ត្រៀមលុយ! រថយន្ត Toyota ឆ្នាំ ២០២៦ មួយម៉ូឌែលប្រកាសបញ្ចុះតម្លៃច្រើនណាស់ ខណៈរាងស្អាត និងទាន់សម័យ
Khunna - ឃុនណា
MAY 16 2026
យានយន្ត
12 views
2 mins read

សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្ររថយន្តម៉ាក Toyota ក៏ដូចជាលោកអ្នកដែលកំពុងស្វែងរករថយន្តថ្មីខ្លាញ់គោ ដែលមានគុណភាពខ្ពស់ស្តង់ដារប្រទេសជប៉ុន ក្នុងកញ្ចប់ថវិកាក្រោម ២០,០០០ ដុល្លារ។ ពេលនេះ ក្រុមហ៊ុន Toyota Cambodia មានដំណឹងដ៏រីករាយ ដោយបានប្រកាសលក់ជូននូវរថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៦ ក្នុងតម្លៃពិសេសបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា។

612070267 1308038071355743 2178590611820757515 N

តាមការឱ្យដឹងពីក្រុមហ៊ុន Toyota Cambodia រថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៦ ឥឡូវនេះមានការបញ្ចុះតម្លៃយ៉ាងពិសេស ពីតម្លៃពេញ ១៩,៩០០ដុល្លារ សល់ត្រឹមតែ១៥,៩០០ តែប៉ុណ្ណោះ។

បើនិយាយពីចំណុចពិសេសរបស់ Toyota Wigo វិញមានដូចជា៖

  • ងាយស្រួលបើកបរ វ៉ាជែង និងងាយរកកន្លែងចតក្នុងក្រុង (ស័ក្តិសមសម្រាប់អ្នកទើបចេះបើកបរ)
  • មុខមាត់ថ្មី កាច ស្អាត និងមានចង្កៀងមុខជាប្រភេទ LED ភ្លឺច្បាស់ល្អ
  • ប្រើម៉ាស៊ីន 1.2L ជាមួយប្រអប់លេខ CVT បើកបររលូន ជាន់ស្ទុះទាន់ចិត្ត និងស៊ីសាំងតិច
  • មានអេក្រង់កម្សាន្តធំ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto បានយ៉ាងងាយស្រួល
  • មានពោងសុវត្ថិភាព, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធជំនួយពេលឡើងទួល (HSA)
  • បំពាក់ដោយម៉ាស៊ីនជំនាន់ថ្មី (ប្រភេទ ៣ ម៉ាស៊ីន/ស៊ីឡាំង)។
  • មានកម្រិតស៊ីសាំងទាបបំផុត ដោយប្រើប្រាស់អស់ត្រឹមតែ ៥ ទៅ ៦ លីត្រ ប៉ុណ្ណោះ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ
  • ជាឡានថ្មីខ្លាញ់គោដែលមានតម្លៃ $១៥,៩០០ និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Toyota Cambodia

671653183 1392442166248666 2245678242675619651 N

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់កក់ ឬជាវរថយន្ត Toyota Wigo មួយម៉ូឌែលនេះ សម្រាប់ព័ត៌មានលម្អិត ឬការអាប់ឌេតថ្មីៗពីរថយន្ត និងសេវាកម្ម អាចទាក់ទងតាមរយៈ៖ Facebook Page: Toyota Cambodia ឬទូរស័ព្ទលេខ 017 222 451 ។ រាល់ការជាវរថយន្តថ្មីពីហាង Toyota Cambodia លោកអ្នកនឹងទទួលបាននូវការធានាពិតប្រាកដ ទំនុកចិត្តខ្ពស់ រួមជាមួយសេវាកម្មថែទាំដ៏ល្អឥតខ្ចោះ និងអត្ថប្រយោជន៍ដ៏សម្បូរបែបពីក្រុមហ៊ុន ដើម្បីផ្ដល់នូវសុវត្ថិភាព និងភាពកក់ក្ដៅរាល់ការបើកបរ។

701471363 1417546817071534 6885957909941143253 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia