ពិធីបិទវគ្គប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ​ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ តាកែវ ស្ទឹងត្រែង រតនគិរី និងត្បូងឃ្មុំ
Hang Chhengly
FEBRUARY 12 2025
PR
3 mins read

 ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សសាកលវិទ្យាល័យបៀលប្រាយ ចំនួន ៣.១១៣ នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃទីតាំងគោលរាជធានីភ្នំពេញ និងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ។

 11.bbu

2.bbuនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣.១១៣ នាក់ នារី ១.៦៤៣នាក់ ដែលបានបញ្ចប់ការសិក្សានៅទីតាំងគោល​រាជធានីភ្នំពេញ ចំនួន ៥២៩នាក់ សាខាខេត្តសៀមរាប ៧៧០ នាក់ សាខាខេត្តបាត់ដំបង ៥៦៣ នាក់ សាខាខេត្តបន្ទាយមានជ័យ ៣២៣ នាក់ សាខាខេត្តព្រះសីហនុ ២៣៤ នាក់ សាខាខេត្តតាកែវ ៤០៥ នាក់ សាខាខេត្តស្ទឹងត្រែង ១០៧ នាក់ សាខាខេត្តរតនគិរី       ១៧៤ នាក់ និងសាខាខេត្តត្បូងឃ្មុំ ៨ នាក់។ ក្នុងនោះ បានចែកចេញជា៖

         ១/ និស្សិត កម្រិតបរិញ្ញាបត្ររង          ចំនួន ៦២១ នាក់ នារី ៣០៦ នាក់

         ២/ និស្សិត កម្រិតបរិញ្ញាបត្រ             ចំនួន ២,២៤៨ នាក់ នារី ១,២៧៤នាក់

         ៣/ និស្សិត កម្រិតបរិញ្ញាបត្រជាន់ខ្ពស់        ចំនួន ២៤៤ នាក់ នារី ៦៣នាក់។

 

3.bbuជាលទ្ធផល នៃការស្ទង់មតិថ្មីៗនេះ បានឱ្យដឹងថានិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររងកំពុងមានការងារធ្វើស្មើនឹង ៩៦,៧% កម្រិតបរិញ្ញាបត្រស្មើនឹង ៩៨,៩% និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ស្មើនឹង ៩៩,៩%។ ក្នុងនោះនិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រកំពុងបំពេញការងារនៅតាម៖ ក្រសួងស្ថាប័នរដ្ឋសរុបចំនួន ១៣,៦២% គ្រឹះស្ថានឯកជនចំនួន ៤៥,១០% បង្កើតនិងគ្រប់គ្រងធុរៈកិច្ចផ្ទាល់ខ្លួនស្មើ ,៩៨% និងស្ថា ប័នផ្សេងៗចំនួន ៣៦,៣០%។ ចំពោះនិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិញកំពុងបំពេញការងារនៅតាម៖ ក្រសួងស្ថាប័នរដ្ឋសរុបចំនួន ៣៦,៦៦% គ្រឹះស្ថានឯកជនចំនួន ៤៤,១៧% និងស្ថាប័នផ្សេងៗចំនួន ១៤,១៧%

 

 4.bbu

5.bbuទន្ទឹមនឹងនេះ ដែរ គិតចាប់ពីឆ្នាំសិក្សា ២០០០-២០០១ ដល់ឆ្នាំសិក្សា ២០២៤-២០២៥ និស្សិតគ្រប់កម្រិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយ សរុបចំនួន ១០៦.៨៦១ នាក់ (នារី ២៦.៨០៣នាក់) និងក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះនិស្សិតកំពុងសិក្សាសារុប ១៥.០៩៣នាក់ (នារី .២៦៣នាក់)។ 

ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះសាកលវិទ្យាល័យបៀលប្រាយបាននិងកំពុងបន្តបំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សាឲ្យបានទូលំទូលាយដល់អ្នកសិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្តដូចបានគោរពជម្រាបជូនខាងលើ ដោយយកចិត្តទុកដាក់ជាអាទិភាពទៅលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនិងសិក្សាស្រាវជ្រាវ ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះពិចារណា និង មានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតប្រកបដោយឥរិយាបថល្អប្រពៃ។ 6.bbu

បន្ថែម ពីលើការរៀននិងបង្រៀនក្នុងថ្នាក់ សាកលវិទ្យាល័យក៏បានពង្រីកវិសាលភាពបច្ចេកវិទ្យាបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិកយ៉ាងទូលំទូលាយ ក្នុងទិសដៅឱ្យសាស្រ្តាចារ្យនិងនិស្សិតទាំងអស់ នៅតែបន្តការបង្រៀននិងរៀនតាមពេលវេលា និង កម្មវិធីសិក្សានីមួយៗដោយមិនមានការអាក់ខាននិងរាំងស្ទះឡើយ។

លទ្ធផល នៃការអនុវត្តកម្មវិធីសិក្សាគ្រប់កម្រិតត្រូវបានពិនិត្យវាយតម្លៃឡើងវិញជាទៀងទាត់ ដោយគណៈកម្មការធានាគុណភាពអប់រំផ្ទៃក្នុង គណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាកលវិទ្យាល័យ ដើម្បីជាធាតុចូលក្នុងការកែលម្អនិងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗបន្ថែមទៀតព្រមទាំងធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា និងស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើកម្មវិធី ព្រមទាំងគុណភាពនៃលទ្ធផលសិក្សារបស់និស្សិតត្រូវតែឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារ ទាំងក្នុងក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ព្រមទាំងមានសមត្ថភាពក្នុងការបង្កើតនិងចាត់ចែងអាជីវកម្មផ្ទាល់ខ្លួន។ 7.bbu

ជាក់ស្តែងក្នុងឆ្នាំសិក្សាថ្មីៗកន្លងមកនេះជំនាញនិងឯកទេសក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃមហាវិទ្យាល័យទាំងប្រាំបីនិងសាសាសិក្សាកម្រិតបណ្ឌិត ត្រូវបានវាយតម្លៃកែលម្អ ព្រមទាំងបញ្ចូលបន្ថែមជំនាញថ្មីៗមួយចំនួនឆ្លើយតបនឹងតម្រូវការនៃអ្នកសិក្សានិងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារក្នុងនោះរួមមានការកែលម្អ និង បញ្ចូលជំនាញ និងឯកទេសថ្មីដូចជា៖(១).បរិញ្ញាបត្ររងនិងបរិញ្ញាបត្រ ជំនាញ និងឯកទេស រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់កម្មវិធីបរិញ្ញាបត្ររងនិងបរិញ្ញាបត្រស្ថិតក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា(២). បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងធុរកិច្ចលក្ខណៈគ្រួសារស្ថិតក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច និង (៣). កម្មវិធីថ្នាក់បណ្ឌិតជំនាញគ្រប់គ្រង និង ជំនាញសេដ្ឋកិច្ច ស្ថិតក្នុងសាលាសិក្សាកម្រិតបណ្ឌិត។ ជំនាញនិងឯកទេសទាំងនេះត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា។ 9.bbu 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia