កុំឈឺក្បាលនឹងបញ្ហារើបន្ទប់ជួល ឬរើផ្ទះ! នេះជា App នៅខ្មែរ ចុចតែពីរបីប៉ក់ ហៅអ្នកដឹកមកដល់ផ្ទះ រើទៅកន្លែងថ្មីបានភ្លាមៗ
ផែន ផាន់ណា
APRIL 8 2026
អាជីវកម្ម 4.0
165 views
2 mins read

ការរស់នៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ការផ្លាស់ប្តូរទីលំនៅ រើបន្ទប់ជួល ឬប្តូរខុនដូ តែងតែជាបញ្ហាប្រឈមមួយដែលទាមទារពេលវេលា និងកម្លាំងពលកម្មច្រើន ទាំងការវេចខ្ចប់ ការប្រមូលកម្ទេចកម្ទី និងការស្ពាយសែងឥវ៉ាន់ធ្ងន់ៗចុះឡើង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងវិស័យបច្ចេកវិទ្យាដឹកជញ្ជូន (Logistics Tech) កម្ពុជាថ្មីៗនេះ មានការលេចចេញនូវកម្មវិធីទូរស័ព្ទមួយឈ្មោះថា Findavan ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយភាពស្មុគស្មាញនៃការរើទីតាំង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
How to Manage Moving Stress and Stay Calm Complete Guide Moving Feedback

1 Fine Aven

ខុសពីការហៅឡានដឹកទំនិញទូទៅ អ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់របស់ Findavan គឺការផ្តល់នូវដំណោះស្រាយពេញលេញតែម្តង។ កម្មវិធីនេះមិនត្រឹមតែមានជម្រើសយានយន្តសម្បូរបែបសម្រាប់ដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភ្ជាប់មកនូវសេវាកម្មកម្លាំងពលកម្ម ដែលមានក្រុមការងារចុះទៅជួយរើឥវ៉ាន់ដោយផ្ទាល់តាំងពីទីតាំងចាស់ រហូតដល់ការរៀបចំទុកដាក់នៅទីតាំងថ្មី។ មុខងារនេះត្រូវបានមើលឃើញថា បានចូលរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយភាពហត់នឿយរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលមិនមានកម្លាំងជំនួយ ឬរស់នៅតាមអាគារខ្ពស់ៗដែលពិបាកក្នុងការចល័តឥវ៉ាន់ធំៗ។
599492570 122148950048935575 2559669221015319081 N

ក្នុងនាមជាកម្មវិធីបច្ចេកវិទ្យា Findavan បានបំពាក់នូវប្រព័ន្ធផ្គូផ្គងរហ័ស (Instant Matching) ដែលអនុញ្ញាតឲ្យប្រព័ន្ធស្វែងរកអ្នកបើកបរនៅតំបន់ក្បែរនោះបានភ្លាមៗ ទៅតាមទំហំការងារ និងប្រភេទឡានដែលត្រូវការ។ បន្ថែមពីនេះ បញ្ហាប្រឈមរឿងការចរចាតម្លៃ ឬការទារប្រាក់បន្ថែមមិនច្បាស់លាស់ ត្រូវបានលុបបំបាត់តាមរយៈប្រព័ន្ធគណនាតម្លៃរបស់កម្មវិធី ដោយរាល់ការចំណាយទាំងសេវាដឹកជញ្ជូន និងថ្លៃពលកម្ម ត្រូវបានបង្ហាញយ៉ាងលម្អិត និងមានតម្លាភាពមុនពេលអ្នកប្រើប្រាស់សម្រេចចិត្តទទួលយកសេវាកម្ម។

599634627 122148950102935575 7238510568867175535 N

ក្រៅពីមុខងារដឹកជញ្ជូន កម្មវិធីនេះក៏បានគិតគូរដល់ភាពងាយស្រួលក្នុងការទំនាក់ទំនង ដោយផ្តល់នូវជម្រើសភាសាចំនួនបីគឺ ខ្មែរ អង់គ្លេស និងចិន។ ចំណុចលេចធ្លោមួយទៀតខាងផ្នែកទន់ (Software) គឺការបំពាក់នូវប្រព័ន្ធបកប្រែសារដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធីផ្ទាល់ ដែលជួយឲ្យអ្នកប្រើប្រាស់ និងអ្នកបើកបរអាចជជែកគ្នាបានយ៉ាងរលូន ទោះបីជាប្រើប្រាស់ភាសាខុសគ្នាក៏ដោយ រួមជាមួយនឹងក្រុមការងារបច្ចេកទេសរង់ចាំជួយគាំទ្រអតិថិជនពេញ ២៤ ម៉ោងផងដែរ។

ជារួមមក ការបង្ហាញខ្លួនរបស់កម្មវិធី Findavan គឺជាការបោះជំហានមួយទៀតនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកដែលត្រូវការប្រើប្រាស់ ឬចង់ស្វែងយល់បន្ថែមពីមុខងារខាងលើ កម្មវិធីនេះត្រូវបានដាក់ឲ្យទាញយកជាសាធារណៈទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS (App Store) និង Android (Google Play)។

សម្រាប់អ្នកចង់ប្រើសេវាកម្មខាងលើ អាចទំនាក់ទំនងតាមរយ:លេខ 010 588 028 ឬទាញយក App ទៅប្រើតែម្ដង

528312130 122117079752935575 7336077831925503296 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia