ថ្មីៗក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសអំពីការឈានចូលដល់ «សករាជថ្មី - The New Era» នៃការផ្តល់ជូនជម្រើសយានយន្តកាន់តែសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងរបៀបរស់នៅបែបទំនើបរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រម៉ូសិនពិសេសជូនទៅកាន់អតិថិជនទាំងចាស់ និងថ្មី ដោយផ្តល់ជូនប្រាក់ចំណេញ/Cash Back ត្រឡប់មកវិញ,ការថែទាំរថយន្តឥតគិតថ្លៃនិងអត្រាការប្រាក់ពិសេសផងដែរ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានជម្រើសយានយន្តយ៉ាងសម្បូរបែបដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានចាប់តាំងពីប្រភេទ SUV, Pick-up, Sedan, Hatchback និង Van៖
- Hilux Travo L-Edition: ត្រូវបានដើរតួជាជំនួយការយ៉ាងរឹងមាំសម្រាប់អាជីវកម្មដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។
- Yaris Cross HEV & Corolla Cross HEV: រថយន្ត Hybrid ទាំងពីរម៉ូឌែលនេះ កំពុងជួយលើកកម្ពស់ប្រសិទ្ធភាពសន្សំសំចៃប្រេង និងបរិស្ថានសម្រាប់កម្រិតជីវភាពទំនើប។
- ជាមួយគ្នានេះដែរ ដើម្បីជាការផ្តល់ជូន និងជួយសម្រួលដល់ការសម្រេចចិត្តទិញយានយន្ត ក្រុមហ៊ុនមានការផ្តល់ជូនអត្ថប្រយោជន៍ពិសេសតាមម៉ូឌែលនីមួយៗដូចខាងក្រោម៖
- Hilux Travo គ្រប់ពណ៌ និងគ្រប់ Grade រួមមាន៖ Rally - L-edition & V-edition: ទទួលបាននូវការថែទាំរថយន្តឥតគិតថ្លៃ ១ ឆ្នាំ និងអត្រាការប្រាក់ពិសេសរហូតដល់ ៨.៨%។
- Fortuner (Fortuner Legender & Fortuner Modellista): ក្រុមហ៊ុននឹងផ្តល់ទឹកប្រាក់ត្រឡប់មកវិញភ្លាមៗ ៥,៥០០ ដុល្លារ ដោយទទួលបានសេវាថែទាំ និងប្តូរប្រេងម៉ាស៊ីនឥតគិតថ្លៃ ១ ឆ្នាំពេញ ព្រមទាំងទទួលបានការប្រាក់បង់រំលោះទាបបំផុតត្រឹមតែ ៨.៨% ក្នុងមួយឆ្នាំ ដែលជួយកាត់បន្ថយប្រាក់បង់ប្រចាំខែបានយ៉ាងច្រើន។

ចំពោះប្រភេទ SUVs មានដូចជា
- Wigo: ទទួលបានប្រាក់ចំណេញ/Cash Back $500
- Raize: ទទួលបានប្រាក់ចំណេញ/Cash Back $2,000
- Yaris (ICE & HEV): ទទួលបានប្រាក់ចំណេញ/Cash Back $1,000
- Veloz: ទទួលបានប្រាក់ចំណេញ/Cash Back $1,500 ព្រមទាំងអត្រាការប្រាក់ពិសេស ៨.៨%។

ស្របពេលជាមួយគ្នានេះដែរ ការផ្តល់ជូននេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងជម្រើសហិរញ្ញវត្ថុដែលមានភាពទាក់ទាញដើម្បីសម្រួលដល់ការទិញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្តពង្រឹងភាពជឿជាក់ និងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងការបម្រើអតិថិជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសផ្តល់ជូននូវទំនុកចិត្ត និងការបំពេញបំណងជូនអតិថិជនផងដែរ។

ដើម្បីកុំឱ្យឱកាសចំណេញនេះកន្លងផុតទៅ អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Toyota អាចធ្វើការទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា - Toyota Cambodia) ឬទំនាក់ទំនងដោយផ្ទាល់តាមរយៈសាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានលម្អិត និងកក់ការបើកបរសាកល្បងលើរថយន្តដែលខ្លួនពេញចិត្ត។
គូសបញ្ជាក់ផងដែរថា ការដែរលោកអ្នកជាវរថយន្តពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោកអ្នកមិនត្រឹមតែទទួលបានរថយន្តដែលមានគុណភាពខ្ពស់ ភាពធន់ និងបច្ចេកវិទ្យាទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវទំនុកចិត្តយ៉ាងពេញលេញជាមួយនឹងសេវាកម្មថែទាំស្តង់ដាររោងចក្រ ការធានាផ្លូវការ និងការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ។ កាន់តែពិសេស ក្នុងឱកាសអបអរសាទរពិធីបុណ្យអុំទូកនេះ លោកអ្នកនឹងទទួលបានកញ្ចប់ប្រម៉ូសិនមហាចំណេញ រួមមានការផ្តល់ជូនប្រាក់ត្រឡប់មកវិញ រួមជាមួយសេវាថែទាំរថយន្តឥតគិតថ្លៃ និងអត្រាការប្រាក់បង់រំលោះទាបបំផុត។
