មោទនភាពសហគ្រិនខ្មែរដែល មានសម្ថភាពបង្កើតប្រព័ន្ធអេកូឌីជីថល ដើម្បីជំរុញការអភិវឌ្ឍន៏វិស័យឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលចំពោះអាជីវករ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់ទូទាំងប្រទេស។
ភ្នំពេញ – ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦៖ – ក្រុមហ៊ុន Durian Inn បានប្រកាសជាផ្លូវការនៅថ្ងៃនេះ អំពីការដាក់ឱ្យដំណើរការ DurianX ដែលជា កម្មវិធីទូរស័ព្ទទំនើប លំដាប់ខ្ពស់ នៅកម្ពុជាអភិវឌ្ឍដោយសហគ្រិនខ្មែរ។ កម្មវិធីទូរស័ព្ទទំនើបត្រូវបានបង្កើតឡើងដើម្បីរួមចំណែកការអភិវឌ្ឍន៏វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ អាជីវករ និងអ្នកដឹកជញ្ជូន ឱ្យស្ថិតនៅក្នុងប្រព័ន្ធអេកូឌីជីថលតែមួយ ដែលមានប្រសិទ្ធភាពខ្ពស់ និងដំណើរការប្រកបដោយទំនុកចិត្ត។
DurianX ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងមានការអភិវឌ្ឍន៏នៅលើទីផ្សារកម្ពុជា។ ក្រុមការងាររបស់យើងមានការសម្រិតសម្រាំងក្នុងការអភិវឌ្ឍន៏កម្មវិធីទូរស័ព្ទទំនើបនេះ ដោយផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង់ឌីជីថលដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្ម ជាពិសេសអ្នកដឹកជញ្ជូនលើគ្រប់វិស័យដើម្បីធានាថាការប្រើប្រាស់របស់ពួកគាត់មានភាពងាយស្រួល។
ការប្រកាសដាក់ឱ្យដំណើរការនេះ តំណាងឱ្យចំណុចរបត់ដ៏សំខាន់មួយសម្រាប់វិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ បង្កើតដោយសហគ្រិនខ្មែរ ប៉ុន្តែ DurianX មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយកម្មវិធីទូរស័ព្ទទំនើបថ្នាក់អន្តរជាតិ។ DurianX កំពុងជំរុញការអភិវឌ្ឍន៏ និងឯករាជ្យភាពបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសវាបានបង្ហាញពីសមត្ថភាពកម្រិតស្តង់ដានៃអ្នកច្នៃប្រឌិតខ្មែរ។

លោក ឆន សុភ័ក្ត្រា អគ្គនាយកបច្ចេកវិទ្យា និងផលិតផល នៃ DurianX បានមានប្រសាសន៍ថា៖ “បេសកកម្មរបស់ DurianX គឺអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលសម្រាប់ប្រជាជនកម្ពុជាប្រកបដោយទំនុកចិត្ត និងមិនអាចខ្វះបាន។ តាមរយៈ DurianXយើងនឹងជួយអ្នកប្រើប្រាស់កាត់បន្ថយ ឬឈប់ពឹងផ្អែកលើកម្មវិធីទូរស័ព្ទទំនើបរបស់បរទេស យើងធានាថា សេដ្ឋកិច្ច និង បច្ចេកវិទ្យាឌីជីថលរបស់កម្ពុជានៅតែមានភាពរឹងមាំ អាចពឹងផ្អែកលើខ្លួនឯង ដែលអភិវឌ្ឍ និងបង្កើតដោយប្រជាជនខ្មែរយើង ព្រោះយើងកំពុងផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយ គុណភាពសេវាកម្មកម្រិតស្តង់ដារ និងគុណតម្លៃពិសេស ដែលត្រូវបានរចនាឡើងសម្រាប់សហគមន៍កម្ពុជា”។
លោកបានបន្ថែមថា៖“ប្រជាជនខ្មែរយើងមានទេពកោសល្យ សមត្ថភាព និងចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៏កម្មវិធីទូរស័ព្ទដៃទំនើបកម្រិតពិភពលោកដោយខ្លួនឯង និងបង្កើតឱកាសជាច្រើនសម្រាប់អាជីវករ អ្នកដឹកជញ្ជូនអាជីព និងសហគមន៍ក្នុងស្រុក តាមរយៈនវានុវត្តន៍បច្ចេកវិទ្យាដែលបង្កើតឡើងសម្រាប់កម្ពុជាដោយសហគ្រិនខ្មែរ”។

លោក ឆន សុភ័ក្ត្រា ក៏បានលើកឡើងទៀតថា៖“DurianX យល់ច្បាស់ពីបញ្ហាប្រឈមរបស់អាជីវកម្មក្នុងស្រុក និងអ្នកដឹកជញ្ជូន ពីព្រោះយើងគឺជាផ្នែកមួយនៃសហគមន៍ដូចគ្នា។ ហេតុនេះហើយទើប DurianX ផ្តោតសំខាន់ទៅលើការផ្តល់ដំណោះស្រាយជាក់ស្តែង ឱកាសប្រកបដោយសមធម៌ ការគាំទ្រដែលសមស្របទៅនឹងទីផ្សារកម្ពុជា ដើម្បីជួយឱ្យអាជីវកម្មទាំងអស់មានការរីកចម្រើនជាលំដាប់”។
“DurianX មិនត្រឹមតែជាកម្មវិធីទូរស័ព្ទដៃទំនើបសម្រាប់តែបម្រើវិស័យដឹកជញ្ជូន ម្ហូបអាហារ និង សេវាបញ្ញើរហ័សតែប៉ុណ្ណោះទេ តែយើងជាកម្មវិធីទំនើបកម្មមួយត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតាមតម្រូវការទូទាំងប្រទេស។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបព្រមទាំងផ្តល់ភាពសាមញ្ញ និងងាយស្រួលដល់អ្នកប្រើប្រាស់ DurianX ធានាបាននូវការដឹកជញ្ជូនដែលលឿន រហ័ស សុវត្ថិភាព និងទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។”
ទោះបី DurianX ជាកម្មវិធីទូរស័ព្ទដៃទំនើប ដែលផ្តល់សេវាកម្មតាមកម្រិតស្តង់ដារក៏ដោយ ប៉ុន្តែ DurianX នៅតែប្តេជ្ញាផ្តល់ជូននូវគោលការណ៍តម្លៃដែលមានការប្រកួតប្រជែង ផ្តល់អត្ថប្រយោជន៍អតិបរមាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សម្រាប់អ្នកប្រើប្រាស់៖ តម្លៃសេវាដឹកជញ្ជូនសមរម្យ ដែលមានអាហារសម្បូរបែប ច្រើនជម្រើស និងសេវាដឹកជញ្ជូនដែលមានការប្រកួតប្រជែង។
សម្រាប់អាជីវករ និងដៃគូអាជីវកម្ម៖ យើងបានដាក់ចេញនូវសេវាប្រកបដោយសមធម៌ ដើម្បីជួយអាជីវកម្មក្នុងស្រុកឱ្យរីកចម្រើនប្រកបដោយចីរភាព។
សម្រាប់អ្នកដឹកជញ្ជូន៖ យើងបានរិះរកនូវគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីឱ្យចំណូលបងប្អូនកាន់តែខ្ពស់ ម៉ោងការងារដែលមានភាពបត់បែន និងការគាំទ្រពីក្រុមការងាររបស់យើងយ៉ាងយកចិត្តទុកដាក់ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់បងប្អូន។

ខណៈដែលសហគ្រិនក្នុងស្រុកកាន់តែច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ កម្មវិធីទូរស័ព្ទដៃទំនើបដែលអភិវឌ្ឍដោយសហគ្រិនខ្មែរដូចជា DurianX កំពុងបង្ហាញពីសក្តានុពល និងដំណោះស្រាយផ្នែកឌីជីថលដែលមានប្រសិទ្ធភាព និងអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្នុងតំបន់។ យើងជឿជាក់ថា បច្ចេកវិទ្យា មិនត្រឹមតែបង្កើនការទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សហគមន៍ គាំទ្រអាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់អនាគតរបស់កម្ពុជា តាមរយៈការបង្កើតឱកាសការងារកាន់តែច្រើន ជាលទ្ធផលវានឹងធ្វើឱ្យសង្គមរបស់យើងរីកចម្រើនទៅតាមនេះផងដែរ។
ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ DurianX យើងសូមស្វាគមន៍អាជីវករ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា សូមចូលរួមជាមួយ DurianX និងក្លាយជាផ្នែកមួយនៃដំណើរកំណើនឌីជីថលថ្មីរបស់កម្ពុជាយើង។ ទំនួលខុសត្រូវសង្គមរបស់ DurianX៖ “កម្មវិធីទូរស័ព្ទដៃទំនើបសហគ្រិនខ្មែរ សម្រាប់ប្រជាជនខ្មែរ”។ គោលដៅរបស់យើង មិនត្រឹមតែផ្តល់ដំណោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាជនយើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈការបង្កើតឱកាសការងារជាច្រើនសម្រាប់អ្នកដឹកជញ្ជូន និងអ្នកជំនាញឌីជីថល។ DurianX និងបណ្តាញដៃគូផ្គត់ផ្គង់របស់យើង កំពុងផ្តល់សេវាទាំងនៅតំបន់ទីក្រុង និងជនបទ ដើម្បីបង្កើតការទំនាក់ទំនងឱ្យកាន់តែជីតស្និទ្ធជាមួយសហគមន៍ទូទាំងប្រទេសឱ្យកាន់តែស្និទ្ធស្នាលជាងមុន។

អំពី DurianX
DurianX គឺជា SuperApp ដែលអភិវឌ្ឍដោយសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់អាជីវកម្មក្នុងស្រុក បងប្អូនដឹកជញ្ជូនអាជីព និងសហគមន៍ តាមរយៈការផ្តល់សេវាឌីជីថលប្រកបដោយនវានុវត្តន៍ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារកម្ពុជា។
សេវាកម្មរបស់ DurianX រួមមាន៖ សេវាដឹកជញ្ជូនអាហារ និងគ្រឿងទេស, សេវាដឹកជញ្ជូនបញ្ញើរហ័ស សេវាដឹកអ្នកដំណើរ ប្រព័ន្ធឌីជីថលសម្រាប់ជំរុញកំណើនអាជីវកម្ម និងសេវាកម្មជាច្រើនទៀត ដែលរួមបញ្ចូលគ្នាក្នុងប្រព័ន្ធអេកូឌីជីថលតែមួយ។
អ្វីដែលធ្វើឱ្យ DurianX ខុសប្លែកពី App ដទៃ គឺមានពាក់មុខងារ “Bong X” ដែលជាជំនួយការបញ្ញាសិប្បនិម្មិត (AI Assistant) អាចជួយអ្នកប្រើប្រាស់ស្វែងរកម្ហូបអាហារ និងភេសជ្ជៈបានយ៉ាងងាយស្រួល។ ដោយគ្រាន់តែស្កេនរូបភាព ឬនិយាយជាសំឡេង ជាភាសាខ្មែរ ឬភាសាអង់គ្លេស ក៏ដូចជាការសន្ទនាជាមួយមនុស្សពិត នោះ Bong X នឹងជួយណែនាំជម្រើសអាហារ និងភេសជ្ជៈដែលសមស្របទៅតាមចំណង់ចំណូលចិត្តរបស់អ្នកភ្លាមៗ។
ខណៈពេលដែលវិស័យឌីជីថលកំពុងមានការរីកចម្រើននៅកម្ពុជា ជាមួយគ្នានេះផងដែរ DurianX ត្រូវបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ដើម្បីក្លាយជាដៃគូអភិវឌ្ឍឌីជីថលរយៈពេលវែងសម្រាប់ប្រទេសជាតិ។ DurianX ត្រូវបានអភិវឌ្ឍឡើង ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ជួយដល់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ក្នុងការធ្វើឌីជីថលកម្មប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ខណៈពេលដែលផ្តល់ឱកាសការងារជាច្រើនដែលមានភាពបត់បែន និងប្រកួតប្រជែងសម្រាប់អ្នកប្រើប្រាស់តាមតម្រូវការ។
លោកអ្នកអាចទាញយក DurianX នៅលើប្រព័ន្ធ iOS និង Android។
DurianX — ធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង
សម្រាប់ព័ត៌មានបន្ថែម៖ លោក ហ៊ន ស៊ុនឡាយ, អ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផល នៃ DurianX
ទូរស័ព្ទ៖ 077 950 088

(English Version) DurianX Launches Cambodia’s Locally Owned Premium Super-App to Revolutionize Local Commerce and Deliver a seamless and efficient Experience for Merchants, Drivers, and Consumers
A proudly Khmer-developed ecosystem set to drive digital sovereignty and empower merchants, drivers, and consumers nationwide.
PHNOM PENH, CAMBODIA – June 01, 2026 – Durian Inn officially announced today the launch of DurianX, Cambodia’s locally owned, premium super-app. Developed entirely by Cambodian talent, the integrated platform is poised to transform the Kingdom’s digital landscape by seamlessly connecting consumers, merchants, and drivers within a single, highly efficient ecosystem.

Built to address the evolving needs of the Cambodian market, DurianX enters the tech sector as a comprehensive solution, offering premium food delivery, grocery delivery, parcel logistics, ride-hailing solutions, and robust merchant management tools.
The launch represents a watershed moment for Cambodia’s rapidly accelerating digital economy. By providing a sophisticated, locally engineered alternative to international platforms, DurianX is championing the country's technological independence and showcasing the world-class capabilities of Khmer innovators.
Our mission with DurianX is to build Cambodia’s most trusted and indispensable digital ecosystem," said Mr. Chhan Sopheaktra, Chief Technology and Product Officer . "By reducing reliance on foreign platforms, we ensure that the Kingdom’s digital economy remains resilient, self-sustaining, and powered by its own people. We are delivering advanced technology, premium quality, and genuine value tailored specifically to Cambodian communities.
Cambodia has the talent, capability, and vision to build its own world-class digital platforms.” He added “DurianX is not only about providing delivery services, but also creating real opportunities for Cambodian merchants, professional drivers, and local communities through innovative technology built for Cambodia by Cambodians.”

Mr. Chhan Sopheaktra further expressed “We understand the challenges faced by local businesses and drivers because we are part of the same community. That is why DurianX focuses on creating practical solutions, fair opportunities, strong localized support, and a platform that truly helps businesses grow.”
DurianX is not just another delivery app; it is a premium service engineered to elevate delivery standards across the nation. Utilizing sophisticated routing algorithms and a seamless user interface, the platform guarantees faster, safer, and more reliable deliveries, He added.

Despite its premium service, DurianX is committed to offer a competitive pricing model that delivers maximum value across the board:
For Users: Affordable delivery rates and access to a curated marketplace of food and express logistics without hidden fees.
For Merchants & Partners: Fairer commission structures designed to help local businesses thrive and grow sustainably.
For Drivers: Higher earning potential, flexible hours, and robust support systems to ensure financial stability.

As more local entrepreneurs embrace technology and innovation, Cambodian-built platforms, DurianX demonstrates the potential of Khmer talent to create impact digital solutions capable of competing both locally and regionally. We believes that technology should not only connect people, but also strengthen communities, support local businesses, and contribute to sustainable economic development for Cambodia’s future for more job creation to giving back to society.
With its official launch today, DurianX welcomes merchants, drivers, and consumers across Cambodia to join the platform and become part of Cambodia’s next digital growth journey.
DurianX Corporate Social Responsibility: Cambodian App connects for Cambodian!
Our goal is not only to solve daily life challenges, but also to become a driving force in uplifting the national economy and community by creating numerous job opportunities for delivery drivers and digital professionals, DurianX and its supply chain provide services across both urban and rural areas, bringing communities nationwide closer together.

About DurianX:
DurianX is a Cambodian-built super app committed to empowering local businesses, professional drivers, and communities through innovative digital solutions designed specifically for the Cambodian market.
Its services include food and grocery delivery, parcel delivery, transportation solutions, merchant growth tools, and more — all integrated into one seamless digital ecosystem.
One of DurianX’s standout features is “Bong X,” an intelligent AI assistant that transforms the way users discover food and beverages. Whether through image scanning or voice commands in Khmer or English, users can communicate naturally with Bong X as if speaking to a real person. The AI then instantly suggests food and drink options based on individual tastes and preferences, making every order faster, easier, and more personalized.
As digital adoption continues to scale across the country, DurianX is strategically positioned to serve as a long-term technology partner for the nation. The platform is engineered to generate sustainable economic opportunities, helping local MSMEs (Micro, Small, and Medium Enterprises) digitize their operations while providing flexible, competitive livelihood opportunities for gig-economy drivers.
DurianX is now officially available for download on both iOS and Android platforms.
DurianX, Empower Your Life.
Media Enquiry:
Mr. Sunlay Horn, Supervisor, Product Marketing at DurianX
Mobile: 077 95 00 88



