ចារឈ្មោះកម្ពុជាលើឆាកអន្តរជាតិ! លេន «អប្សរា» របស់ខ្មែរ រួមបញ្ចូលគ្នានូវអត្តសញ្ញាណជាតិ និងស្តង់ដារកំពូលបង្ហាញប្រាប់ពិភពលោក
ផែន ផាន់ណា
JUNE 5 2026
អេឡិចត្រូនិក
98 views
2 mins read

ក្នុងពិភពនៃការផលិតភាពយន្ត ការចាប់យកទិដ្ឋភាពដ៏ល្អឥតខ្ចោះ ទាមទារនូវឧបករណ៍ដែលមិនត្រឹមតែមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងមានព្រលឹងផងដែរ។ ពេលនេះ មោទនភាពដ៏ធំបំផុតមួយបានលេចរូបរាងឡើងសម្រាប់ប្រជាជាតិខ្មែរ តាមរយៈវត្តមានលេនកាមេរ៉ាខ្នាតភាពយន្តដ៏ប្រណិត ដែលមានឈ្មោះយ៉ាងពិរោះរណ្ដំថា «អប្សរា» (APSARA Lenses)។ នេះមិនមែនត្រឹមតែជាសម្ភារៈថតរូបធម្មតានោះទេ តែវាជាអត្តសញ្ញាណ និងជាស្ពានភ្ជាប់សាច់រឿងរបស់កម្ពុជាទៅកាន់ពិភពលោក ដែលត្រូវបានស្ថាបនាឡើងដោយលោក Ron Sim ជាអ្នកដឹកនាំរូបភាព (Director of Photography) ដ៏មានទេពកោសល្យម្នាក់។ លោកធ្លាប់បានរៀបរាប់នៅក្នុងការផ្សាយរបស់ MYCAM Camera Store ថា កម្ពុជាគឺជាទីដែលផ្ដល់អត្តសញ្ញាណ និងព្រលឹងដល់លោក ហើយការនាំយកលេនអប្សរាមកកាន់មាតុភូមិវិញ គឺដើម្បីប្រាប់ដល់បងប្អូនខ្មែរថា សាច់រឿងរបស់យើងពិតជាស័ក្តិសមនឹងទទួលបាននូវឧបករណ៍ដ៏ល្អបំផុត ដើម្បីបង្ហាញទៅកាន់ពិភពលោកដោយភាពជឿជាក់ និងមានចេតនាច្បាស់លាស់។

617220364 1212498814390871 6681325465258619676 N.jpg

617536364 1212498774390875 532862286923283472 N.jpg

គុណភាពនៃលេន «អប្សរា» ពិតជាមិនអាចមើលរំលងបានឡើយ ដោយវាបានបោះជំហានយ៉ាងរឹងមាំលើឆាកអន្តរជាតិរួចទៅហើយ។ លេននេះត្រូវបានទទួលស្គាល់ និងជ្រើសរើសយកទៅប្រើប្រាស់ផ្ទាល់សម្រាប់ការថតស្ប៉តពាណិជ្ជកម្មខ្នាតធំ (Commercial) នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រាប់ក្រុមហ៊ុនរថយន្តយក្ស Hyundai និង Cars.com ថែមទៀតផង។ កាន់តែអស្ចារ្យជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ APSARA Lenses ក៏បានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ NAB 2026 នៅឯទីក្រុង Las Vegas សហរដ្ឋអាមេរិក ដោយបានដាក់តាំងបង្ហាញយ៉ាងទាក់ទាញត្រង់បញ្ជររបស់ក្រុមហ៊ុន SHAPE ផងដែរ។

616575578 1212498744390878 6663549616718157541 N.jpg

629607436 1227063946267691 5315312853420481790 N.jpg

ដំណឹងដ៏គួរឱ្យរំភើបបំផុតសម្រាប់អ្នកផលិតមាតិកា និងភាពយន្តនៅកម្ពុជា គឺអ្នកលែងចាំបាច់សម្លឹងមើលទៅឆ្ងាយទៀតហើយ។ ឈុតលេនភាពយន្ត «អប្សរា» ទាំងមូល ដែលរួមមានទំហំ 24mm, 35mm, 50mm, 75mm និង 100mm ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយហាង MYCAM Camera Store នៅក្នុងរាជធានីភ្នំពេញ។ នេះគឺជាឱកាសដ៏ល្អមែនទែនសម្រាប់ស្ទូឌីយោ និងផលិតករកម្ពុជា ក្នុងការកែប្រែកម្រិតនៃការផលិតរបស់ខ្លួន (Production value) ឱ្យហក់ឡើងដល់ស្តង់ដារហូលីវូដ។ ដល់ពេលវេលាហើយ ដែលសាច់រឿងរបស់ខ្មែរ ត្រូវថតដោយលេនរបស់ខ្មែរ និងមានគុណភាពកម្រិតអន្តរជាតិ!

627395010 1227063942934358 3066127919517044684 N.jpg

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia