នៅក្នុងយុគសម័យដែលមានការប្រកួតប្រជែងខ្ពស់នៃទីផ្សារការងារនៅកម្ពុជា ការស្វែងរកឱកាសការងារដែលត្រូវនឹងជំនាញ និងផ្តល់ភាពច្បាស់លាស់ ជារឿងសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប។ ប្រសិនបើលោកអ្នកកំពុងស្វែងរកការផ្លាស់ប្តូរក្នុងអាជីព ឬចង់បោះជំហានទៅរកឱកាសថ្មីៗ ដំណើរការនេះនឹងមិនមែនជាផលវិបាកទៀតឡើយ។ អ្នកអាចស្វែងរក ជ្រើសរើស និងដាក់ពាក្យបម្រើការងារដោយទំនុកចិត្ត ភាពងាយស្រួល និងរហ័សទាន់ចិត្ត តាមរយៈវេទិកា គេហទំព័រ និងឆានែលតេលេក្រាមការងារទាំង ២ នេះនៅក្នុងប្រទេសកម្ពុជា។

១./ Jobnet.com.kh គឺជាគេហទំព័រ និងជាវេទិកាស្វែងរកការងារតាមអនឡាញឈានមុខគេ និងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។ វេទិកានេះផ្តោតសំខាន់លើការតភ្ជាប់រវាងអ្នកស្វែងរកការងារកម្រិតអាជីព ជាមួយនឹងក្រុមហ៊ុនឯកជនធំៗ គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនពហុជាតិសាសន៍។ អ្វីដែលធ្វើឱ្យ Jobnet.com.kh លេចធ្លោខ្លាំង គឺការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការស្វែងរក និងគ្រប់គ្រងការងារ ព្រមទាំងមានប្រព័ន្ធបង្កើតប្រវត្តិរូបសង្ខេបឌីជីថល (Digital CV) ដែលសម្រួលដល់ការដាក់ពាក្យបានយ៉ាងរហ័សទាន់ចិត្ត។
ដូច្នេះសម្រាប់អ្នកស្វែងរកការងារសូមចុចចូលលីងតេលក្រាមមួយនេះ https://t.me/Jobnetcambodia និងវេបសាយស្វែងរកការងារ https://Jobnet.com.kh
២./ CamboJob គឺជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលើសេវាកម្មស្វែងរកការងារ ស្វែងរកបេក្ខជនដែលមានសមត្ថភាព និងផ្តល់ដំណោះស្រាយផ្នែកធនធានមនុស្ស។ CamboJob ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីជួយសម្រួលដល់អ្នកស្វែងរកការងារឱ្យជួបឱកាសល្អៗបានយ៉ាងរហ័ស។ កម្មវិធីនេះមានលក្ខណៈងាយស្រួល និងទំនើប ដោយអ្នកប្រើប្រាស់អាចទាញយកដើម្បីស្វែងរកការងារ និងដាក់ពាក្យនៅលើទូរស័ព្ទដៃបានទាំងប្រព័ន្ធ iOS និង Android ឬស្វែងរកក្នុង Channel Telegram CamboJob។ ព័ត៌មានបន្ថែមទាក់ទងតាមរយៈ 081 697 501។
៣./ Jobify គឺជាសេវាកម្មផ្គូផ្គងការងារឈានមុខគេលំដាប់ថ្នាក់លេខ ១ នៅកម្ពុជាដែលជំនាញឯកទេស ព័ត៌មានវិទ្យា ឬផ្នែក IT ដោយបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨។
វេទិកានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជម្រុញសក្តានុពល និងស្វែងរកការងារក្នុងក្តីស្រមៃសម្រាប់អ្នកជំនាញផ្នែក IT។ សម្រាប់អ្នកស្វែងរកការងារ Jobify មានផ្តល់ជូននូវមុខងារឥតគិតថ្លៃយ៉ាងសម្បូរបែប និងទំនើបៗដូចជា៖ មុខងារស្កែនរកការងារបានភ្លាមៗ (Scan Jobs) ការដាក់ប្រវត្តិរូបសង្ខេបដើម្បីវាយតម្លៃជំនាញ (Hosting CV) ប្រព័ន្ធវាយតម្លៃការងារដោយបញ្ញាសិប្បនិម្មិត (AI Job Rating) ដែលជួយវិភាគប្រវត្តិរូបសង្ខេបឱ្យត្រូវនឹងបទពិសោធន៍ដើម្បីចំណេញពេលវេលា និងសេវាកម្មប្រឹក្សាយោបល់អាជីពការងារ (Career Consulting) បែបអាជីពផ្ទាល់ខ្លួន។ អ្នកទាំងអស់គ្នាអាចចូលទៅស្វែងរកការងារ និងដាក់ពាក្យបានតាមរយៈគេហទំព័រ jobify.works។ ព័ត៌មានបន្ថែមទាក់ទងតាមរយៈ 095 777 845 ឬតេឡេក្រាម https://t.me/jobifyworks


រាល់ឱកាសអាជីពដ៏ជោគជ័យ តែងតែចាប់ផ្តើមចេញពីការសម្រេចចិត្ត និងការត្រៀមខ្លួនបានត្រឹមត្រូវ។ តាមរយៈវេទិកាស្វែងរកការងារ និងឆានែលតេលេក្រាមដ៏មានប្រជាប្រិយភាពទាំងពីរនេះ អ្នកមិនត្រឹមតែទទួលបានព័ត៌មានការងារទាន់ហេតុការណ៍ និងច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុនឈានមុខជាច្រើននៅកម្ពុជា ប្រកបដោយភាពងាយស្រួល និងទំនុកចិត្តខ្ពស់ផងដែរ។
