មិនធម្មតា! នេះជាប្រវត្តិ និងអ្នកបង្កើត ទូរស័ព្ទដំបូងគេបំផុតលើលោក ឱ្យមនុស្សប្រើស្ទើរមួយផែនដី តែកម្រមានអ្នកដឹង
SOKLY - កូនផ្កាឈូក
SEPTEMBER 12 2025
អេឡិចត្រូនិក
4 views
2 mins read

ទូរស័ព្ទគឺជាឧបករណ៍បច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដែលបានបំលែងវិធីរស់នៅ និងការធ្វើទំនាក់ទំនងរបស់មនុស្សក្នុងពិភពលោកទាំងមូល។ ប៉ុន្តែប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍នៃការបង្កើតនូវ ឧបករណ៍ដែលមនុស្សបច្ចុប្បន្ន ស្ទើរតែមិនអាចខ្វះបានមួយនេះ មិនសូវមានអ្នកដឹងច្រើនឡើយ។

ត្រឡប់ទៅកាន់សតវត្សទី១៩ ពេលនោះ មធ្យោបាយដែលមនុស្សប្រើប្រាស់ជាចម្បង សម្រាប់ការធ្វើទំនាក់ទំនង គឺការសរសេរសំបុត្រ និងតេលេក្រាម (តេលេក្រាមជារបៀបដែលគេទំនាក់ទំនងតាមខ្សែអគ្គិសនី ដោយមនុស្ស ប្រើសញ្ញា (•) និង (—) តំណាងឱ្យអក្សរ ឬលេខ ហើយអ្នកទទួលត្រូវ បកប្រែវាជាពាក្យពេចន៍ ទើបអាចយល់ថា គេចង់និយាយពីអ្វី)។​

នៅឯទីក្រុង Edinburgh ប្រទេសស្កុតឡែន Alexander Graham Bell ជាក្មេងប្រុសម្នាក់ ធំធាត់ឡើងក្នុងគ្រួសារដែលមានជំនាញក្នុងការព្យាបាល និងបង្រៀនមនុស្សដែលមានបញ្ហាទាក់ទងនឹង «ការស្ដាប់»  ជាហេតុធ្វើឱ្យគេមានចំណាប់អារម្មណ៍ជាខ្លាំងលើវិទ្យាសាស្រ្តសំឡេង។ ហើយ Bell តែងតែគិតថា តើមានវិធីអ្វីធ្វើឱ្យសំឡេងអាចទៅដល់អ្នកដែលនៅទីឆ្ងាយៗបាន?

ដល់ឆ្នាំ១៨៧០ Bell ត្រូវផ្លាស់ប្ដូរទីលំនៅទៅកាន់ កាណាដា សហរដ្ឋអាមេរិក។ ទោះនៅទឹកដីថ្មី តែក្ដីស្រមៃអ្នកវិទ្យាសាស្ត្រម្នាក់នេះ មិនដែលផ្លាស់ប្ដូរ គាត់នៅតែចិញ្ចិមចិត្ត គិតរកគំនិត និងបង្កើតនូវឧបករណ៍អគ្គិសនី ដែលអាចបញ្ជូនសម្លេងបាន និងបន្តការពិសោធន៍ជាបន្តបន្ទាប់។

រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ១៨៧៦ ព្រឹត្តិការណ៍នៃការធ្វើតេស្ដ ជាប្រវត្តិសាស្រ្តមួយក៏បានកើតឡើង ស្ទើរមិនគួរឱ្យជឿ។ លោក Alexander Graham Bell និងជំនួយការរបស់គាត់ម្នាក់ឈ្មោះថា Thomas Watson បានធ្វើការពិសោធន៍ អំពីការបញ្ជូនសម្លេងតាមខ្សែអគ្គិសនី។ ដោយពួកគាត់ទាំង២នាក់ ស្ថិតនៅបន្ទប់២ផ្សេងគ្នា ដោយមានខ្សែភ្ជាប់ឧបករណ៍ម្នាក់មួយ បន្ទាប់មកគាត់ភ្ជាប់ឧបករណ៍ទៅនឹងចរន្តអគ្គិសនី ហើយ Bell និយាយទៅកាន់ឧបករណ៍នោះថា “Mr. Watson, come here, I want to see you.” (លោកវ៉ាតសុន មកទីនេះ ខ្ញុំចង់ជួបលោក)។ ស្រាប់តែសម្លេងនោះ បានឮចេញពីឧបករណ៍មួយទៀត ដែលនៅក្នុងបន្ទប់របស់លោក ជំនួយការ Watson ហើយគាត់ក៏រត់មកជួបនឹង Bell ភ្លាមតែម្ដង។

នោះជាលើកដំបូងដែល សម្លេងមនុស្សពិតៗ ត្រូវបានបញ្ជូនតាមខ្សែអគ្គិសនី ហើយព្រឹត្តិការណ៍នេះបានបង្ហាញថា ទូរស័ព្ទអាចប្រើប្រាស់បានពិតៗមិនមែនត្រឹមតែជាគំនិតវិទ្យាសាស្រ្តតទៅទៀតឡើយ។ ក្រោយទទួលបានជោគជ័យលោក Bell ក៏បានដាក់ពាក្យសុំ ប៉ាតង់ នៅឆ្នាំ១៨៧៦ ហើយក្លាយជាមនុស្សដំបូងក្នុងប្រវត្តិសាស្រ្តដែលជាម្ចាស់កម្មសិទ្ធិលើ “Telephone”ទូរស័ព្ទមានខ្សែ” ដែលអាចបំលែងសម្លេងរបស់មនុស្សទៅជាសញ្ញាអគ្គិសនី ហើយបញ្ជូនទៅខ្សែម្ខាងទៀត។ ពីពេលនោះមក ទូរស័ព្ទក៏បានក្លាយជាឧបករណ៍ផ្លាស់ប្ដូររបៀបទំនាក់ទំនងរបស់មនុស្ស ហើយរបកគំហើញថ្មីដែលបង្កើតដោយ អ្នកវិទ្យាសាស្រ្ត Alexander Graham Bell ក៏ត្រូវបានគេយកធ្វើជាគន្លងដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប រហូតមកដល់សព្វថ្ងៃនេះ។

Alexander Graham Bell បានទទួលមរណភាព នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩២២ នៅប្រទេសកាណាដា ពេលនោះគាត់មានអាយុ ៧៥ឆ្នាំ។ ពេលពិធីបញ្ជុះសពរបស់គាត់ ក្រុមហ៊ុនទូរស័ព្ទនៅទូទាំងសហរដ្ឋអាមេរិកបានបិទសេវាទូរស័ព្ទរយៈពេល ២ នាទី ដើម្បីគោរព និងរំលឹកដល់មនុស្សម្នាក់ដែលបានផ្លាស់ប្តូរប្រវត្តិសាស្រ្តទំនាក់ទំនងរបស់មនុស្សជាតិ៕

 A420c54b24555dd811aa340c7733f94d

9d307118 De3d 4ea9 8ad5 F1e87250c3f0 Cindc5bk 5ibr17qkk34zd24td96 Original

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia