អបអរសាទរ ក្រុមហ៊ុន Viettel IDC ឈានមុខគេលើបច្ចេកវិទ្យា Cloud នៅវៀតណាម សម្ពោធជាផ្លូវការយីហោ Cloud អន្តរជាតិ “Vcloudia” នៅកម្ពុជា
Sakada Techie
AUGUST 19 2025
PR
4 mins read

ភ្នំពេញ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ – Viettel IDC ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាម ក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា Cloud បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវម៉ាកសញ្ញា Cloud ស្តង់ដាអន្តរជាតិ “Vcloudia” នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី Cloud លំហយ៉ាងទូលំទូលាយ ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន សហគ្រាស និងអង្គការនានានៅប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាទាន់សម័យកាល ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យឌីជីថលនៃកម្ពុជាកាន់តែប្រសើរបំផុត។

Photo 2025 08 19 15.21.40

ជំរុញសក្តានុពលអភិវឌ្ឍទីផ្សារនៃបច្ចេកវិទ្យា Cloud នៅប្រទេសកម្ពុជា

វិស័យសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា Cloud នៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងឈានចូលដំណាក់កាលរីកចម្រើនខ្លាំង នៅប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមរបាយការណ៍ ICT នានា តម្រូវការហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា កំពុងកើនឡើងក្នុងអត្រាពីរខ្ទង់ជារៀងរាល់ឆ្នាំ ជាពិសេសក្នុងវិស័យធនាគារ ពាណិជ្ជកម្មអេឡិចត្រូនិក ឡូជីស្ទីក ការអប់រំ និងរដ្ឋាភិបាលអេឡិចត្រូនិក។

ការស្រាវជ្រាវរបស់ Ipsos ព្យាករណ៍ថា ទីផ្សារបច្ចេកវិទ្យា Cloud នៅកម្ពុជា នឹងសម្រេចបានអត្រាកំណើនទ្វេដង (CAGR) ១៧.១% និងមានទំហំប្រមាណ ៣៧១ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៧។ នេះឆ្លុះបញ្ចាំងពីនិន្នាការ ដែលមានតម្រូវការខ្ពស់៖ សហគ្រាស និងអង្គការត្រូវការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបប្រកបដោយសុវត្ថិភាព និងភាពបត់បែន ដើម្បីបំពេញតម្រូវការប្រតិបត្តិការនាយុគសម័យឌីជីថលដ៏ទំនើបនេះ។

មិនត្រឹមតែវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិតប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តកម្មវិធីថ្នាក់ជាតិ ដើម្បីជំរុញការអនុវត្តបច្ចេកវិទ្យាថ្មីៗ ដូចជា បច្ចេកវិទ្យា Cloud បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងទិន្នន័យទំហំធំផងដែរ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សេវាកម្ម Cloud អភិវឌ្ឍយ៉ាងខ្លាំងក្លា និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

Vcloudia – Cloud ដែលរចនាឡើងជាពិសេសសម្រាប់កម្ពុជា

នៅចំពោះមុខនៃភាពបត់បែនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដែលកំពុងរីកលូតលាស់យ៉ាងទូលំទូលាយ ក្រុមហ៊ុន Viettel IDC បានដាក់ឱ្យដំណើរការជាផ្លូវការនូវ Vcloudia - ម៉ាកសញ្ញា Cloud លំដាប់អន្តរជាតិ ដែលត្រូវបានរចនាឡើងជាប្រព័ន្ធបច្ចេកវិទ្យា Cloud ដ៏ទូលំទូលាយ និងបើកចំហ។ Vcloudia មិនត្រឹមតែនាំយកនូវសមត្ថភាពនៃបច្ចេកវិទ្យា និងបទពិសោធប្រតិបត្តិការជាង ១៧ ឆ្នាំកន្លងមក ពីប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី Cloud របស់ Viettel IDC នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរចនាឡើងជាពិសេស ស័ក្តិសមនឹងតម្រូវការរបស់សហគ្រាសនៅក្នុងប្រទេសកម្ពុជាទៀតផង។

ប្រព័ន្ធបច្ចេវិទ្យាអេកូឡូស៊ី Vcloudia មានសសរស្តម្ភសំខាន់ចំនួន ៥ (Full-stack Cloud)៖ បច្ចេកវិទ្យា Cloud (Cloud Compute), ឃ្លាំងផ្ទុកទិន្នន័យលើ Cloud (Cloud Storage), ការបម្រុងទុកទិន្នន័យលើ Cloud (Cloud Backup), បណ្ដាញទំនាក់ទំនង Cloud (Cloud Network) និងសុវត្ថិភាព Cloud (Cloud Security) ជួយសហគ្រាសពង្រីកខ្លួនបានឆាប់រហ័ស បង្កើនប្រសិទ្ធភាពថ្លៃដើមវិនិយោគ បំពេញតម្រូវការស្តង់ដាសុវត្ថិភាពដ៏តឹងរឹង សម្រាប់វិស័យសំខាន់ៗដូចជា ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋ។

មិនត្រឹមតែនាំមកនូវផលប្រយោជន៍ទាក់ទងនឹងប្រសិទ្ធភាពប្រតិបត្តិការ និងការការពារទិន្នន័យប៉ុណ្ណោះទេ Vcloudia ក៏ផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសកម្ពុជា ដើម្បីពង្រីកខ្លួនបានងាយស្រួល អនុវត្តបច្ចេកវិទ្យាថ្មីៗដូចជា AI ឬ Big Data ហើយបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងបរិបទដែលសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។

លោក លេ បាតិន (Le Ba Tan) អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Viettel IDC មានប្រសាសន៍ថា៖ «យើងយល់ថាទីផ្សារនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន Vcloudia នាំមកនូវសេវាកម្មដ៏ស័ក្តិសមបំផុតសម្រាប់បរិបទអាជីវកម្ម និងលក្ខខណ្ឌប្រតិបត្តិការក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ដើម្បីជួយសហគ្រាសបង្កើននូវសក្ដានុពលដ៏ខ្លាំងក្លាក្នុងការប្រកួតប្រជែង ក្នុងពិភពអាជីវកម្មឌីជីថលរបស់ពួកគេ»។

Photo 2025 08 19 15.22.44

គួរឱ្យកត់សម្គាល់ថា ពិធីបើកសម្ពោធ Vcloudia នៅរាជធានីភ្នំពេញ ក៏មានការចូលរួមពីតំណាងរបស់ Qualcomm ដែលជាសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកផងដែរ។ នាពេលខាងមុខ ក្រុមហ៊ុន Viettel IDC និង Qualcomm នឹងរួមដំណើរជាមួយគ្នា ដើម្បីផ្តល់នូវវេទិកា និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) សម្រាប់សហគមន៍ធុរកិច្ចកម្ពុជា គាំទ្រអង្គការនានាក្នុងការទាញយកទិន្នន័យប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ និងបង្កើតឱ្យមានគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដោយផ្អែកលើបច្ចេកវិទ្យាដ៏ទំនើប។

រួមដំណើរជាមួយសហគ្រាសកម្ពុជា ដើម្បីឆ្ពោះទៅមុខក្នុងយុគសម័យឌីជីថល

ជាមួយនឹង Vcloudia ក្រុមហ៊ុន Viettel IDC មិនត្រឹមតែនាំមកនូវម៉ាកសញ្ញាបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងកំណត់គោលដៅក្លាយជាស្ពានយុទ្ធសាស្ត្រ ដើម្បីជួយសហគ្រាសកម្ពុជាទទួលបានដំណោះស្រាយបច្ចេកវិទ្យា Cloud ដ៏ទំនើប ស្របតាមនិន្នាការសកលផងដែរ។ តាមរយៈបណ្តាញដៃគូ និងអតិថិជនអន្តរជាតិ Viettel IDC នឹងជួយគាំទ្រសហគមន៍ធុរកិច្ចនៅទីនេះ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ តភ្ជាប់កាលានុវត្តភាពអាជីវកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅកម្រិតតំបន់។

ដោយមានមជ្ឈមណ្ឌលទិន្នន័យចំនួន ៩ នៅក្នុងប្រទេសវៀតណាម ដែលបំពេញតាមស្តង់ដា ANSI/TIA-942 Rated 3 រួមជាមួយនឹងវិញ្ញាបនបត្រអន្តរជាតិដ៏តឹងរឹងជាច្រើន ដែលទាក់ទងនឹងប្រតិបត្តិការ និងសុវត្ថិភាពនោះ ក្រុមហ៊ុន Viettel IDC មានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីអនុវត្តយុទ្ធសាស្ត្រ Go Global និងបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់។ ហើយកម្ពុជា ជាមួយនឹងម៉ាក Vcloudia គឺជាជំហានដំបូងក្នុងដំណើរដ៏អស្ចារ្យនេះ។

អ្នកតំណាងក្រុមហ៊ុន Viettel IDC បានបញ្ជាក់ទៀតថា «ការបើកដំណើរការ Vcloudia នៅកម្ពុជា គឺជាការចាប់ផ្តើមនូវដំណើរដ៏វែងឆ្ងាយមួយ ដែលយើងសន្យានឹងរួមដំណើរ និងរួមចំណែកផ្ដល់នូវគុណតម្លៃរយៈពេលវែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិយាយរួម និងនិយាយដោយឡែកផ្តោតលើសេដ្ឋកិច្ចឌីជីថល ដូចអ្វីៗ ដែលក្រុមហ៊ុនបានរួមដំណើរជាមួយការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមក។ ដោយផ្អែកលើទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជឿទុកចិត្តគ្នា រវាងប្រទេសយើងទាំងពីរ វៀតណាម និងកម្ពុជា ការសន្យាទាំងនេះ នឹងត្រូវបានសម្រេច ដោយនាំមកនូវគុណតម្លៃជាក់ស្ដែងជូនរដ្ឋាភិបាល សហគ្រាស និងសហគមន៍»។ 

Photo 2025 08 19 15.23.30

ព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ទាំង Viettel IDC និងទីផ្សារបច្ចេកវិទ្យាកម្ពុជាផងដែរ។ ក្នុងបរិបទនៃការអភិវឌ្ឍឌីជីថលកាន់តែឆាប់រហ័ស ការលេចចេញនៃបច្ចេកវិទ្យា Cloud ដ៏ទំនើប ដែលត្រូវបានដាក់ពង្រាយស្របតាមលក្ខណៈទីផ្សារ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយ ដែលជួយសហគ្រាសបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រីកសកម្មភាព និងលើកកម្ពស់តួនាទីក្នុងខ្សែសង្វាក់គុណតម្លៃលំដាប់សកល។

Photo 2025 08 19 15.24.08

Photo 2025 08 19 15.24.39

Photo 2025 08 19 15.25.34

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia