មោទនភាពជាតិ! អាកាសយានដ្ឋានអន្តរជាតិតេជោ លើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
ផែន ផាន់ណា
JUNE 4 2026
យានយន្ត
20 views
1 min read

ជាមោទនភាពដ៏ធំធេងមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានទទួលស្គាល់ជាផ្លូវការ និងទទួលបានចំណាត់ថ្នាក់ជា "អាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក" ប្រចាំឆ្នាំ២០២៦។

យោងតាមការប្រកាស និងការវាយតម្លៃដោយស្ថាប័នអន្តរជាតិ Skytrax នៅក្នុងកម្មវិធីពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ (Skytrax World Airport Awards 2026) កិត្តិនាមដ៏កម្រនេះ គឺទទួលបានតាមរយៈការវាយតម្លៃយ៉ាងតឹងរ៉ឹងទៅលើចំណុចសំខាន់ៗចំនួនបីរួមមាន៖

  • សេវាកម្មអាកាសយានដ្ឋាន៖ ផ្តោតលើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្តល់ជូនដល់អ្នកដំណើរប្រកបដោយស្តង់ដារកម្រិតខ្ពស់។
  • សេវាកម្មបុគ្គលិក៖ វាយតម្លៃលើភាពរួសរាយរាក់ទាក់ ក្រមសីលធម៌ វិជ្ជាជីវៈ និងការបំពេញការងារដ៏ល្អប្រសើររបស់បុគ្គលិកគ្រប់ផ្នែកនៅអាកាសយានដ្ឋាន។
  • បទពិសោធរបស់អ្នកដំណើរ៖ វាស់ស្ទង់ពីភាពងាយស្រួល សុវត្ថិភាព និងការពេញចិត្តទូទៅរបស់អ្នកដំណើរទាំងអស់ ចាប់តាំងពីជំហានដំបូងនៃការមកដល់ រហូតដល់ការចាកចេញ។
  • 714184665 1418045450356209 2572220280911045386 N.jpg

    ការទទួលបានចំណាត់ថ្នាក់ដ៏ខ្ពស់ត្រដែតនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយមុខមាត់វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia