ចៀសឲ្យផុត! ហាមដាច់ខាតចុចភ្ជាប់ VPN ២ ប្រភទនេះឲ្យសោះ
Khunna - ឃុនណា
MAY 15 2026
ឌីជីថល
6 views
2 mins read

ការប្រើ VPN ប្រៀបដូចជាការប្រើផ្លូវកាត់សម្ងាត់ដែលជួយការពារមិនឱ្យគេដឹងថាអ្នកជានរណា ឬកំពុងធ្វើអ្វីនៅលើអ៊ីនធឺណិត។ ម្យ៉ាងទៀត វាក៏ជួយឱ្យអ្នកអាចចូលមើលវេបសាយ ឬប្រើកម្មវិធីមួយចំនួនដែលគេបិទមិនឱ្យប្រើក្នុងប្រទេសយើងបានផងដែរ។

Dangers of Using a Free Vpn 1045x597 (1)

១./ Free VPNs (VPN ឥតគិតថ្លៃ) ដែលមិនស្គាល់ប្រភពច្បាស់លាស់

  • VPN ឥតគិតថ្លៃភាគច្រើនរកចំណូលដោយការ កត់ត្រា (Log) និង លក់ទិន្នន័យប្រើប្រាស់អ៉ីនធឺណិត (ប្រវត្តិ Browse, ទីតាំង, IP Address) របស់អ្នកទៅឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ឬភាគីទីបីផ្សេងទៀត
  • មេរោគ (Malware/Adware)៖ កម្មវិធី VPN ឥតគិតថ្លៃខ្លះត្រូវបានរកឃើញថាមានបង្កប់មេរោគ, Adware (ការផ្សាយពាណិជ្ជកម្មច្រើនហួសហេតុ) ដែលអាចលួចព័ត៌មានសំខាន់ៗ
  • ពួកគេច្រើនតែប្រើប្រាស់ពិធីការ (Protocols) ដែលហួសសម័យ ឬមានការអ៊ិនគ្រីប (Encryption) ខ្សោយ ដែលធ្វើឱ្យ IP Address ពិតរបស់អ្នកអាចលេចធ្លាយ (IP Leak)
  • ឧទាហរណ៍៖ SuperVPN, Hola VPN (ប្រើប្រព័ន្ធ Peer-to-Peer ដែលលក់ Bandwidth របស់អ្នក)។

What Is a Vpn (1)

២./ VPNs ដែលមានគោលការណ៍កត់ត្រា (Logging Policy) ខុសពី "Zero-Log

  • ក្រុមហ៊ុន VPN នឹងដឹងគ្រប់សកម្មភាពរបស់អ្នកដូចជា ISP (ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត) ដែរ។ 
  • ប្រសិនបើ VPN នោះត្រូវបានគេលួចចូល (Hacked) ឬត្រូវបានរដ្ឋាភិបាលក្នុងតំបន់ទាមទារទិន្នន័យ នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានលាតត្រដាង។

1728566816760

ដើម្បីធានាបាននូវសុវត្ថិភាព និងឯកជនភាពពិតប្រាកដក្នុងការប្រើប្រាស់អ៊ីនធឺណិត អ្នកគួរជ្រើសរើសសេវាកម្ម VPN ណាដែលមានគោលការណ៍ No-Log ច្បាស់លាស់ (មិនរក្សាទុកប្រវត្តិប្រើប្រាស់) និងប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីបកម្រិតខ្ពស់ AES-256 Bit ដើម្បីការពារទិន្នន័យពីការលួចស្ទាក់ចាប់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia