BYD ចូលរួមទិវា TVET DAY បង្ហាញការប្តេជ្ញាចិត្តជួយបណ្តុះបណ្តាលធនធានមនុស្សវិស័យយានយន្តថាមពលថ្មី
ផែន ផាន់ណា
JUNE 19 2026
PR
2 mins read

ស្របពេលដែលការពង្រីកទីផ្សារទទួលបានលទ្ធផលវិជ្ជមាន BYD ក៏បានបន្តអនុវត្តយុទ្ធសាស្ត្រ មូលដ្ឋានីយកម្មរបស់ខ្លួនផងដែរ។ រោងចក្រផលិតរថយន្តដឹកអ្នកដំណើររបស់ BYD នៅ ក្រុងព្រះសីហនុ បានផលិតរថយន្តគ្រឿងដំបូងដោយជោគជ័យនៅខែតុលា ឆ្នាំ២០២៥ និងបានចាប់ផ្តើមប្រគល់រថយន្តជាបាច់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ដោយចូលដំណើរការ ផលិតកម្មជាផ្លូវការ។ នេះជាសញ្ញាបង្ហាញថា ការផលិតក្នុងស្រុករបស់ BYD បានឈានចូល ដំណាក់កាលថ្មីមួយ។បច្ចុប្បន្ន រថយន្ត BYD SEALION 5 និង BYD SHARK 6 ត្រូវបានដំឡើងផលិតនៅ កម្ពុជារួចហើយ។ នៅពេលខាងមុខ នឹងមានម៉ូដែលថ្មីៗបន្ថែមទៀត ត្រូវបានបញ្ចូលទៅក្នុង ប្រព័ន្ធ ផលិតកម្មក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពឧស្សាហកម្ម និងជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃនៃវិស័យយានយន្តថាមពលថ្មី (NEV) និងផ្តល់កម្លាំងចលករថ្មី សម្រាប់ការធ្វើទំនើបកម្ម ឧស្សាហកម្ម រថយន្តកម្ពុជា។

Img 9944

កិច្ចសហប្រតិបត្តិការ និងការតាំងបង្ហាញក្នុងឱកាស TVET DAY លើកនេះ មិនត្រឹមតែជួយបង្កើន ការយល់ដឹងរបស់សាធារណជនចំពោះអនាគតនៃឧស្សាហកម្មយានយន្តថាមពលថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការរំពឹងទុកខ្ពស់របស់កម្ពុជា ចំពោះការបណ្តុះ បណ្តាលធនធានមនុស្សជំនាញក្នុងវិស័យថាមពលថ្មីផងដែរ។ក្នុងនាមជាសហគ្រាសដែលបាន វិនិយោគ និងអភិវឌ្ឍទីផ្សារកម្ពុជាយ៉ាងយូរអង្វែង BYD តែងតែចាត់ទុកការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍឧស្សាហកម្ម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលខាងមុខ BYD នឹងបន្តប្រើប្រាស់ឧត្តមភាពផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំបច្ចេកទេស និងដៃគូឧស្សាហកម្មនានានៅកម្ពុជា រួមគ្នាស្វែងរកគំរូនវានុវត្តន៍ថ្មី សម្រាប់ការរួមបញ្ចូលគ្នា រវាង ការអប់រំ និងឧស្សាហកម្ម និងអនុវត្តទំនួលខុសត្រូវសង្គមរបស់សហគ្រាស ដើម្បីរួមចំណែកដល់ ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធដឹកជញ្ជូនបៃតង និងការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់នៃ ឧស្សាហកម្ម យានយន្តថាមពលថ្មីនៅកម្ពុជា។

Img 9943

Photo 2026 06 19 13 58 46

Photo 2026 06 19 13 58 53

Photo 2026 06 19 13 59 04

Photo 2026 06 19 13 59 14

Photo 2026 06 19 13 59 19

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia