កុំរំលងឱ្យសោះ! មហោស្រពភាពយន្តចតុមុខ នឹងបើកឱ្យទស្សនាកុនហ្វ្រីដល់ ៧៧រឿង ខណៈនេះជាថ្ងៃចាក់បញ្ចាំង និងទីតាំង
SOKLY - កូនផ្កាឈូក
OCTOBER 7 2025
ឱកាស
1.6 K views
1 min read

«មហោស្រពភាពយន្តខ្លីចតុមុខ» (ហៅកាត់ថា CSFF)  ជំនាន់ទី១៤ នឹងចាក់បញ្ចាំងភាពយន្តខ្នាតខ្លីដល់ទៅ ៧៧រឿង សម្រាប់ឱ្យទស្សនិកជនទស្សនាដោយឥតគិតថ្លៃ នៅតាមទីតាំង និងរោងភាពយន្តមួយចំនួន រយៈពេល ៤ថ្ងៃជាប់ៗគ្នា។

យោងតាមការចុះផ្សាយនៅលើ Page ផ្លូវការរបស់ Chaktomuk Short Film Festival (ហៅកាត់ថា CSFF) បានឱ្យដឹងថា ការចាក់បញ្ជាំងភាពយន្តខ្នាតខ្លី នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃសុក្រ ទី១៧ ដល់ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ។

សម្រាប់ជំនាន់ទី១៤នេះ​ CSFF ទទួលបានស្នាដៃសរុប ១៩៦ចំណងជើង សម្រាប់ការប្រកួតប្រជែង ដោយភាពយន្តបរទេសមាន ១២៦ (ក្នុងនោះមានរឿងប្រតិដ្ឋចំនួន ១០២ ចំណងជើង) រីឯភាពយន្តខ្មែរមាន ៧០ចំណងជើង (មាន៣៣ចំណងជើងជារឿងប្រតិដ្ឋ)។ គណៈកម្មការបានជ្រើសរើសចំនួន ៧៧ចំណងជើង ពី២២ប្រទេសផ្សេងៗគ្នា រួមទាំងកម្ពុជាផងដែរ សម្រាប់ចាក់បញ្ចាំង នៅតាមរោងភាពយន្តជាដៃគូមួយចំនួនដូចជា Legend Premium Cinema Exchange Square, Feble Cinema, វិទ្យាស្ថានបារាំង នៅកម្ពុជា និងផ្ទះមេត្តា។

គួរជម្រាបផងដែរថា លោកអ្នកអាចតាមដាន ទំព័រផ្លូវការរបស់ «មហោស្រពភាពយន្តខ្លីចតុមុខ» នៅលើបណ្ដាញសង្គម ដើម្បីបានទទួលព័ត៌មានលម្អិតផ្សេងៗទៀតអំពីការចាក់បញ្ចាំងភាពយន្តខ្លីដែលមហោស្រពបានជ្រើសរើសសម្រាប់ឆ្នាំនេះ និងសកម្មភាពរំភើបៗ ផ្សេងៗទៀតដែលនឹងមាននៅថ្ងៃប្រារព្ធកម្មវិធីទាំង៤ថ្ងៃ។ ទន្ទឹមនឹងនោះលោកអ្នកក៏អាចចូលរួមបរិច្ចាគគំាទ្រមហោស្រពតាមរយៈ QR Code ដែលមានបង្ហាញនៅក្នុងរូបភាពខាងក្រោមផងដែរ៖

 540502868 1352946273060367 520048767389460668 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia