TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារFlashSnapថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា
Hang Chhengly
MAY 3 2025
PR
8 mins read

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យា TECNO បានប្រកាសចេញស្មាតហ្វូនថ្មីរបស់ខ្លួនគឺ TECNO CAMON 40 Pro ដែលជាស្មាតហ្វូនថ្មី កំពូលស្មាតហ្វូន 5G ល្អបំផុតជាមួយ Ai ដ៏សម្បូរបែប ថតរូបឥតខ្ចោះគ្រប់ចលនា និងថតរូបក្រោមទឹកក្រោមបាន តម្លៃក្រោម 300 ដុល្លារ។

 

ក្នុងនោះដែរ ស្មាតហ្វូននេះបំពាក់បច្ចេកវិទ្យា AI ល្អបំផុតក្នុងការថតរូប និង មុខងារ AI ជាច្រើនដែលមានប្រយោជន៍ជំនួយដល់ការរស់នៅប្រចាំថ្ងៃដែលនាំមកនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះមិនធ្លាប់មាននិងប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ជាពិសេស CAMON 40 Pro ទទួលពិន្ទុកាមេរ៉ាល្អឥតខ្ចោះ 138 ពិន្ទុពី DXOMARK ចំណាត់លេខ១ "ស្មាតហ្វូនដែលកាមេរ៉ាល្អបំផុតក្នុងតម្លៃក្រោម 300 ដុល្លារ" និងជាស្មាតហ្វូនដំបូងគេ ដែលទទួលបាន "Smart Choice ដែលអ្នកគួរជ្រើសយកក្នុងឆ្នាំ 2025 " ពី DXOMARK។

 

E00c7903 F397 41d8 8617 4e0885e8e619

TECNO launches the CAMON 40 Series

 

មុខងារដ៏អស្ចារ្យមួយរបស់ TECNO CAMON 40 Pro គឺសមត្ថភាពថតរូបដែលប្រើ AI ដ៏អស្ចារ្យ តាមរយៈការរួមបញ្ចូលគ្នារវាង TECNO AI ជាមួយ ប៊ូតុងថ្មី One-Tap ដែលឆ្លាតវៃ ដែលអាចឱ្យអ្នកប្រើប្រាស់អាចថតFlashSnapទទួលបានរូបភាពល្អឥតខ្ចោះគ្រប់ចលនាដែលមិនធ្លាប់មានពីមុន ដើម្បីធានាថាអ្នកប្រើប្រាស់មិនខកខានពេលវេលាដ៏ល្អបំផុតក្នុងការថតរូបឡើយ។

AI One-Tap FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

 

TECNO CAMON 40 Pro បំពាក់នូមុខAI ដ៏ឆ្លាតវៃបំផុតក្នុងការចាប់យកសកម្មភាពលឿន គ្រប់ចលនាបានល្អឥតខ្ចោះ។ជាមួយនឹងមុខងារFlashSnapសម្រាប់ថតវត្ថុ ឬសកម្មភាពមានចលនា ជាមួយនឹងប៊ូតុងថ្មី One-tap ដែលងាយស្រួលប្រើប្រាស់ដែលអនុញ្ញាតឱ្យអ្នកថតយករូបភាពដែលជាពេលវេលាដ៏សំខាន់បំផុតក្នុងជីវិតបានយ៉ាងឆាប់រហ័ស។

 

ស្មាតហ្វូនស៊េរីនេះប្រើប្រាស់ AI ដើម្បីបង្កើតបដិវត្តន៍ថ្មីនៅក្នុងការថតរូបតាមស្មាតហ្វូនតាមរយៈបច្ចេកវិទ្យា FlashSnap។ ជាមួយ AI ជំនួយដល់មុខងារ FlashSnap បានធ្វើឱ្យប្រសើរឡើងនូវការចាប់ផ្តើមកាមេរ៉ានិងបន្តអភិវឌ្ឍន៍មុនងារនេះឲ្យកាន់តែល្អឥតខ្ចោះខណៈពេលដែលយើងមានមុខងារពិសេសៗទៀតដូចជា AI បានកាត់បន្ថយព្រាល(Noise)លើរូបភាព និង AIធ្វើឱ្យរូបភាពមានភាពច្បាស់លាស់ជាងមុន។ លើសពីនេះទៅទៀត AI បានធ្វើការជាច្រើនដូចគណនារូបភាព និងជ្រើសរើសរូបភាពដោយស្វ័យប្រវត្តិ ពេលអ្នកកំពុងថត ដើម្បីធានាថាលោកអ្នកទទួលបានរូបភាព សកម្មភាពប្លែកនិងពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក។

 

332ab439 14b0 499d B3ec 702bf36b53f0

                                          One-Tap FlashSnap revolutionizes snapshot photography

 

TECNO CAMON 40 Pro បំពាក់បច្ចេកវិទ្យាAIថ្មី ឈានមុខ ក្នុងវិស័យថតរូប ជាមួយ កាមេរ៉ាគោល 50MP ប្រើសេនស័ររបស់ Sony LYT-700 ដែលអាចថតរូបល្អបំផុតនៅទីងងឹត TECNO CAMON 40 Pro សេនស័រនេះអាចស្រូបពន្លឺបានច្រើនជាង 56.25% ធៀបនឹងគូប្រជែង ផ្តល់មកវិញនូវរូបភាពដ៏ច្បាស់លាស់ ពិសេសអាចចាប់យករូបភាពលឿនជាង 2600 ដងក្នុងមួយប្រព្រិចភ្នែក។

 

ក្រៅពី One-Tap FlashSnap ស្មាតហ្វូនស៊េរីថ្មី TECNO CAMON 40 Pro ក៏បានធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ថតរូបដ៏អស្ចារ្យ។ TECNO CAMON 40 Pro មានមុខងារថ្មីដូចជា កាមេរ៉ាថតប្លង់ទូលាយ Ultra-wide Angle, និង កាមេរ៉ាមុខ 50MP ជាមួយ Auto Focus ហើយអាចថតវីដេអូ 4K ជំនួយដោយបន្ទះឈីប Imaging Chip និងថតរូបSelfie ជាមួយប្លង់ទូរលាយ។

 

ស្មាតហ្វូន AI កម្រិតខ្ពស់បំផុតរបស់ TECNO បទពិសោធន៍ AI មិនធ្លាប់មានពីមុន

 

ស្មាតហ្វូន​ TECNO CAMON 40 Pro បំពាក់ដោយបច្ចេកេវិទ្យា AI ចុងក្រោយបង្អស់ ជាមួយមុខងារ AI ថ្មីៗដែលជាជំនួយដល់ ផលិតភាពការងារ គំនិតបង្កើតថ្មី និងប្រសិទ្ធិភាព​ក្នុងការធ្វើការរបស់អ្នក ។ TECNO AI បាននាំមកនូវមក​ ជំនួយការដែលវៃឆ្លាតជាងមុន សាកសមនឹងអ្នកប្រើប្រាស់ ដោយជំនួយពីបន្ទះឈីប MediaTek Dimensity 7300 Ultimate Processor ដែលធ្វើឲ្យដំណើរAI កាន់តែលឿន។

 

682c33a9 4f7e 467a Af86 Fb0a98be0a77

TECNO AI makes life more creative, convenient and efficient for global users

 

TECNO CAMON 40 Pro កំណត់ឡើងវិញនូវការប្រាស្រ័យទាក់ទងដែលជំរុញដោយ AI ជាមួយទូរស័ព្ទដំបូងគេរបស់ពិភពលោកជាមួយនឹងជំនួយការហៅ 360° AI Call Assistant ។ នេះរាប់បញ្ចូលទាំង Call Noise Cancellation ការកាត់សំឡេងរំខានពេលហៅទូរស័ព្ទ ជាការត្រួសត្រាយផ្លូវថ្មីរបស់TECNOដែលជាការច្នៃប្រឌិតដំបូងក្នុងបច្ចេកវិទ្យាថ្មីដែលប្រសើរឡើងរួមជាមួយ Call Translation នឹងការបកប្រែជាច្រើនភាសាក្នុងពេលហៅទូរស័ព្ទ Auto Answer ឆ្លើយតបដោយស្វ័យប្រវត្តិភ្លាមៗដើម្បីការពារពីការខកខានការហៅទូរស័ព្ទសំខាន់ៗ និង Call Summary សម្រាប់ការកត់ត្រាការហៅទូរស័ព្ទជាអត្ថបទ។

 

ស្មាតហ្វូននេះ ថតរូបភាពប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងលក្ខណៈពិសេស AI Imaging Creation ដ៏ឆ្លាតវៃ ថតនិងផលិតរូបភាព។ វាជាលើកដំបូងដែលបំពាក់នូវបច្ចេកវិទ្យា Universal Tone សម្គាល់ស្បែកពណ៌ ដែលត្រូវបានអាប់ដេតរបស់TECNOដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបដែលចាប់រូបភាពដែលមានពណ៌ត្រឹមត្រូវ និងសមស្របតាមសភាពស្បែករបស់លោកអ្នក ។ AI Image Extender ក៏ថ្មីសម្រាប់ស៊េរី TECNO CAMON 40 Pro ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីករូបថត និងបង្កើន Detail ភាពច្បាស់របស់រូបភាព។ ហើយយើងក៏ទទួលបានមុខងារអាប់ដេតថ្មីៗរបស់ AI Eraser 2.0, AIGC Portrait 2.0, AI Perfect Face និង AI Sharpness Plus ដែលបង្កើនភាពច្នៃប្រឌិត និងភាពច្បាស់នៃរូបភាព។

 

រួមបញ្ចូលជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់ TECNO AI ពង្រឹងEco Systemរបស់ខ្លួនបន្ថែមទៀតជាមួយនឹងភាពឆ្លាតវៃក្នុងការគណនារបស់AI។ AI របស់ TECNO AI បង្កើនផលិតភាពប្រចាំថ្ងៃជាមួយនឹងលក្ខណៈពិសេសដូចជា AI Writing សម្រាប់ការបង្កើតអត្ថបទដែលមានខ្លឹមសារ, Circle to Search ជាមួយ Google ដើម្បីស្វែងរកវត្ថុអ្វីមួយតាមអ៊ីនធឺណិតដោយគ្រាន់តែអូសម្រាមដៃមួយ និង AI Translate ដែលផ្តល់នូវការបកប្រែក្នុងពេលដំណាលគ្នា ដំបូងបំផុតជាមួយកាសប៊្លូធូសនៅលើAndroid ។ ស៊េរីនេះក៏មានមុខងារ Ella AI Assistant ជាមួយនឹងOne-Tap Query ចុចម្តងដើម្បីសួរសំណួរ និង Ask Ella ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការហៅទូរស័ព្ទ បង្កើតកាលវិភាគ កំណត់អត្តសញ្ញាណរូបភាពឬអត្ថបទ។

 

ស្មាតហ្វូនកំពូលធន់ និងប្រព័ន្ធការពារទឹកកម្រិតធ្ងន់ IP69

 

ស្មាតហ្វូននេះមិនត្រឹមតែមានមុខងារឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេចធ្លោជាមួយនឹងការរចនាដ៏រឹងមាំនិងប្រើប្រាស់បានយូររបស់វាដែលធានាបាននូវភាពជឿជាក់ប្រើប្រាស់បានយូរនៅក្នុងគ្រប់ស្ថានភាព។ជាមួយនឹងភាពធន់នឹងធូលី និងទឹក IP68 និង IP69 TECNO CAMON 40 Pro ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងការប៉ះពាល់នឹងទឹកក្តៅផងដែរ។ដែលផ្តល់នូវភាពធន់នឹងទឹកដែលអាចទុកចិត្តបានសម្រាប់ការការពារប្រចាំថ្ងៃ។ បំពាក់ដោយកញ្ចក់ Corning® Gorilla® Glass 7i, TECNO CAMON 40 Proផ្តល់នូវការការពារដ៏ល្អឥតខ្ចោះពី ខ្សាច់ធូលី រហូតដល់សំណើមខ្ពស់ ឬអាកាសធាតុត្រជាក់ខ្លាំង។ ស្មាហ្វូនទទួលបានកម្រិតការពារផ្កាយ៥ SGS 5-Star Certified និងការពារ 360 ដឺក្រេ Drop Resistance ផ្តល់នូវការការពារដ៏ល្អឥតខ្ចោះ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។TECNO CAMON 40 Pro  ក៏ធានាផងដែរនូវដំណើរការរលូនរហូត 72 ខែជាមួយនឹងវិញ្ញាបនប័ត្រ TÜV Rheinland ។

 

16171a94 A337 4017 A607 4d83e2730488

 

                   The CAMON 40 Series features a strong yet stylish design

 

មិនត្រឹមតែជាជាស្មាតហ្វូនកំពូលធន់ TECNO CAMON 40 Pro ទទួលបានរចនាដ៏ទាក់ទាញ រួមបញ្ចូល ភាពទន់សម័យ ។

 

TECNO CAMON 40 Pro ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការកម្សាន្ត ជាមួយនឹងអេក្រង់ Ultra Bright AMOLED របស់វា Speaker សម្លេង២គ្រាប់ និង Dolby Atmos ដែលនាំមកនូវភាពយន្ដ លេងហ្គេម និងតន្ត្រីដ៏ល្អឥតខ្ចោះ ជាមួយថាមពលថ្មធំជាងមុនរបស់ TECNO CAMON 40 Pro ដែលប្រើប្រាស់បានយូរជាមួយនឹងភាពធន់រយៈពេល 5 ឆ្នាំ និងទំហំផ្ទុកដ៏ធំរហូតដល់ 256GB + 8GB ។ TECNO CAMON 40 Pro មានភាពលេចធ្លោជាមួយនឹងថាមពលថ្ម 5200mAh របស់វា ដែលគាំទ្រដល់ទៅ 45 Super Charge ។

 

TECNO CAMON 40 Pro គឺជាស្មាតហ្វូនដែលពង្រឹង AI កម្រិតខ្ពស់បំផុតរបស់ TECNO ដែលមិនធ្លាប់មាន CAMON 40 Series តំណាងឱ្យស្មាតហ្វូនជំនាន់ថ្មី និងឈានមុខគេ នៃ បច្ចេកវិទ្យាAIដែលធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។ ក៏ដូចជាមុខងារ TECNO AI ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយផលិតភាព ការរួមបញ្ចូលគ្នាដ៏លេចធ្លោថ្មីរបស់ TECNO CAMON 40 Pro នៃសមត្ថភាពថតរូបភាព ដ៏អស្ចារ្យ វានឹងក្លាយជាកំពូលស្មាតហ្វូន 5G ល្អបំផុតជាមួយ Ai ដ៏សម្បូរបែប ថតរូបឥតខ្ចោះគ្រប់ចលនា និងថតរូបក្រោមទឹកក្រោមបាន តម្លៃក្រោម 300 ដុល្លារ។

 

មតិរបស់សារពត៌មាន: សម្រាប់ខ្ញុំមើលឃើញថា ទូរស័ព្ទ Tecno CAMOn 40 Pro នេះ គឺរូបរាងស្រាល ស្រួលកាន់តបឆាតបានលឿន ហើយអ្វីដែលកាន់តែពិសេសនោះគឺកាមេរ៉ាច្បាស់ល្អ ធននឹងទឹកប្រើប្រាស់បានយូរផងដែរ។

 

 

4

 

ជម្រើសពណ៌: បៃតង, ខ្មៅ & ស ជាមួយតម្លៃ :

TECNO CAMON 40 Pro : $249 (រ៉េម 8+8GB ទំហំផ្ទុក 256GB)

TECNO CAMON 40 Pro 5G : $269 (រ៉េម 8+8GB ទំហំផ្ទុក 256GB)

 

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក និងបច្ចេកវិទ្យា AI ប្រកបដោយភាពច្នៃប្រឌិត ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។ សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

 

Photo 2025 05 03 12 25 33

Photo 2025 05 03 12 24 10

Photo 2025 05 03 12 23 13

Photo 2025 05 03 12 19 03

4d588072 67d6 4a46 B525 1c3ad2a9db49

3bb538aa 7552 43ae Bf12 A5113066f2fa

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia