម្បីយល់ច្បាស់ពីលំហូរសាច់ប្រាក់របស់ខ្លួន ព្រមទាំងមានមុខងារកត់ត្រាប្រាក់សន្សំ និងកំណត់គោលដៅហិរញ្ញវត្ថុ ដើម្បីជួយបង្កើតទម្លាប់សន្សំប្រាក់ប្រកបដោយវិន័យ សម្រាប់ការសម្រេចគោលដៅផ្ទាល់ខ្លួន និងការរៀបចំផែនការហិរញ្ញវត្ថុនាពេលអនាគត។

លើសពីនេះ Spentify ក៏ផ្តល់ជូននូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងប្រចាំឆ្នាំ ដែលបង្ហាញទិន្នន័យចំណូលចំណាយយ៉ាងលម្អិត និងងាយស្រួលយល់ ដើម្បីជួយឱ្យអ្នកប្រើប្រាស់វិភាគទម្លាប់នៃការចំណាយ និងស្វែងរកឱកាសកាត់បន្ថយការចំណាយដែលមិនចាំបាច់។ ជាមួយគ្នានេះ កម្មវិធីក៏គាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុរួមគ្នា ដែលអាចជួយសម្រួលដល់សមាជិកគ្រួសារ ឬក្រុមការងារក្នុងការរៀបចំ និងគ្រប់គ្រងថវិការួមប្រកបដោយភាពងាយស្រួល និងតម្លាភាព។ តាមរយៈមុខងារទាំងនេះ Spentify មានគោលបំណងជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងប្រាក់កាសបានកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃ។

* របៀបប្រើប្រាស់កម្មវិធី Spentify៖
១. ចូលទៅកាន់ App Store ឬ Google Play Store រួចស្វែងរកកម្មវិធី Spentify និងដំឡើងកម្មវិធី។
២. បើកកម្មវិធី Spentify រួចចុះឈ្មោះគណនីថ្មី ឬចូលគណនីដែលអ្នកមានស្រាប់។
៣. បំពេញព័ត៌មានចាំបាច់ និងកំណត់រូបិយប័ណ្ណដែលអ្នកចង់ប្រើប្រាស់។
៤. ចូលទៅកាន់ផ្ទាំងធំរបស់កម្មវិធី ដើម្បីចាប់ផ្តើមកត់ត្រាចំណូល ចំណាយ និងប្រាក់សន្សំប្រចាំថ្ងៃ។
៥. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីតាមដានការចំណាយ និងរៀបចំផែនការសន្សំប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាព។

គូសបញ្ជាក់ផងដែរថា Spentify ជាកម្មវិធីដែលរៀបចំទុកដាក់ថវិការរបស់អ្នកដែលមានប្រសិទ្ធភាព សុវត្ថិភាព និងរបៀបរៀបរយបំផុត ជាពិសេសេការគាំទ្រកម្មវិធី Spentify គឺជាការចូលរួមលើកស្ទួយស្នាដៃបច្ចេកវិទ្យាកូនខ្មែរ និងជំរុញការអភិវឌ្ឍផលិតផលឌីជីថលក្នុងស្រុកឱ្យកាន់តែរីកចម្រើន។ ចូររួមគ្នាគាំទ្រស្នាដៃខ្មែរ តាមរយៈការប្រើប្រាស់ និងចែករំលែកកម្មវិធី Spentify ដើម្បីជួយផ្សព្វផ្សាយសមត្ថភាពអ្នកអភិវឌ្ឍន៍ខ្មែរ និងចូលរួមកសាងវិស័យបច្ចេកវិទ្យាកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។
- ទាញយក App Spentify ឥឡូវនេះ (iOS & Android)៖ http://onelink.to/jamnay
- គេហទំព័រផ្លូវការ៖ https://www.spentify.app/
- តាមដានព័ត៌មានបន្ថែមជាមួយមុខងារថ្មីៗតាមរយៈគេហកទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/share/1cN7SQ9u6h/?mibextid=wwXIfr
- Contact info: 070 482 845
- Support: apppeppers.com’s project

