កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុន ធី.អូ គ្រុប ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជាបានរៀបចំឡើងនូវព្រឹត្តិការណ៍ TSC Connect – Phnom Penh ជាការជួបជុំនៃអ្នកជំនាញបច្ចេកវិទ្យាជាមួយនឹងដៃគូរសហការ អ្នករៀបចំប្រព័ន្ធបច្ចេកវិទ្យា និងដៃគូក្នុងវិស័យបច្ចេកវិទ្យា នៅសណ្ឋាគារ TRIBE Phnom Penh Post Office Square។
តាមការឱ្យដឹងពីសំណាក់ក្រុមហ៊ុន ធី.អូ គ្រុប ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តិឡើងដើម្បីបង្ហាញពីរបៀបដែលការរួមបញ្ចូលគ្នានៃដំណោះស្រាយស្លាកវាយបិតស្លាកសញ្ញាឆ្លាតវៃ បច្ចេកវិទ្យាចល័ត និងការគ្រប់គ្រងឧបករណ៍ អាចជួយឱ្យអាជីវកម្មក្នុងប្រទេសកម្ពុជា បង្កើនល្បឿននៃកំណើន និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ។
ជាមួយគ្នានេះក៏មានការបង្ហាញពីរបៀបដែលការប្រើប្រាស់ឧបករណ៍ Hardware របស់ TSC រួមជាមួយ Software របស់ SOTI អាចផ្តល់នូវលទ្ធភាពមើលឃើញទិន្នន័យពីដើមដល់ចប់ ការតាមដានស្ថានភាពជាក់ស្តែង និងការគ្រប់គ្រងវដ្តជីវិតឧបករណ៍ប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យផ្សេងៗដូចជា៖ សង្វាក់ផលិតកម្ម, ភស្តុភារកម្ម ការលក់រាយ និងប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។

វាគ្មិនជំនាញមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានចែករំលែកនូវទស្សនទានអំពីនិន្នាការទីផ្សារ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងករណីសិក្សាជាក់ស្តែងដែលធ្លាប់បានអនុវត្តកន្លងមក។ តំណាងមកពីក្រុមហ៊ុន TSC Auto ID, SOTI និង HANA RFID បានលើកឡើងយ៉ាងច្បាស់ពីរបៀបដែលបច្ចេកវិទ្យាស្លាកសញ្ញាឆ្លាតវៃ និង RFID កំពុងជួយឱ្យប្រតិបត្តិការអាជីវកម្មមានភាពត្រឹមត្រូវខ្ពស់ មានការតភ្ជាប់គ្នា និងអាចពង្រីកវិសាលភាពបានយ៉ាងងាយស្រួល។
វាគ្មិនសំខាន់ៗរួមមាន៖
- លោក Hung Nguyen – អ្នកគ្រប់គ្រងប្រចាំតំបន់ (វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន) នៃក្រុមហ៊ុន TSC Auto ID
- លោក Jeffrey Chen – វិស្វករផ្នែកលក់ (Sales Engineer) នៃក្រុមហ៊ុន TSC Auto ID
- លោក Pham Ha – តំណាងក្រុមហ៊ុន TSC Auto ID ប្រចាំប្រទេសវៀតណាម
- លោក Beng Hui – អ្នកគ្រប់គ្រងប្រចាំប្រទេស (សិង្ហបុរី ម៉ាឡេស៊ី វៀតណាម) នៃក្រុមហ៊ុន SOTI
- លោក Phong Le – ប្រធានផ្នែកវិស្វកម្មប្រព័ន្ធ (SE Lead) ប្រចាំប្រទេសវៀតណាម និងកម្ពុជា នៃក្រុមហ៊ុន SOTI
- លោក Xiaoxiang Zhang – តំណាងក្រុមហ៊ុន HANA RFID




ព្រឹត្តិការណ៍នេះក៏បានបង្ហាញផងដែរអំពីសារៈសំខាន់នៃកិច្ចសហការរវាងអ្នកផ្តល់បច្ចេកវិទ្យាកម្រិតសកល និងដៃគូក្នុងស្រុក ដើម្បីផ្តល់ជូននូវដំណោះស្រាយដែលត្រូវបានកែច្នៃឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់សហគ្រាសក្នុងប្រទេសកម្ពុជា។
TSC ជាអ្នកជំនាញ Hardware (Auto ID Printer) ម៉ាស៊ីនបោះពុម្ពស្លាកគ្រប់កំរិតរួមទាំងប្រភេទ RFID ដ៏ពេញនិយម។ Bluebird ជាឧបករណ៍អាន RFID មានសមត្ថភាពច្រើនសណ្ឋានរាប់ចាប់ពីពេលផលិត ចែកចាយពីរោងចក្រ រហូតដល់ហាងលក់រាយ (Self-Checkout)។
ដោយឡែកសម្រាប់ក្រុមហ៊ុន SOTI គឺជាអ្នកជំនាញ Software សម្រាប់គ្រប់គ្រងឧបករណ៍ឆ្លាតវៃចល័តច្រើនប្រភេទ ច្រើនទំរង់ OS និងមានជម្រើសបត់បែនតាមតំរូវការឯកជនភាពរបស់សហគ្រាស។ យើងក៏មិនភ្លេច Hana RFID ដែលជាអ្នកជំនាញផលិត និងបង្កប់បន្ទះ RFID ចូលទៅក្នុងស្លាក (Inlays and Embeddable Tags) មានភាពបត់បែនតាមតម្រូវការពិសេសជាក់លាក់របស់អតិថិជន។
កម្មវីធីបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដោយបានទាញយកចំណាប់អារម្មណ៍របស់សិក្ខាកាមយ៉ាងយកចិត្តទុកដាក់ តាមរយៈការចូលរួមជាមតិយោបល់ និងសំណួរព្រឹក្សាប្រកបដោយភាតរភាព៕
👉សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយ:
☎️ 093 999 258| 093 999 259
📩[email protected]



