បច្ចុប្បន្ននេះ រថយន្តអគ្គិសនី (EV) កំពុងមានការគាំទ្រខ្លាំងជាមួយនឹងតម្លៃកាន់តែសមរម្យ។ ប៉ុន្តែ បងប្អូនមួយចំនួននៅតែស្ទាក់ស្ទើរ ដោយសារបារម្ភរឿងអត់សូវមានកន្លែងសាកថ្ម ឬខ្លាចជិះៗទៅអស់ថ្មតាមផ្លូវរកកន្លែងសាកមិនឃើញ។ បញ្ហានេះនឹងត្រូវបានដោះស្រាយទាំងស្រុង តាមរយៈកម្មវិធី Fresh AI ដែលជា App បញ្ញាសិប្បនិម្មិតច្នៃបង្កើតឡើងដោយកូនខ្មែរផ្ទាល់! ទាញយកឡូវនេះលើនៅ Android (Fresh AI ) នៅលើ IOS (Fresh AI)
គ្រាន់តែចូលទៅកាន់មុខងារ «EV Zone» នៅក្នុង App Fresh AI អ្នកនឹងលែងបារម្ភរឿងរកទីតាំងសាកថ្មទៀតហើយ ព្រោះ App នេះមានចំណុចពិសេសៗជាច្រើនដូចជា៖
ប្រមូលផ្តុំទីតាំងជាង ២០០ កន្លែងទូទាំងប្រទេស៖ មិនថានៅភ្នំពេញ ឬតាមបណ្តាខេត្ត Fresh AI បានចងក្រងទីតាំងស្ថានីយសាកថ្មរថយន្តអគ្គិសនីជាង ២០០ កន្លែង ងាយស្រួលរកបំផុត។

បង្ហាញព័ត៌មានលម្អិតខ្ពស់ និងច្បាស់លាស់៖ មិនត្រឹមតែប្រាប់ទីតាំង តែ App នេះប្រាប់អ្នកយ៉ាងលម្អិតពី៖
ចម្ងាយ៖ ប្រាប់ចម្ងាយពីកន្លែងអ្នកឈរ ទៅកាន់ស្ថានីយសាក (ឧទាហរណ៍៖ ២៦០ ម៉ែត្រ ឬ ៥៩០ ម៉ែត្រ)។
កម្លាំងសាក (Fast Charge)៖ ប្រាប់ឲ្យដឹងថាកន្លែងនោះមានកម្លាំងប៉ុន្មាន (ឧទាហរណ៍៖ 40KW, 60KW)។
ប្រភេទក្បាលសាក (Type)៖ បង្ហាញប្រភេទក្បាលសាកច្បាស់ៗ (ដូចជា GBT ឬ CCS2) ធានាថាទៅដល់គឺមានក្បាលសាកត្រូវនឹងឡានតែម្តង។
ម៉ោងដំណើរការ៖ ប្រាប់ច្បាស់ថាកន្លែងនោះបើក ២៤ម៉ោង ឬបើកម៉ោងណាខ្លះ។
ភ្ជាប់ជាមួយ Google Maps ស្រាប់៖ ឃើញទីតាំងហើយ គ្រាន់តែចុចលើពាក្យ Google Maps វានឹង Navigate នាំផ្លូវអ្នកទៅដល់កន្លែងសាកថ្មយ៉ាងងាយស្រួល។
លើសពីមុខងាររកកន្លែងសាកឡាន Fresh AI អាចធ្វើបានច្រើនជាងនេះ!

ដោយសារវាជា App AI ដ៏ឆ្លាតវៃ អ្នកអាចសួរវាបានគ្រប់យ៉ាងជាភាសាខ្មែរ មិនថាសួរចំណេះដឹងទូទៅ (General), សួរពីច្បាប់ (Law), សួររកហាងឆេងមាស និងប្តូរប្រាក់ (Gold & Exchange) ឬតាមដានព័ត៌មានថ្មីៗ (Fresh News) គឺមានទាំងអស់នៅក្នុង App តែមួយ។
ទាញយក
